លោកស្រី Clinton ចាញ់លោក Sanders នៅរដ្ឋ Maine តែនៅបន្ត នាំមុខបេក្ខភាព ប្រធានាធិបតី

លោក Bernie Sanders បានយកឈ្នះ លោកស្រី Clinton ដោយសម្លេងគាំទ្រ នៅក្នុងរដ្ឋ Maineដែលជាកន្លែង ប្រកួតប្រជែងស្វែងរក សម្លេងឆ្នោតចុងក្រោយ ក្នុងយុទ្ធនា ការប្រជែង ជ្រើសយកតំណែង បេក្ខភាពឈរឈ្មោះ ជាប្រធានាធិបតីអាមេរិក។

បើយោងតាមប្រភព ព័ត៍មានពីគេហទំព័រ BBCបានបង្ហាញថា ជាមួយចំនួនឆ្នោតប្រមាណ៩១ភាគរយ ដែលបានរាប់លោក Sanders សមាជិកព្រឹទ្ធិសភារដ្ឋ Vermontបានទទួលបានសម្លេង គាំទ្រប្រមាណ៦៤ភាគរយ កឈ្នះលោកស្រី Clinton ដែលទទួលបាន តែ៣៦ភាគរយប៉ុណ្ណោះ។

នៅពេលដែលការប្រជែងគ្នា នៅក្នុងគណបក្សសាធារណ វិញនោះលោក Marco Rubio បានយកឈ្នះសេដ្ឋី Trump បានយ៉ាងងាយ។ បើទោះបីជាលោកស្រីClintonនិងលោក Trump មិនបានទទួលជោគជ័យ នៅក្នុងការប្រកួតចុងក្រោយ នេះក៏ដោយក៏ប៉ុន្តែគេបានឃើញ ច្បាស់ថាសម្លេងនៃគាំទ្ររបស់អ្នកទាំងពីរ នៅក្នុងបក្សរៀងខ្លួន គឺនៅតែបានបន្តនាំមុខសម្លេង ទៅលើបេក្ខភាពដទៃទៀតនៅឡើយ។

គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃអាទិត្យនៅក្នុង កិច្ចពិភាក្សាតទល់គ្នាដែលរៀបចំ ដោយទូរទស្សន៍ CNN រវាងលោកស្រី Clinton និងលោក Sandersដែលបានប្រកែកវែ កញែកនិងប៉ះទង្គិច ពាក្យសម្តីគ្នាទៅលើ បញ្ហាមួយចំនួនដូចជាសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕

លោកស្រី Clinton ចាញ់លោក Sanders នៅរដ្ឋ Maine តែនៅបន្ត នាំមុខបេក្ខភាព ប្រធានាធិបតី