សាលាខណ្ឌ ច្បារអំពៅប្រារព្ឋ ខួបលើកទី១០៥ នៃទិវានារីអន្តរជាតិ ៨មីនា និងប្រកាសប្រធាន សមាគមនារីកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរ ខួបលើកទី១០៥ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ "វិនិយោគលើ សមភាពយេឌ័រ ដើម្បីកិច្ចអភិវឌ្ឍ ប្រកបដោយចីរភាព" ត្រូវបាន ប្រាព្ធធ្វើឡើង នៅក្នុងបរិវេណ សាលាខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ នេះ ក្រោមវត្តមាន លោកអ៊ាង ស៊ីផាន អភិបាល នៃគណៈអភិបាលខណ្ឌ ច្បារអំពៅ និងមានការចូលរួម ពីសំណាក់ លោកស្រី ឡោក ខេង អ្នកតំណាងរាស្ត្រ មណ្ឌលភ្នំពេញ និងជាប្រធាន ក្រុមការងារ ចុះជួយមូលដ្ឋាន ខណ្ឌច្បារអំពៅ  លោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរង រាជធានីភ្នំពេញ និងក្រុមមន្ត្រី សមាជិក សមាជិការ លោក លោកស្រី អភិបាលរង ចៅសង្កាត់ និងមន្ត្រីរាជការ ចំណុះជំនាញ រួមទាំងនារីៗ និងស្ត្រី មកពីបណ្តាលសង្កាត់ និងខណ្ឌជាច្រើនរូប ទៀតផងដែរ ។

លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌ បានមានប្រសាសន៍ អោយដឹងថា ឆ្នាំនេះ ទិវានារីអន្តរជាតិ ០៨មិនា ធ្វើឡើងក្រោម ប្រធានបទមួយ គឺ  “ វិនិយោគលើ សមភាពយេនឌ័រ ដើម្បីកិច្ចការ អភិវឌ្ឍន៍ប្រកប ដោយចីរភាព ” ។ ទិវានេះ យើងធ្វើឡើងដើម្បី រំលឹកដល់ប្រវត្តិសាស្ត្រ របស់នារីកម្ពុជា ក៏ដូចជានារីទូទាំង កលសលោកទាំងមូល នៃការខិតខំប្រឹងប្រែង តស៊ូប្តូរផ្តាច់ អង់អាចក្លាហាន របស់នារីក្នុងការ លើកស្ទួយស្ថានភាព និងជីវភាពរបស់នារី ។ លោកអភិបាល ក៏បានធ្វើការកោតសសើរ ដោយចិត្តស្មោះ ចំពោះវីរភាពដ៏ អង់អាចក្លាហាន ភាពអំណត់អត់ធ្មត់ របស់ស្ត្រី ក្នុងកិច្ចខំប្រឹងប្រែង ពុះពារបំពេញការងារ ជាឧត្តមភរិយា ជាមាតា ជាមន្ត្រី និងជាបុគ្គលិក ព្រោះថាស្ត្រីជាធនធាន ជាតិមួយដ៏ប្រពៃ បំផុតមិនអាចខ្វះបាន ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍ក្រុមគ្រួសារ របស់ខ្លួន ក៏ដូចជាការអភិវឌ្ឍន៍ សង្គមជាតិទាំងមូល ។

ក្នុងឱកាសដដែលនោះ លោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរង រាជធានីភ្នំពេញ  បានមានប្រសាសន៍ថា ក្នុងនាមជានារី  ឬស្ត្រីសុំប្រកាន់ ឥរិយាបថមួយ គឺទន់ភ្លន់ សុភារាបសា ដែលជាចំណុចផ្តើម របស់ស្ត្រីគ្រប់រូប ហើយក៏ជាប្រពៃណី របស់យើង ។ លោកស្រីបន្តថា ស្ត្រីទន់ភ្លន់ ម៉ឺងម៉ាត់ និងម៉ត់ចត់ ប៉ុន្តែមិនទន់ខ្សាយនោះទេ ព្រោះវាជាកត្តាមួយ ដែលនាំអោយស្ត្រី សម្រេចបានជោគជ័យ ចំពោះកិច្ចការងារ និងឧបសគ្គចំពោះមុខ ។ លោកស្រីបានបញ្ជាក់ថា ស្ត្រីត្រូវចេះឳបក្រសោប មន្ត្រីនៅក្រោមឱវាទ របស់យើងដែលជា សេនាធិការ ធ្វើយ៉ាងណា អោយពួកគាត់មានភាព ជឿជាក់ខ្ពស់មកលើយើង ព្រោះគាត់ជា សំពត់ជាអាវ ដែលគ្របមកលើយើង ព្រោះថា ប្រសិនបើជាយើង មិនអោយអ្នក ខាងក្រោមជាសំពត់ ជាអាវ មកគ្របតែងលំអ អោយយើងនោះទេ គឺ ខ្លួនយើងជាបុគ្គល ដែលអាក្រាតកាយ ពោលគឺជាបុគ្គលមិនល្អ ។

ក្នុងឱកាសនោះ អ្នកតំណាងរាស្ត្រ ឡោក ខេង បានលើកឡើងថា ក្រោមការដឹកនាំ ដោយឈ្លាសវៃរបស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានរៀបចំប្រារព្វ ទិវាបនេះឡើង ដើម្បីបញ្ជាក់ពីការ ទទួលស្គាល់សិទ្ធិ និងតម្លៃស្រ្តីចូលរួម ក្នុងសង្គមកម្ពុជា ។ ប្រធានបទ នៃទិវានារីអន្តរជាតិ ឆ្នាំនេះគឺ "វិនិយោគលើសមភាពយេឌ័រ ដើម្បីកិច្ចអភិវឌ្ឍ ប្រកបដោយចីរភាព" សមភាពយេឌ័រគឺជា គោលការណ៍គ្រឹះ ដ៏សំខាន់មួយ មាននៅក្នុងរាល់ បទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងសិទ្ធិ មនុស្សជាមូលដ្ឋាន។ គោលបំណងនៃ សមភាពយេឌ័រ គឺធ្វើយ៉ាងណាឲ្យស្ត្រី មានសិទ្ធិស្មើរគ្នានឹងបុរស ដូចជា សិទ្ធិទទួលបានការងារធ្វើ សិទ្ធិក្នុងការសម្រេចចិត្តនានា និងធានាថាស្ត្រីមាន សិទ្ធិរួមចំណែក ក្នុងការអភិវឌ្ឍសង្គមជាតិ លុបបំបាត់ រាល់អំពើ ហិង្សាក្នុងគ្រួសារ ការរើសអើង និងផ្នត់គំនិតចាស់គំរិល ដែលមានមកលើស្ត្រី "។ ដើម្បីសម្រេចបាន នូវគោលដៅនេះ កិច្ចអភិវឌ្ឍនានា ត្រូវបានផ្ដល់ នៅលទ្ធផល ដូចជា ការលុបបំបាត់ភាព ក្រីក្រ ពង្រីកពង្រឹងកំណើន សេដ្ឋកិច្ច ការការពារបរិស្ថាន សន្តិភាព និងយុត្តិធម៌សង្គម សម្រាប់ទាំងអស់គ្នា ។

នាព្រឹកមិញនេះ សាលាខណ្ឌច្បារអំពៅ ក៏បានប្រកាសតែងតាំង លោកស្រី ឯក យ៉ានី ជាប្រធានសមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ផងដែរ ។

ជាមួយគ្នានេះ លោក អ៊ាង ស៊ីផាន ក៏បានផ្តល់នូវវត្ថុអនុស្សាវរីយ៍ ជូនដល់នារីៗ និងស្ត្រីៗ ជាមន្ត្រីចំណុះ អោយសង្កាត់ទាំង៨ ក្នុងមូលដ្ឋានខណ្ឌ ច្បារអំពៅចំនួន ១៧៧រូប ដោយក្នុងម្នាក់ៗ ទទួលបាន សំពត់សឹង្ហ០១  ក្រមាបង់.ក ០១  សារ៉ុងពុម្ព០១  និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ ។ ក្នុងនោះលោក អភិបាលខណ្ឌ ក៏បានរៀបចំកម្មវិធី ពិសារអាហារសាមគ្គីរួមគ្នាផងដែរ ៕

សាលាខណ្ឌ ច្បារអំពៅប្រារព្ឋ ខួបលើកទី១០៥ នៃទិវានារីអន្តរជាតិ ៨មីនា និងប្រកាសប្រធាន សមាគមនារីកម្ពុជា

សាលាខណ្ឌ ច្បារអំពៅប្រារព្ឋ ខួបលើកទី១០៥ នៃទិវានារីអន្តរជាតិ ៨មីនា និងប្រកាសប្រធាន សមាគមនារីកម្ពុជា

សាលាខណ្ឌ ច្បារអំពៅប្រារព្ឋ ខួបលើកទី១០៥ នៃទិវានារីអន្តរជាតិ ៨មីនា និងប្រកាសប្រធាន សមាគមនារីកម្ពុជា

សាលាខណ្ឌ ច្បារអំពៅប្រារព្ឋ ខួបលើកទី១០៥ នៃទិវានារីអន្តរជាតិ ៨មីនា និងប្រកាសប្រធាន សមាគមនារីកម្ពុជា

សាលាខណ្ឌ ច្បារអំពៅប្រារព្ឋ ខួបលើកទី១០៥ នៃទិវានារីអន្តរជាតិ ៨មីនា និងប្រកាសប្រធាន សមាគមនារីកម្ពុជា