រថយន្តដឹកដី បុកម៉ូតូវ៉េវ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យ អ្នកបើកម៉ូតូ រងរបួសធ្ងន់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង៩ៈ០០នាទី ស្ថិតនៅចំណុចផ្លូវលេខ២១A ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល  ។

សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តម៉ាកហ៊ីយ៉ាងដាយ ពណស ពាក់ផ្លាកលេខ ភ្នំពេញ 3C-1015 ប្រភេទបែនដឹកដី អ្នកបើករថយន្តមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) មុខរបរ បើកបររថយន្តដឹកដី បានបើកពីជើងមក ត្បូង។ លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាកវ៉េវ RSX សេ១១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1T-1638 អ្នកបើកបរឈ្មោះ តែន សាវឿន ភេទស្រី អាយុ២៨ ឆ្នាំ មុខរបរកម្មករ (ពាក់មួក) មានទីលំនៅភូមិប្រហាល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ធ្វើដំណើរ ស្របទិសគ្នា ពីជើងមកត្បូង ពីមុខរថយន្ត បណ្ដាលឲ្យដួលចូល ក្រោមកង់រថយន្តខាងឆ្វេងកិនរងរបួសធ្ងន់ បច្ចុប្បន្នបានបញ្ជូនទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ចំណែកម៉ូតូរងការខូចខាតធ្ងន់ រថយន្ត ខូចខាតស្រាល ហើយ បានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ទៅតាមនីតិវិធីច្បាប់៕