ថោង ស៊ីង ប្រកាសមិនយកថ្លៃ ចំពោះនារីក្នុងថ្ងៃ ទិវាអន្តរជាតិ៨មីនា

ភ្នំពេញ៖ ដើម្បីអបអរសាទចំពោះទិវានារី អន្តរជាតិ ៨មីនា ក្រុម ហ៊ុន ថោង ស៊ីង ដឹកនំាអ្នកដំណើរ បានប្រកាសមិនយកថ្លៃ មួយថ្ងៃគឺថ្ងៃ ៨មីនាចំពោះនារី នេះបើតាមឲ្យដឹងពីអ្នក គ្រប់គ្រងទូទៅក្រុមហ៊ុន។

លោក ប៉ោ វុទ្ធី អ្នកគ្រប់គ្រងទូទៅក្រុម ហ៊ុនបានលើកឡើង ក្នុងសន្និសីទ សារព័ត៌មាន នាព្រឹកថ្ងៃទី៧ មីនា ថាសម្រាប់ទិវាអន្តរជាតិ ៨មីនា ក្រុមហ៊ុនថោងស៊ីង នឹងមិនយកថ្លៃមួយថ្ងៃ ចំពោះនារីដែលមានបំណង ធ្វើដំណើរតាមរថយន្តក្រុង របស់ក្រុម ហ៊ុន ថោង ស៊ីង ។

លោកបញ្ជាក់ថា «ក្រុមហ៊ុន យើងខ្ញុំទើបតែបើក ក្រុមហ៊ុនបានរយៈពេល មួយឆ្នាំ ហើយក្រុមហ៊ុន តែងតែមិនយកលុយ សម្រាប់ថ្ងៃបុណ្យធំៗ។ ជាក់ស្តែងនៅថ្ងៃ៨ មីនា ទិវានារីអន្តរជាតិ ដែលខ្មែរយើងហៅថា សិទ្ធិនារី នោះក្រុមហ៊ុនយើងខ្ញុំ បានសម្រេច មិនយកថ្លៃមួយថ្ងៃ សម្រាប់ថ្ងៃ៨ មីនា រាល់នារីដែលធ្វើដំណើរ តាមខ្សែរថយន្ត របស់ក្រុមហ៊ុនទៅ តាមបណ្តាលនានា»។

លោកបន្តថាសម្រាប់ការ Free ជូនថ្ងៃ៨មីនា ក្រុមហ៊ុននឹងមានការ ជូនការដូរ ដល់នារី ដែលមកទទួលយក សំបុត្ររថយន្ត នៅកន្លែងលក់សំបុត្រ ជិតផ្សារស៊ីតនីដើម្បី ធ្វើដំណើរកម្សាន្ត ទៅតាមបណ្តាល ខេត្តនានា។ ក្នុងពេលមកទទួលសំបុត្រ ក្រុមហ៊ុននឹងផ្តល់នូវ ប៉ោងៗមួយ ដោយបានបិទ សញ្ញាក្រុមហ៊ុន និងពាក្យស្លោក នារីមានសិទ្ធិស្មើ នឹងបុរសផងដែរ។ កន្លងមកសម្រាប់បុណ្យធំៗ ដូចជាចូលឆ្នាំចិន ចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌ ក្រុមហ៊ុនក៏បាន កម្មវិធី Free ជូនមួយថ្ងៃ ដោយមិនយកលុយ និងមិនឡើងថ្លៃផងដែរ។

លោកសង្កត់ធ្ងន់ថា «យើងបើកទូលាយ ដល់នារីទំាងអស់ ដែលចង់ធ្វើដំណើរ ទៅតាមបណ្តា ខេត្តតាមបណ្តាខ្សែ រថយន្តក្រុងរបស់ ក្រុមហ៊ុនយើងខ្ញុំ ក្នុងថ្ងៃ៨មីនា។  តែចំពោះតម្លៃសំបុត្រ សម្រាប់បុរសយើង នៅលក់ក្នុងតំម្លៃ មិនឡើងនិងមិនបន្ថយ»។

បើតាមអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន ឲ្យដឹងបន្ទាប់ពី កម្មវិធីមិនយកថ្លៃ សម្រាប់ថ្ងៃបុណ្យ ធំៗនាពេល កន្លងមក ក្រុមហ៊ុនលោកមានការគំាទ្រ ពីសំណាក់អតិថិជន ពីមួយថ្ងៃទៅមួយថ្ងៃ។

ក្រុមហ៊ុនដឹកអ្នកដំណើរ នៅតាមខេត្តនេះ បានប្រកាសជំហរថា នឹងមិនឡើងថ្លៃ ជាដាច់ខាត ពោលគឺមិនដូច ក្រុមហ៊ុនមួយចំនួន បានដំណើរថ្លៃនៅពេល បុណ្យទានធំៗរហូត ។ លោកបញ្ជាក់ថា « យើងនៅតែបន្តការតម្លៃទាប មិនឡើងថ្លៃ និងការ Free ជូននៅថ្ងៃបុណ្យធំៗ រហូតឲ្យតែមានការ គំាទ្រពីអតិថិជន»។

លោកប៉ោ វុទ្ធី ក៏បានឲ្យដឹងសម្រាប់មិនយកថ្លៃ ចំពោះនារី ក្នុងថ្ងៃទិវានារី អន្តរជាតិ ៨មីនា នេះ គឺសម្រាប់តែអ្នក ធ្វើដំណើពីទីក្រុង ភ្នំពេញ ទៅតាមខ្សែរថយន្ត បណ្តាខេត្តនានា តែប៉ុណ្ណោះ  ផ្ទុយទៅសម្រាប់ការ ធ្វើដំណើរមកវិញនោះ នឹងយកថ្លៃធម្មតា ។

អ្នកគ្រប់គ្រងទូរទៅបានឲ្យដឹងទៀតថា សម្រាប់ព័ត៌មាន នានាទាក់ទង និងកម្មវិធី មួយចំនួន ដូចជាបញ្ចុះតម្លៃ ការមិនយកថ្លៃ នៅថ្ងៃបុណ្យធំៗ នោះ អតិថិជនអាចចូល ទៅកាន់ផេកហ្វេស ប៊ុក ក្រុមហ៊ុនបាន៕

ថោង ស៊ីង ប្រកាសមិនយកថ្លៃ ចំពោះនារីក្នុងថ្ងៃ ទិវាអន្តរជាតិ៨មីនា

ថោង ស៊ីង ប្រកាសមិនយកថ្លៃ ចំពោះនារីក្នុងថ្ងៃ ទិវាអន្តរជាតិ៨មីនា