កម្ពុជា​សុំ​ថៃ​ពន្យា​មួយរយ​:​ដល់​អាជីវករ​ខ្មែរ​លក់ទំនិញ​ប៉ះពាល់​កម្មសិទ្ធិបញ្ញា​នៅ​ផ្សារ​ថៃ​

ព្រំដែន​កម្ពុជា​-​ថៃ​: ​បន្ទាប់ពី​កងកម្លាំង សមត្ថកិច្ច​ចម្រុះ​និង​ម្ចាស់​ក្រុមហ៊ុន​ថៃ​ប្រើ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​បោសសម្អាត​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​និង​ម៉ាក​សញ្ញា​របស់​អាជីវក​រ​ខ្មែរ​លក់ដូរ​នៅ​ផ្សារ​រោង​ក្លឿ​ទាំងអស់​,​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឥណ្ឌូចិន​និង​ទីតាំង​ស្តុក​ក្បែរៗ​នោះ​ដោយ​កាត់​សោរ​តូប​/​ស្តង់​ជាច្រើន​កាលពី​ថ្ងៃត្រង់​ដល់​ល្ងាច​ថ្ងៃទី​៥​មីនា​កន្លងមក អាជ្ញាធរ​កម្ពុជា​បាន​សុំ​ភាគី​ថៃ​ផ្អាក​ការបង្ក្រាប ហើយ​ពន្យា​ពេល​មួយរយ​:​ទៀត​អោយ​អាជីវករ​ខ្មែរ​លក់ទំនិញ​នោះ​អោយអស់​សិន​។​
 
លោក​គោ​ស៊ុំ សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ​ប្រាប់​គេហទំព័រ​សុ​ី​អី​ុ​អិន​ថ្ងៃទី​៦​មីនា​ថា​:​លោក​និង​លោក​អភិបាលខេត្ត​ស្រះកែវ​(​ផា​កា​រ៉ា​ក់ថន ធៀន​ឆៃ​)​លើក​ពេល​ជួបគ្នា​នៅ​ព្រឹក​ថ្ងៃទី​៦​មីនា​មែន តែ​ថៃ​បានទទួល​សំណើ​យើង​ទៅ​ពិចារណា​ករណី​សុំ​ពន្យា​ពេល​មួយរយ​:​ទៀត​ដល់​អាជីវករ​ខ្មែរ​លក់ដូរ​ទំនិញ​បះ​៉​ពាល់​កម្មសិទ្ធិបញ្ញា​ដែលមាន​នៅក្នុង​តូប​/​ស្តង់​មិនទាន់​កាត់​សោរ​និង​រឹបអូស​ទ​និ​ញ​បន្ត​។​
  
លោក​អភិបាលខេត្ត​និយាយ​បន្តថា​:"​យើង​ក៏​ស្នើ​ភាគី​ថៃ​ដោះលែង​ពលរដ្ឋ​កម្ពុជា​ម្នាក់​ដែល​ចាប់ខ្លួន​ពេល​ថៃ​បង្ក្រាប​នោះ​ផងដែរ​"​។​
  
លោក​បន្តថា​:​បើ​ទំនិញ​អាជីវករ​ខ្មែរ​ទាំងនោះ​នៅតែ​លក់​មិន​អស់ សុំ​អាជ្ញាធរ​ថៃ​អនុញ្ញាតិ​អោយ​ម្ចាស់​នាំ​ចេញមក​កម្ពុជា​វិញ​ដោយ​មិន​បង់​ពន្ធគយ​ឬ​បង់ថ្លៃ​អ្វី​ផ្សេងទៀត​។​
  
សូម​រំលឹកថា កាលពី​រសៀល​ថ្ងៃទី​៥​មីនាឆ្នាំ​២០១៦ សំណើ​លោក​គោ​ស៊ុំ សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ​តាមរយ​:​លោក​ឧបនាយក​រដ្ឋ​ម​ន្ត្រូ​ី​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទៅ​សម្តេចនាយក​រដ្ឋ​ម​ន្ត្រូ​ី​ហ៊ុនសែន​ដើម្បី​ជួយ​អន្តរាគមន៍​នឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ​ដើម្បី​ផ្អាក​ការបង្ក្រាប​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​រប​ស់​អាជីវករ​ខ្មែរ​នៅ​ផ្សារ​ថៃ​ក្នុងស្រុក​អារញ្ញ​ប្រាថេត​នោះ នាយក​រដ្ឋ​ម​ន្ត្រូ​ី​ថៃ​បាន​យល់ព្រម​។​
 
ហើយ​លោក​អោយ​អា​ជ្ញ​ធរ​ខេត្ត​ស្រះកែវ​របស់​ថៃ​និង​ខេត្តបន្ទាយមានជ័យ​រប​ស់​កម្ពុជា​ជួបពិភាក្សា​គ្នា​។​ក្នុងនោះ​លោក​ង៉ោ ម៉េង​ជ្រួ​ន​អភិបាលក្រុង​ប៉ោយប៉ែត​និង​អភិបាលស្រុក​អារញ្ញ​ប្រាថេត​,​លោក​អភិបាលខេត្ត​ស្រះកែវ​បាន​ជួប​សម្រប​ស​ម្រួ​ក​គ្នា​ដល់​ម៉ោង​ជិត​៩​យប់​ថ្ងៃទី​៥​មីនា​។​
  
ថៃ​បានសម្រេច​ដកថយ​។​តូប​/​ស្តង់​ជាច្រើន​នៅសល់​ទំនិញ​។​តែ​ទំនិញ​បង្ក្រាប​និង​រឹបអូស​ហើយ​ត្រូវបាន​នាំចេញ​ទៅ​។​លុះដល់​ថ្ងៃទី​៦​មីនា ថៃ​មិន​បង្ក្រាប​បន្ត​ទេ​។​
  
លោក​ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​និយាយប្រាប់​គេហទំព័​សុ​ី​អុ​ី​អិន​ដែរ​ថា​:​លោក​និង​លោក​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ​បាន​ទាក់ទង​ជាប្រចាំ​នឹង​អភិបាលស្រុក​អារញ្ញ​និង​អភិបាលខេត្ត​ស្រះកែវ​ដើម្បី​ជួយ​សម្រួល​ដល់​ពលរដ្ឋ​កម្ពុជា​ប្រកប​របរ​រក​សុ​ី​ក្នុង​ផ្សារ​ទាំងឡាយ​របស់​ថៃ​ដោយ​មិន​មានការ​ធ្វើទុក្ខបុកម្នេញ​។​
  
លោក​និយាយ​បន្តថា​:​ចំពោះមុខ អាជ្ញាធរ​កម្ពុជា​សុំ​ភាគី​ថៃ​យោគយល់ អនុគ្រោះ សម្រួល​បន្ថែមទៀត​អោយ​អាជីវករ​ខ្មែរ​លក់ដូរ​ទំ​និ​ញំ​លោភ​កម្មសិទ្ធិបញ្ញា​និង​ម៉ាក​សញ្ញា​ដែលមាន​ស្រាប់​ក្នុង​តូប​/​ស្តង់​ក្នុង​ផ្សារ​ថៃ​អោយអស់​ក្នុង​មួយរយ​:​ទៀតហើយ​ធានាថា​មិនមាន​ទំនិញ​ថ្មី​នាំទៅ​ទៀត​ទេ​។​
 
តែបើ​លក់​មិន​អស់ សុំ​ភាគី​ថៃ​អនុញ្ញាតិ​អោយ​នាំ​ចូលមក​កម្ពុជា​វិញ​ដោយ​មិនជា​ប់ក​ត​ព្វ​កិច្ច​អី្វ​​ឡើយ​។​តែ​ទំនិញ​នាំមក​ក៏​មិន​បន្លំ​ទំនិញ​ផ្សេង​មក​ដែរ​។​
  
ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​មីនា អាជីវករ​ខ្មែរ​បាន​ខឹងសំបារ​យ៉ាងខ្លាំង​នឹង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ​និង​អាជ្ញាធរ​មូលដ្ឋាន​កម្ពុជា​ដែល​អត់​សមត្ថភាព​អន្តរាគមន៍​ដោះស្រាយ​ទុក្ខលំបាក​ពលរដ្ឋ​ខ្មែរ​នៅ​ផ្សារ​ថៃ ដោយ​ទុកអោយ​ថៃ​ធ្វើបាន​តាមចិត្ត​។​
 
ករណីនេះ ម​ន្ត្រី និង​ពលរដ្ឋ​កម្ពុជា​ផ្សេងទៀត​និយាយថា​:​ អាជ្ញាធរ​និង​កុងស៊ុល​កម្ពុជា​ខិតខំ​ដោះស្រាយ​ណាស់ តែ​ត្រូវ​ដឹងថា ផ្សារ​ថៃ​ជា​ទឺ​កដី​ថៃ ប្រើ​ច្បាប់​ថៃ​។​ហេតុនេះ​សុំ​អាជីវករ​កម្ពុជា​បញ្ឈប់​ការនាំយក​និង​លក់ដូរ​ទំនិញ​ខុសច្បាប់ ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​ព្រោះ​រាជរដ្ឋាភិបាល​និង​សមត្ថកិច្ច​ជំនាញ​ថៃ​ក៏ត្រូវ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​និង​ក្រុមហ៊ុន​ម្ចាស់​ម៉ាក​សញ្ញា​ល្បីៗ​ប្តឹង​និង​រិះគន់​យ៉ាងខ្លាំង​ដែរ​។​
 
សូមបញ្ជាក់ថា​ ទំនិញ​ដែល​ក្រុមហ៊ុន​ថៃ​ចោទថា​បាន​រំលោភ​កម្មសិទ្ធិបញ្ញា​/​ម៉ាក​សញ្ញា​រួមមាន​ប្រភេទ សម្ភារ​: ស្បែកជើង ទឹកអប់ សម្លៀកបំពាក់ ឈុត​កីឡា​យីហោ​ល្បីៗ ដូចជា :​ម៉ាក​Nike ,Adidas ,Camel, Hammer, XLV, LY..​។​ទំនិញ​ជាន់​លើ​ម៉ាក​សញ្ញា​ឬ​ស្លាក​យីហោ​គ​ទាំងនោះ​ត្រូវ​អាជីវករ​ខ្មែរ​កុំម៉ង់​ទិញ​ពី​ប្រទេស​ចិន​,​វៀតណាម​និង​ថៃ ហើយ​ដាក់លក់​ក្នុងតម្លៃ​ថោក​ជាង​ទំនិញ​របស់​ក្រុមហ៊ុន​ម្ចាស់​ម៉ាក​សញ្ញា​៕

កម្ពុជា​សុំ​ថៃ​ពន្យា​មួយរយ​:​ដល់​អាជីវករ​ខ្មែរ​លក់ទំនិញ​ប៉ះពាល់​កម្មសិទ្ធិបញ្ញា​នៅ​ផ្សារ​ថៃ​

កម្ពុជា​សុំ​ថៃ​ពន្យា​មួយរយ​:​ដល់​អាជីវករ​ខ្មែរ​លក់ទំនិញ​ប៉ះពាល់​កម្មសិទ្ធិបញ្ញា​នៅ​ផ្សារ​ថៃ​

កម្ពុជា​សុំ​ថៃ​ពន្យា​មួយរយ​:​ដល់​អាជីវករ​ខ្មែរ​លក់ទំនិញ​ប៉ះពាល់​កម្មសិទ្ធិបញ្ញា​នៅ​ផ្សារ​ថៃ​

កម្ពុជា​សុំ​ថៃ​ពន្យា​មួយរយ​:​ដល់​អាជីវករ​ខ្មែរ​លក់ទំនិញ​ប៉ះពាល់​កម្មសិទ្ធិបញ្ញា​នៅ​ផ្សារ​ថៃ​