មន្ត្រី​ក្រុមការងារ​ជួយ​សង់ផ្ទះ​ ជីក​ស្រះ ​និង​អណ្តូង​និង​ដោះស្រាយ​ជីវភាព​ពលរដ្ឋ​ក្រីក្រ​នៅ​ឃុំ​រលួស​

បន្ទាយមានជ័យ: មន្ត្រី​ក្រុមការងារ​ខេត្តបន្ទាយមានជ័យ​ចុះ​ជួ​យុំ​រលួស​ស្រុក​ស្វាយចេក​បាន​ចុះជួយ​សង់ផ្ទះ​,​ជីក​ស្រះ​ជីក​អណ្តូង​និង​ដោះស្រាយ​ជីវភាព​ជូន​ពលរដ្ឋ​ក្រីក្រ​ក្នុងភូមិ​ខ្វាវ​កើត ភូមិ​រលួស​ឃុំ​រលួស​កាលពី​ថ្ងៃទី​៦​មីនាឆ្នាំ​២០១៦​។​
 
លោក​ឡោ ប៊ុន​ពេជ្រ នាយក​,​លោក​កេតុ វណ្ណ​សុ​ិ​ន នាយករង​នៃ​ទីចាត់ការ​ហិ​រញ្ញា​វត្ថុ​សាលាខេត្ត​បន្ទាយមានជ័យ​-​ជា​ប្រធាន​ក្រុមការងារ​ខេត្ត​ចុះជួយ​ឃុំ​រលួស​និយាយថា​:​អស់លោក​និង​ក្រុមការងារ​បាន​ជួយ​សាងសង់​ប្តូរ​ខ្ទម​ប្រក់​ស្បូវ​ទៅជា​ផ្ទះ​ប្រក់​សង្ក៍​សី​ជូន​ពលរដ្ឋ​ក្រីក្រ គ្មាន​ទីពឹង ជរា មេ​មា​៉​យ​និង​ពិការ​ចំនួន​២​គ្រួសារ​ក្នុងភូមិ​ទាំង​២​ដោយ​ចំណាយ​ទឹកប្រាក់​អស់​ជាង​៧​លាន​រៀល​។​
  
គ្រួសារ​ទាំង​២​គឺ​១-​គ្រួសារ​លោកយាយ​ភឿន អាយុ​៥២​ឆ្នាំ ដែល​គ​ថ្លង់​និង​មានកូន​ម្នាក់​។​២-​គ្រួសារ​លោកយាយ​ជន អាយុ​៦៩​ឆ្នាំ​។​
 
លោក​ឡោ ប៊ុន​ពេជ្រ​និយាយ​បន្តថា​:​លោក​និង​មន្ត្រី​ក៏បាន​ដាក់​គ្រឿងចក្រ​និង​កម្លាំង​ពលកម្ម​មនុស្ស​អោយជួយ​ជីក​អណ្តូង​និង​ស្រះ​ចំនួន​១០​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​យ៉ាងធ្ងន់ធ្ងរ​ជូន​ពលរដ្ឋ​ក្នុង​ឃុំ​នា​រដូវប្រាំង​នេះ​។​គឺ​ជីក​ក្នុង​អាង​ខ្វាវ​កើត​ចំនួន​៥​និង​ជីក​ក្នុង​ស្ទឹង​ស្វាយចេក​ចំនួន​៥​។​ក្នុងនោះ​អណ្តូង​៣​បាន​ជីក​រួច ហើយ​ផ្តល់​ទឹកស្អាត​ដល់​ពលរដ្ឋ​ប្រើប្រាស​ហើយ​។​
 
ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​ការងារ​នោះ​ដោយ​ចុះសួរសុខទុក្ខ សំណេះសំណាល​ដោះស្រាយ​ជីវភាព​ពលរដ្ឋ​នោះ​លោក​ឡោ ប៊ុន​ពេជ្រ​និង​លោក​កេតុ វណ្ណ​សិ​ុ​ន​ក៏បាន​នាំ​បណ្តាំ​ផ្ញើ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​និង​ផ្តល់​អំណោយ​ដល់​ជនទីទ័លក្រ​ទាំងនោះ​ប​ម្ថែ​ម​ទៀត​៕