ដុតបំផ្លាញ​គ្រឿងញៀន​និង​ឧបករណ៍ ទាក់ទង​ការផលិត​ប្រើប្រាស់​គ្រឿងញៀន​

បន្ទាយមានជ័យ: ដុតបំផ្លាញ​គ្រឿងញៀន​និង​ឧបករណ៍​ផ្សេងៗ​ទាក់ទង​នឹង​ការផលិត ការជួញដូរ ចែកចាយ និង​ការប្រើប្រាស់​គ្រឿងញៀន​មាន​១​ឱសថ​ដែលមាន​សារធាតុ​គីមី​ផ្ស្ំ​គ្រឿងញៀន​ម៉ាក​col col co​ចំនួន​៤៨​កា​តុង​ស្មើ​និង​១២.៨៦៣.០០០​គ្រាប់​២​មី​កូ​រេ​៣៩៨​ប្រអប់​៣​តែ​យិន​សិន​ចំនួន​៥០​ប្រអប់​និង​៤​កាហ្វេ​ប្រអប់​ចំនួន​៥​ប្រអប់​ចំណុច​ទីតាំង​ដុតបំផ្លាញ​នៅ​ស្ថិត​ចំនុច​ភូមិ​ចក  សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
           
លោក​ផាន់ សុវណ្ណរ​ត្ន័ ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​និយាយថាៈ​វត្ថុតាង​ដែល​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​សម្រេច​រឹបអូស​និង​បំផ្លាញចោល​នាពេលនេះ​មាន ឱសថ​មាន​សារ​ធាតុគីមី​ផ្សំ​គ្រឿងញៀន ម៉ាក់​col coi co​ចំនួន​៤៥​កា​តុង​១២.៨៦៣.000​គ្រាប់​២​មី​កូរ៉េ ៣៩៨​ប្រអប់ ៣ តែ​យិន​សិន​ចំនួន​៥០​ប្រអប់ ៤​កា​ហេ្វ​កញ្ចប់​៥​ប្រអប់​ដែល​ត្រូវ​ការដុត​បំផ្លាញចោល​។​ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្ត​និង​សហការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​អនុវត្តន៍​បង្ក្រាប​បទល្មើស​គ្រឿងញៀន​និង​បទល្មើស​ផ្សេងៗ​ទៀត​។​
       
លោក​អ៊ុំ រាត្រី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​និយាយថាៈ​កម្មវិធី​ការដុត​បំផ្លាញ​សារធាតុ​គ្រឿងញៀន​ក្រុមប្រឹក្សា ខេត្ត អភិបាល ខេត្ត​ការចូលរួម​មហាជន ក្រុមយុវជន  និង​ប្រើប្រាស់​ថ្នាំញៀន ដោយមាន​ការគាំទ្រ ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន កំពុង​អនុវត្តន៍ តាម​សហគមន៍ ភូមិ ឃុំ​សុវត្ថិភាព ទប់ស្កាត់​មិន​ឲ្យ​មានការ​ប្រើប្រាស់​គ្រឿងញៀន ជនបទ​។​
                
លោក​ប៊ុ​ក ម៉ាន់​នី បាន​មានប្រសាសន៍ថាៈ​ក្នុង​ធ្វើ​ពិធី​ដុត​គ្រឿងញៀន​មាន​មោ​ទ​នះ​ភាព​ក្រៃលែង​ដែល​បាន​ចូលរួម​ធ្វើ​ពិធី​ដុត​គ្រឿងញៀន​នេះ​ដ៏​មហាសាល​ដែល​កន្លងមក​មាន​ប្រជាពលរដ្ឋ​រាប់​មឺ​ុ​ន​នាក់​បាន​រងគ្រោះ​ដោយសារ​ថ្នាំញៀន​នេះ​។​លោក​ប៊ុ​ក​ម៉ាន់​នី​បានបញ្ជាក់​ទៀតថា​កន្លង​មក​សាលា​ដំ​បួង​ខេត្តបន្ទាយមានជ័យ​និង​នគ​បាល​យុ​ត្តិ​ធ​ម៍​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាបបាន​យ៉ាងច្រើន​រឹបអូស​បាន​នូវ​ឱសថ​ខូចគុណភាព​បាន​យ៉ាងច្រើន​។​
             
លោក​ប៊ុ​ក​ម៉ាន់​នី​បាន​បន្តថាៈ​ប្រជាពលរដ្ឋ​ឲ្យ​ជួយ​ចូលរួម​ការទប់ស្កាត់​នូវ​ផលិតផល​ក្លែងក្លាយ ចំណី ម្ហូបអាហារ គ្រឿង​ភេ​ស​ជ្ជះ​ដាក់តាំង​លក់ ឬ​ស្តុក​ទុក កាហ្វេ ថ្នាំពេទ្យ និង​គ្រឿងសំអាង ការកែ​សម្ផស្ស​ដែលមាន​ការប៉ះពាល់​ដល់​សង្គមជាតិ​៕​

ដុតបំផ្លាញ​គ្រឿងញៀន​និង​ឧបករណ៍ ទាក់ទង​ការផលិត​ប្រើប្រាស់​គ្រឿងញៀន​

ដុតបំផ្លាញ​គ្រឿងញៀន​និង​ឧបករណ៍ ទាក់ទង​ការផលិត​ប្រើប្រាស់​គ្រឿងញៀន​

ដុតបំផ្លាញ​គ្រឿងញៀន​និង​ឧបករណ៍ ទាក់ទង​ការផលិត​ប្រើប្រាស់​គ្រឿងញៀន​

ដុតបំផ្លាញ​គ្រឿងញៀន​និង​ឧបករណ៍ ទាក់ទង​ការផលិត​ប្រើប្រាស់​គ្រឿងញៀន​

ដុតបំផ្លាញ​គ្រឿងញៀន​និង​ឧបករណ៍ ទាក់ទង​ការផលិត​ប្រើប្រាស់​គ្រឿងញៀន​