បុរស​ម្នាក់ ត្រូវ​ម៉ាស៊ីន​ច្រូតស្រូវ​ថយ​កិន​ស្លាប់ នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​

ព្រៃវែង: បុរស​វ័យ​៦៣​ឆ្នាំ​ម្នាក់​បានមក​កងចំបើង​មាន មនុស្ស​ជាច្រើន​មក​កង​ជាមួយ​គាត់ ត្រដើម​គ្នា​ពីមុខ​ពីក្រោយ​ស្រាប់តែ​ម៉ាស៊ីន​ច្រូត​ថយក្រោយ​កិន​ចំ​ដើមទ្រូង​ស្លាប់​។

ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃទី​៦ ខែមីនា ឆ្នា​២០១៦នៅ​ភូមិ​ត្រ​ចក​ទី​១ ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

​ជនរងគ្រោះ​ឈ្មោះ​អ៊ី អ៊​ន អាយុ​៦៣​ឆ្នាំ​ភេ​ទ្រ​ប្រុស មាន​ទីលំនៅ​ភូមិ​ត្រ​ចក​ទី​១ ឃុំមេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ ម្ចាស់​ម៉ាស៊ីន​ច្រូត​ឈ្មោះ សីហា​អាយុ​២៤ឆ្នាំ ភេទ​ប្រុស​មាន​ទីលំនៅ​ភូមិ​ភ្នំ​គង់ ឃុំ​មេបុណ្យ ស្រុក​ជាមួយគ្នា​។​ក្រោយពីកើតហេតុ បាន​ចុះ​គេចខ្លួនបាត់​។​

​តាម​អ្នកភូមិ​ឃើញ​ហេតុការណ៍ នេះ​បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញម៉ាស៊ីន​ច្រូត​មួយ​ម៉ាក់​KUbUTA កំលាំង​C70​ពណ៌​ក្រហម​បានមក ច្រូតស្រូវនៅ​វាល​អូ  នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នា​២០១៦​វេលា​ម៉ោង​៩​ព្រឹក​បាន​ស្រូវ​ចំនួន​២ហិតា​ជិត​ហើយ​ស្រាប់តែ​តា​ចាស់​ម្នាក់​បានមក​កងចំបើង​មាន មនុស្ស​ជាច្រើន​មក​កងជាមួយ​គាត់ ត្រ​ដើម​គ្នា​ពីមុខ​ពីក្រោយ​ស្រាប់តែ​ម៉ាស៊ីន​ច្រូត​ថយក្រោយ​កិន​ចំ​ដើ មទ្រូង​ធ្វើ​ឲ្យ​ស្លាប់​ភ្លាម​ផ្អើល​អ្នក​មក កងចំបើង​និង​អ្នកស្រុក​មក​ឆោឡោឡើង​។​

​ក្រោយពេល​ហេតុ​ភ្លាម សមត្ថកិច្ច​បានមក​ដល់​កន្លែងកើតហេតុ​ហើយ​យក​សម្ភារៈម៉ាស៊ីន​ព្រមទាំង​របស់​ដែល​ពាក់ព័ន្ធ​យកមក​រក្សា ទុក​នៅ​ប៉ុស្តិ៍​រដ្ឋា​បាលមេបុណ្យ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ ចំណែក​សាកសព​កូនចៅ​យ​ទៅធ្វើបុណ្យ​តាម​ប្រពៃណី​៕​

បុរស​ម្នាក់ ត្រូវ​ម៉ាស៊ីន​ច្រូតស្រូវ​ថយ​កិន​ស្លាប់ នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​

បុរស​ម្នាក់ ត្រូវ​ម៉ាស៊ីន​ច្រូតស្រូវ​ថយ​កិន​ស្លាប់ នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​