ស្នងការ​ខេត្តតាកែវ​ប្រាប់​អោយ​អធិការ​ក្រុង ស្រុក​ត្រូវមាន​វិធានការ​ណ៏​ទប់ស្កាត់​ជាមុន​ករណី​យ៏​លួច​ប្លន់

តាកែវ: ស្នងការ​នគ​បាល​ខេត្តតាកែវ​លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ អ៊ុក សំណាង បានដាក់​បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់​អោយ​អធិការ​ក្រុង​ស្រុក​ទាំង​១០​នៅក្នុង​ខេត្តតាកែវ ត្រូវធ្វើ​យ៉ាងណា​មាន​វិធានការ​បង្កា​ជាមុន​ចំពោះមុខ​សញ្ញា​លួច​ប្លន់ ដែល​កំពុងតែ​កក្រើក​ឡើងវិញ​នៅតាម​បណ្ដាល​ខេត្ត​មួយចំនួន​។​ថ្លែង​នៅ​ចំពោះមុខ​មន្ត្រី​នគ​បាល​ប្រមាណ​ជា​១​រយ​នាក់​នៅក្នុង​ពិធី​ផ្លាស់ប្ដូ​តំណែង បំពាក់​ថា​នន្តរ​សក្តិ​និង​សំណេះសំណាល​ជាមួយ​មន្ត្រី​នគ​បាល​នៅ​ស្នងការដ្ឋាន​ខេត្តតាកែវ​នៅ​ព្រឹក​ថ្ងៃ ច័ន្ទ ទី ៧ ខែ មិនា ឆ្នាំ ២០១៦ នេះ លោកស្នងការ​ខេត្តតាកែវ អ៊ុក សំណាង បាន​ថ្លែងថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​សមត្ថ​តាម​បណ្ដាល​ខេត្ត​មួយចំនួន​បាន​បើក​ប្រតិបត្តិ​ការចាប់​មុខសញ្ញា​ដែលមាន​គម្រោង​ប្លន់​បាន​មួយចំនួន នៅ​ក្នុងនោះ​សមត្ថកិច្ច​ខេត្តតាកែវ​យើង​ក៏បាន​ចាប់​មុខសញ្ញា​បាន​ផងដែរ​។ នេះ​គឺជា​វិធានការ​ណ៏​បង្កា​បាន​មុន​ដើម្បី​ទប់ស្កាត់​កុំអោយ​ពួក​ក្រុមចោ​ប្លន់​ទាំងអស់នោះ​ធ្វើ​សកម្មភាព​ប្លន់​តាម​ផែនការ​ដែរ​ពួកគេ​បានរៀបចំ​។ ដូច្នោះ​សូម​លោក​អធិការ​ក្រុង​ស្រុក​ទាំង​១០​នៅក្នុង​ខេត្តតាកែវ ត្រូវតែ​ប្រមូល​ព​ត៌​រ​មាន​អោយបាន​គ្រប់​ជ្រុងជ្រោយ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ធ្វើយ៉ាងណា​បង្កា​និង​ទប់ស្កាត់​អោយបាន​មុនពេល​ពួកគេ​ធ្វើ​សកម្មភាព​។​នៅក្នុង​ឱកាស់​នោះ​លោកស្នងការ​ខេត្តតាកែវ​បាន​មាន​ប្រសា​ស​ន៏​ក៏បាន​ប្រាប់​អោយ​អធិការ​ក្រុង​ស្រុក​និង​នគ​បាល​ប៉ុ​ស្ត៏​ទាំងអស់​នៅក្នុង​ខេត្ត​ត្រូវបង្កើត Account Facebook ដើម្បី​ងាយស្រួល​តាមដាន​ព​ត៌​រ​មាន ហើយ​បើ​មានព​ត៌​រ​មាន​ណាមួយ​បង្ហោះ​ពី​រឿងរ៉ាវ​នៅក្នុង​ឃុំ​សង្កាត់​របស់ខ្លួន​ត្រូវតែ​ដោះស្រាយ​អោយបាន​ភ្លាមៗ​ជៀសវាង​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​៕