សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ Hennessy Artistry Club Series តែងតែ​នាំ​មក​នូវ​បទ​ពិសោធន៍​នៃ​ការ​ជួបជុំ​ប្លែក​ៗ​និង​សប្បាយ​រីករាយ ។ កម្មវិធី​Hennessy Artistry Club Series2016​ទី​៤​បាន​ធ្វើ​ឡើង​នៅ​ក្លិប​Boss​កាលពី​ថ្ងៃ​ទី​៤ មីនា កន្លង​ទៅ​នេះ ។ កម្មវិធី​Hennessy Artistry Club Series បាន​អញ្ជើញ​DJ Pink​ដែល​ជា​DJ​ដ៏​មាន​ប្រជាប្រិយភាព​របស់​ប្រទេស​កម្ពុជា និង​ក្រុម​តារាចម្រៀង​នារី​មក​ពី​ប្រទេស​ថៃ FayeFangKaew ។ ក្នុង​កម្មវិធី​នោះ​ដែរ ក្រុមហ៊ុន Hennessy បាន​ផ្តល់​ជូន​សំបុត្រ​ចូលរួម​កម្មវិធី Hennessy Artistry​ធំ​នៅ​ថ្ងៃ​ទី​២៥ មីនា នៅ​សាល​បុរី​កោះ​ពេជ្រ ដោយ​គ្រាន់តែ​អតិថិជន​ជាវ​ស្រា Hennessy VSOP ប៉ុណ្ណោះ ។

Hennessy Artistry ក៏​មានកម្ម​វិធី​ឌី​ជី​ថ​ល​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា Hennessy Waveform សម្រាប់​អតិថិជន​ដែល​បាន​ទិញ​ស្រា Hennessy VSOP ក្នុងអំឡុងពេល​ព្រឹត្តិការណ៍ Hennessy Artistry Club Series លោក​អ្នក​នឹង​ទទួល​បាន​កាត Hennessy Waveform ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ចូលរួម​កម្មវិធី Hennessy Artistry ធំ​នៅថ្ងៃ​ទី​២៥ មីនា នៅ​សាល​បុរី​កោះ​ពេជ្រ ។ របៀប​និង​ដំណាក់កាល​ដោះ​លេខ​កូដ​របស់ Hennessy Waveform សូម​ចូល​ទៅ​កាន់​ទំព័រ Hennessy Cambodia Facebook ឬ​ទាក់ទង​មក​ទូរស័ព្ទ​លេខ​០៩២ ៦៦៦ ២៦១ សម្រាប់​ច​ម្ង​ល់​ផ្សេង​ៗ​ទាក់ទង​នឹង​កម្មវិធី Hennessy Artistry 2016 ។

កម្មវិធី Hennessy Artistry Club Series ចុង​ក្រោយ​សម្រាប់​ឆ្នាំ​២០១៦ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ 2 Nite Lounge នា​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៦​នេះ ។ សូមកុំ​ភ្លេច​សួរ​រក​កាត Hennessy Waveform នៅ​ពេល​លោក​អ្នក​ជាវ​ស្រា Hennessy VSOP​នៅ​ក្នុង​កម្មវិធី Hennessy Artistry Club  Series ។ សំបុត្រ​ចូលរួម​កម្មវិធី Hennessy Artistry 2016 មាននៅ​តាម​ក្លិប​កម្សាន្ត​និង​ភោជនីយដ្ឋាន​ដូច​ជា EPIC Club, Vito Retro Club, Jet’s Studio, Boss Club 2 Nite Lounge MIP, Forest, Rukku, Samba និង Mango Mango ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៦ ។

សូម​តាមដាន​អំពី​តារាង​កម្មវិធី Hennessy Artistry Club Series និង​Hennessy Artistry 2016 ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​តាម​រយៈ​ទំព័រ Facebook របស់​Hennessy www.facebook.com/HennessyCambodia