ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ខណ្ឌទួលគោក បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​ក្នុង​សំណាក់​យីហោ «​ខាំ​ហ្វ​ត​ហោ​ស» ស្ថិត​នៅផ្ទះ​លេខ 20A ផ្លូវ​លេខ​112 សង្កាត់​ផ្សារ​ដេប៉ូ​៣ ដោយ​ឃាត់​មនុស្ស​បាន​ចំនួន​២​នាក់ រួម​ទាំង​ថ្នាំ​ញៀនប្រភេទម៉ាកទឹកកក​​ចំនួន​៦​កញ្ចប់​ធំ មានទម្ងន់ប្រហែលជិត១គីឡូក្រាម​ ។

បច្ចុប្បន្ន មិន​ទាន់​ដឹង​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​២​នាក់​នៅឡើយ​ទេ ខណៈ​ដែល​កម្លាំង​កំពុង​ចុះ​ពិនិត្យ​ក្នុង​បន្ទប់​លេខ​៤០៤ (​ជាន់​ទី​៣) ដើម្បី​រក​វត្ថុ​តាង​បន្ថែម​ទៀត ។