ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានីភ្នំពេញ ៖​​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហាន​ដំបូងមកថា ជនសង្ស័យម្នាក់ជាបក្ខពួកក្រុមចោរប្លន់ដែលជាកូនចៅ​រហ័សនាមអាក្រៃថោង​​មេចោរប្លន់ដ៍កក្រើក​បានត្រូវកងកម្លំាង​ចម្រុះ​សហការចាប់ខ្លួននៅ​រសៀលថ្ងៃទី០៧ មីនា ២០១៦​ នៅភូមិព្រៃសាលា​ ​សង្កាត់កាកាប​ ខណ្ឌពោធិសែនជ័យ ។

សេចក្តីរាយការណ៍បានបន្តថា ​ក្រោយចាប់ខ្លួនភ្លាមៗ ​ជនសង្ស័យដែលមិនទាន់ស្គាល់អត្តសញ្ញាណ ​តែមានស្រុកកំណើតនៅខេត្តព្រៃវែងរូបនេះ ​បានត្រូវសមត្ថកិច្ចបញ្ជូន​ទៅស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ព្រោះទំនងជាធ្លាប់ធ្វើសកម្មភាព​នៅក្នុងខេត្តកណ្តាលនាពេលកន្លងមក ។

មកដល់ពេលក្រុមចោរប្លន់ចំនួន០៦នាក់​រាប់ទំាងអាក្រៃថោងជាមេខ្លោងដែល​ធ្លាប់ធ្វើសកម្មភាពនៅរាជធានីភ្នំពេញ ​ខេត្តកណ្តាល ពោធិសាត់ កំពង់ចាម ​ព្រៃវែងនិងខេត្តត្បូងឃ្មុំ ​បានត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​ជាបន្តបន្ទាប់ ៕