ធ្លាយ​រឿង​ស្រូវ​របស់​តារាកូរ៉េ Idol «G.NA» លក់ខ្លួន​

6 Videos

ជា​ព័ត៌មាន​ក្តៅគគុក ធ្វើឱ្យ​រំជើបរំជួល​កក្រើក​នៅក្នុង​មជ្ឈដ្ឋាន​សិល្បៈ​លើទឹក​ដី​គីម​ឈិ (​កូរ៉េខាងត្បូង​) ដែលថា Idol ស្រី​ជនជាតិ​កូរ៉េ​ម្នាក់​មានរឿង​អាស្រូវ​លក់​ខ្លួន​តម្លៃ ១០.០០០ ដុល្លារ ជាមួយ​មនុស្ស​ល្បី និង ជា CEO នៃ​ក្រុមហ៊ុន​ដ៏​ធំ​មួយ ដែល​ក្នុង​របាយការណ៍​ថា Idol ស្រី​ប្រើ​ឈ្មោះ​កាត់ «A» ត្រូវបាន​ប៉ូលិស​ហៅ​ឱ្យចូល​ខ្លួន​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​រឿងនេះ​តាំងពី​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅនេះ​។​​នាង Idol A បាន​សារភាពថា «​មានការ​សុំ​ដេក​ជា​ថ្នូរ​នឹង​ប្រាក់​ពិតមែន តែ​នាង​បាន​បដិសេធ​នឹង​សំណើ​នោះ​ភ្លាម​…» ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ប៉ូលិស​មាន​ព័ស្តុតាង​ថា នាង A ពិត​ជាមាន​ពាក់ព័ន្ធ​នឹង​ការលក់ខ្លួន ១០.០០០ ដុល្លារ​មែន ។

ធ្លាយ​រឿង​ស្រូវ​របស់​តារាកូរ៉េ Idol «G.NA» លក់ខ្លួន​

M88

​ទោះ​ក្នុង​របាយការណ៍​មិនបាន​បង្ហើប​ឈ្មោះ​របស់ Idol ស្រី​នោះ​ឱ្យដឹង ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កូរ៉េ បានចេញ​ផ្សាយ​ព័ត៌មាន​ថា នាង​បាន​បញ្ឈប់​កិច្ចសន្យា​ជាមួយ Agency កាលពី​ថ្ងៃទី ១ កុម្ភៈ កន្លងទៅនេះ ព្រម​ជាមួយនឹង​ការភ្ជាប់​រូបភាព​នៅក្នុង​វេ​ប​សាយ​ជា​ផ្លូវការ​របស់ Agency និង ខ្លឹមសារ​ដែលមាន​ចំណងជើង​ថា «Idol A បាន​បាត់​មុខ​នៅក្នុង​វេ​ប​សាយ ដោយសារ​រឿងអាស្រូវ​ពេស្យា​កម្ម​» ។​

ធ្លាយ​រឿង​ស្រូវ​របស់​តារាកូរ៉េ Idol «G.NA» លក់ខ្លួន​

​រឿងនេះ​កាន់តែច្បាស់​ទៅទៀត នៅពេល​មាន​រូបភាព​នៅលើ Page របស់ agency Idol ស្រី​រូបនេះ ដែល​សង្គម​ឡាញ​កូរ៉េ​បាន​កត់សម្គាល់ថា Page នេះ​ជា​របស់​ក្រុមហ៊ុន Cube Entertainment តាមរយៈ​ការ Design និង Logo ហើយ​ក្រោយមក បាន​ប៉ុន្មាន​ថ្ងៃ ក៏មាន​ព័ត៌មាន​ថា ជី​.​ណា (G.NA) នឹង​បញ្ឈប់​កិច្ចសន្យា​ជាមួយ​ភ្នាក់ងារ​របស់​នាង ទើប​រឿងនេះ​ធ្វើ​ឱ្យគេ​មានការ​សង្ស័យ និង អះអាងថា G.NA គឺជា Idol ស្រី​ឈ្មោះ «A» នោះឯង ។ ចំណែក Idol ស្រី​នោះ​មិនបាន​ចេញមក​បកស្រាយ​អ្វី​បន្ថែម​ទៀតឡើយ ៕ សូរ្យកាន្ត (MGR Online)

ធ្លាយ​រឿង​ស្រូវ​របស់​តារាកូរ៉េ Idol «G.NA» លក់ខ្លួន​ ធ្លាយ​រឿង​ស្រូវ​របស់​តារាកូរ៉េ Idol «G.NA» លក់ខ្លួន​  ធ្លាយ​រឿង​ស្រូវ​របស់​តារាកូរ៉េ Idol «G.NA» លក់ខ្លួន​ ធ្លាយ​រឿង​ស្រូវ​របស់​តារាកូរ៉េ Idol «G.NA» លក់ខ្លួន​ ធ្លាយ​រឿង​ស្រូវ​របស់​តារាកូរ៉េ Idol «G.NA» លក់ខ្លួន​