After Work ក្រុងព្រះសីហនុ ជា​​រង្គសាល​ថ្មី​ ទើប​បង្កើតឡើង​

ក្រោយ​បញ្ចប់​ការងារ តើ​អ្នក​ចូលចិត្ត​ធ្វើ​អ្វី​ដើម្បី​កែ​កម្សាន្ត​ជា​រៀងរាល់ថ្ងៃ? ជម្រើស​នៃ​ការកម្សាន្ត​មាន​ច្រើន​ទៅ​តាម​​ចំណង់​ចំណូលចិត្ត​របស់​បុគ្គល​ម្នាក់។ អ្នកខ្លះ​ចូលចិត្ត​ចំណាយ​ពេល​ជាមួយ​ នឹង​ក្រុម​គ្រួសារ រីឯ​អ្នកខ្លះ​ចូលចិត្ត​ដើរ​កម្សាន្ត​នៅ​វាលលំហ​ជាមួយ​មិត្តភ័ក្ដិ ឬ​មនុស្ស​ជាទី​ស្រឡាញ់។

 
After Work ក្រុងព្រះសីហនុ ជា​​រង្គសាល​ថ្មី​ ទើប​បង្កើតឡើង​

 

 

រក​ឃើញ​ហើយ​កន្លែង​កម្សាន្ត​មួយ​ឈ្មោះថា «After Work» ដែល​ជា​បារ​ថ្មី​មួយ​នៅ​ក្នុង​ព្រះសីហនុ ល្អ​បំផុត​សម្រាប់​ជួបជុំ​មិត្តភ័ក្ដិ និង​កម្សាន្ត​បន្ទាប់ពី​ចេញពី​ធ្វើការ។ After Work មាន​ទីតាំងនៅ​ផ្លូវ ៧មករា ខាងក្រោយ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ TOTAL ដែល​មាន​លក្ខណៈ​ធំ​ទូលាយ និង​ស្ងប់ស្ងាត់ ដែល​មាន​បុគ្គលិក​ក្មេង​ចាំ​ទទួល​ស្វាគមន៍​យ៉ាង​រួសរាយ​រាក់ទាក់​ប្រកបដោយ​ស្នាមញញឹម​ស្រស់ស្រាយ​រីករាយ។

 

អ្វី​ដែល​ពិសេស ជា​រៀងរាល់ថ្ងៃ​ពុធ After Work មានកម្ម​វិធី Mojito Party ដែល​តែងតែ​ផ្តល់​ជូន​ស្រា​ក្រឡុក Mojito តម្លៃ​ត្រឹមតែ ២.៥ដុល្លារ ប៉ុណ្ណោះ​ក្នុង​មួយ​កែវ ដែល​មាន៤ប្រភេទ​សម្រាប់​ជ្រើសរើស​ ​ដូចជា Original (រសជាតិ​ដើម) Passion (រសជាតិ​ផ្លែ​ប៉ាស្សិន) Mango (រសជាតិ​ផ្លែ​ស្វាយ) និង Mint (រសជាតិ​ជី​អង្កាម)។

 

មិន​ត្រឹមតែ​ជា​បារ​បម្រើ​ភេសជ្ជៈ​ជាច្រើន​ប្រភេទ​ប៉ុណ្ណោះ After Work ក៏​មាន​ជម្រើស​សេវាកម្ម​ម្ហូបអាហារ​ដែល​ចម្អិន​ដោយ​ចុងភៅ​ជនជាតិ​បារាំង​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ផងដែរ។

 
After Work ក្រុងព្រះសីហនុ ជា​​រង្គសាល​ថ្មី​ ទើប​បង្កើតឡើង​

 

After Work ក្រុងព្រះសីហនុ ជា​​រង្គសាល​ថ្មី​ ទើប​បង្កើតឡើង​

 

 

ថ្មីៗនេះ After Work បាន​ធ្វើ​ពិធីជប់លៀង ដែល​ផ្តល់​ជូន​អតិថិជន​នូវ​ការ​ទទួល​ទាន​អាហារ​ដោយ​សេរី និង​ការ​បញ្ចុះតម្លៃ​លើ​ភេសជ្ជៈ​អម​ដោយ​កា​រប្រគុំ​តន្ត្រី​ពី​សំណាក់​តារា​ចម្រៀង​បរទេស ជនជាតិ​ភី​លី​ពី​ន​រួម​ជាមួយ​ការ​ចាប់​រង្វាន់​ទូរស័ព្ទ​ដៃ​ផង​ដែរ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ ទី២ ខែ​មីនា កន្លងទៅ​នេះ។

 

រួមជាមួយគ្នានឹង គេ​ក៏​មាន​ការ​ធ្វើការ​បញ្ចាំង​ខ្សែភាពយន្ត​បារាំង​ពេញ​និយម​មួយ​ចំនួន​នៅ​ថ្ងៃ​ពិសេស​ដែល​កំណត់​ដោយ​បារ ចាប់ផ្ដើម​ពី​ម៉ោង៧ ដល់​ម៉ោង៩.៣០ នាទី​យប់។

 

គួរ​ឲ្យ​ដឹង​ដែរ​ថា បារ​បារាំង After Work ចាប់​បើក​បម្រើ​ពី​ថ្ងៃ​អង្គា​រ៍ រហូតដល់​ថ្ងៃអាទិត្យ ពី​ម៉ោង៧យប់​រហូតដល់​ម៉ោង ៦ព្រឹក សម្រាប់​ភ្ញៀវ​គ្រប់​សញ្ជាតិ ទាំង​ប្រជាជន​ក្នុងស្រុក និង​ភ្ញៀវ​ទេសចរ ជាពិសេស​អ្នក​ដែល​មកពី​ទីក្រុង​ភ្នំពេញ​ដែល​ត្រូវការ​កម្សាន្ត​សប្បាយ។

 

After Work តែងតែ​មាន​កម្មវិធី​ពិសេសៗ​ជាច្រើន​ផ្សេងៗ ដែល​លោកអ្នក​អាច​តាមដាន​បាន​តាមរយៈ​បណ្ដាញ​ហ្វេសប៊ុគ afterworksihanoukville រីឯ​ការ​កក់​កន្លែង ឬ​ម្ហូបអាហារ​ជាមុន​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ០៦៩ ៨៣៩ ១១២៕

 

 
After Work ក្រុងព្រះសីហនុ ជា​​រង្គសាល​ថ្មី​ ទើប​បង្កើតឡើង​

 

After Work ក្រុងព្រះសីហនុ ជា​​រង្គសាល​ថ្មី​ ទើប​បង្កើតឡើង​

 

After Work ក្រុងព្រះសីហនុ ជា​​រង្គសាល​ថ្មី​ ទើប​បង្កើតឡើង​

 

After Work ក្រុងព្រះសីហនុ ជា​​រង្គសាល​ថ្មី​ ទើប​បង្កើតឡើង​

 

 

អត្ថបទ៖  កើត ចន្ទ្រា