សៀវភៅការ បង្រៀនរបស់ព្រះពុទ្ធ ‘អ្នកត្រាស់ដឹង’ ដើមកំណើត និងការរីកសាយភាយ នៃវិបស្សនា ត្រូវបានបោះពុម្ព និងចេញផ្សាយហើយ

ភ្នំពេញ៖ វិទ្យាស្ថាន ស្រាវជ្រាវវិបស្សនា សហការជាមួយ លោក ពុយ គា អ្នកការសែតខ្មែរ ដ៏ល្បីឈ្មោះមួយ រូបនៅកម្ពុជា បានបោះពុម្ពផ្សាយ ជាផ្លូវការហើយ នូវសៀវភៅ ស្ដីពី ឆាកជីវិតរបស់ព្រះពុទ្ធ តាំងពីពេលព្រះអង្គ ចាប់កំណើតរហូត ដល់ចូលបរិនិព្វាន និងការបង្រៀនក៏ដូចជា ពុទ្ធឱវាទរបស់ព្រះអង្គ ។

ការបង្រៀនរបស់ព្រះពុទ្ធ "អ្នកត្រាស់ដឹង" ដើមកំណើត និងការរីកសាយភាយ នៃវិបស្សនា ជាចំណងជើងរបស់ សៀវភៅដែលមាន កម្រាស់ ២៤២ទំព័រ លាយឡំជាមួយរូប គំនូរចម្រុះពណ៌ បង្ហាញពីសកម្មភាព និងឆាកជីវិតសំខាន់ៗ របស់ព្រះពុទ្ធ។

លោក ពុយ គា ដែលគេស្គាល់ថា ជាវាគ្មិនម្នាក់ និងជាអ្នកចងក្រង សៀវភៅពាក់ព័ន្ធ នឹងនយោបាយ កិច្ចការតំបន់ និងអន្តរជាតិ បាននិយាយថា "មូលហេតុដែលលោក សម្រេចចិត្តសហការ ជាមួយវិទ្យាស្ថានស្រាវជ្រាវ វិបស្សនាដើម្បីបោះពុម្ភ សៀវភៅស្តីពីព្រះពុទ្ធ ដោយសារថា ប្រទេសកម្ពុជាកាន់ សាសនាព្រះពុទ្ធ ដូចនេះពលរដ្ឋខែ្មរ អាចសែ្វងយល់ពី ព្រះពុទ្ធបានច្បាស់តាមរយៈ សៀវភៅមួយក្បាលនេះ ជាពិសេសចំពោះចម្ងល់ថា ព្រះពុទ្ធជានរណា? ដំណើរជីវិតរបស់ ព្រះអង្គយ៉ាងដូចមេ្តច? និងថាតើគេបែង ចែកសារីរិកធាតុ (ឆ្អឹង) ទៅឲ្យប្រទេសណាខ្លះ និងថែរក្សាយ៉ាងដូចមេ្តច បន្ទាប់ពីព្រះអង្គ ចូលបរិនិព្វាន?" ។

លោក ពុយ គា បានបន្តថា លោកក៏បានរំលេច ចំណុចពិសេសមួយទៀត ដែលដកស្រង់ ចេញពីសៀវភៅ គឺការទស្សន៍ទាយថា សាសនាព្រះពុទ្ធ អាចនឹងបាត់បង់ ជំនឿនៅពេលណា ឬប៉ុន្មានឆ្នាំទៅមុខទៀត?

បើសិនជាមិត្តអ្នកអាន ចាប់អារម្មណ៍ចង់ដឹងច្បាស់ថា សៀវភៅមួយក្បាលនេះ មានបង្កប់នូវខ្លឹមសារ អ្វីខ្លះទៀត មិត្តអ្នកអានអាចរកទិញ បាននៅតាមបណ្ណាគារ និងតូបកាសែតនានា ក្នុងរាជធានីភ្នំពេញ ឬ តាមរយៈលេខទូរសព្ទ៖ ០១២ ៣៦៧ ៦៨៨ ឬ ០១៦ ៦៩៦ ១៩៩ ឬនៅការិយាល័យអង្គការ វិបស្សនាកម្ពុជា នៅបុរីពិភពថ្មីចំការដូង ឬមជ្ឈមណ្ឌល វិបស្សនានៅភ្នំទ្រុង ខេត្តបាត់ដំបង និងនៅរលួស ខេត្តកំពង់ចាម៕

សៀវភៅការ បង្រៀនរបស់ព្រះពុទ្ធ 'អ្នកត្រាស់ដឹង' ដើមកំណើត និងការរីកសាយភាយ នៃវិបស្សនា ត្រូវបានបោះពុម្ព និងចេញផ្សាយហើយ

សៀវភៅការ បង្រៀនរបស់ព្រះពុទ្ធ 'អ្នកត្រាស់ដឹង' ដើមកំណើត និងការរីកសាយភាយ នៃវិបស្សនា ត្រូវបានបោះពុម្ព និងចេញផ្សាយហើយ