កម្មករម្នាក់ត្រូវ កន្ត្រកយោងគាប ដាច់ក្បាលមួយចំហៀង នៅការដ្ឋានសំណង់ ក្នុងសង្កាត់ចតុមុខ

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ ត្រូវបានកន្ត្រកយោង គាបក្បាលបែកខ្ទេច មួយចំហៀង ស្លាប់ភ្លាមៗ ខណៈកំពុងជិះកន្រ្តកយោង ឡើងទៅលើអគារ សំណង់មួយ ស្ថិតក្នុងដីឡូតិ៍ មួយកន្លែងទីតាំង លេខ៥ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ នៅម៉ោងប្រមាណ ១២៖៣០នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦។

អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អៀង ឡុំ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងដីឡូតិ៍ មួយកន្លែងទីតាំង លេខ៥ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ជាទីនៃកន្លែងកើតហេតុ ជនរងគ្រោះ មានស្រុកកំណើត នៅភូមិសំឡូប ឃុំព្រៃពូច ស្រុកអង្គស្នួល ខេត្តកណ្តាល។

កម្មករសំណង់ម្នាក់ដែលធ្វើការនៅ ការដ្ឋានសំណង់ ក្នុងដីឡូតិ៍លេខ៥នេះ បានឲ្យដឹងថា នៅម៉ោងប្រមាណ ១២ថ្ងៃត្រង់ កម្មករសំណង់ឈ្មោះ ឡុំ នេះ បានចុះមកយក ប៉ាវស៊ីម៉ង់ត៍ និងការ៉ូ សែងដាក់ក្នុងកន្ត្រក រួចបានទៅទិញទឹកសុទ្ធ បន្ទាប់មកបានឡើង ទៅលើវិញតាមកន្រ្តក រហូតដល់ជាន់ទី៣ ហើយបានងើយ ទៅលើដោយផ្អែក និងបង្កាន់ដៃ រួចក៏គាបក្បាលចេញខួរ ស្លាប់ភ្លាមៗតែម្តង។

ក្រោយហេតុការណ៍ កម្លាំងសមត្ថកិច្ចជំនាញ បានមកធ្វើការត្រួតពិនិត្យ ហើយបាន ទាក់ទងទៅកាន់ សាច់ញាតិ ដើម្បីមកទទួលយក សពទៅធ្វើបុណ្យ តាមប្រពៃណី៕

កម្មករម្នាក់ត្រូវ កន្ត្រកយោងគាប ដាច់ក្បាលមួយចំហៀង នៅការដ្ឋានសំណង់ ក្នុងសង្កាត់ចតុមុខ