ដូ​ណា​ល់​ត្រាំ អួតថា​យោធា​មិន​ប្រឆាំង​បញ្ជា​ខ្លួន ទោះ​រំលោភច្បាប់​អន្តរជាតិ​

​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ថា លោក​មិនមាន​បញ្ហា​ប្រឈម​ឡើយ​ក្នុងការ​បញ្ជា​ឲ្យ​ទាហាន​អាមេរិក​អនុវត្ត​បទបញ្ជា​លោក ទោះបីជា​វា​ប្រឆាំង​ច្បាប់​អន្តរជាតិ​ក៏ដោយចុះ​។ លោក​សំដៅ​ដល់​ការបញ្ជា​ឲ្យ​ទាហាន​អាមេរិក​សម្លាប់​ក្រុមគ្រួសារ​ភេរវជន ក្នុងករណី​ដែល​លោក​ក្លាយជា​ប្រធានាធិបតី​។​

​បេក្ខជន​នាំមុខ​ក្នុង​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ បាន​អះអាងថា បើ​លោក​ក្លាយជា​ប្រធានាធិបតី​គ្មាន​ទាហាន​ណា​ហ៊ាន​ប្រឆាំង​បទបញ្ជា​លោក​ឡើយ ទោះជា​លោក​បញ្ជា​ឲ្យ​ពួកគេ​ធ្វើ​អ្វី​កដោយ​។ នោះ​រាប់ទាំង​សកម្មភាព​ដែល​ប៉ះពាល់​ដល់​ច្បាប់​អន្តរជាតិ​ផងដែរ​។

​ក្នុងពេល​ថ្លែង​សុន្ទរកថា ទៅកាន់​អ្នកគាំទ្រ​កាលពី​សប្តាហ៍​មុន លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ថា វា​មិនមាន​បញ្ហា​សោះ​គ្រាន់តែ​បញ្ជា​ឲ្យ​យោធា​អនុវត្តតាម​បទបញ្ជា​លោក ហើយ​លោក​បញ្ជាក់ថា វា​ជា​ភាពជា​អ្នកដឹកនាំ​គឺ​នៅពេលដែល​ប្រធានាធិបតី​បញ្ជា​ទាហាន​ឲ្យ​ធ្វើ​អ្វី​បាន​គ្រប់យ៉ាង​។​

​លោក​ថា​៖« បើ​ខ្ញុំ​បញ្ជា​ឲ្យ​ធ្វើ ពួកគេ​នឹងធ្វើ​។ ពួកគេ​មិន​ហ៊ាន​ប្រឆាំង​បទបញ្ជា​ខ្ញុំ​ទេ ជឿ​ខ្ញុំ​ទៅ​»​។​

​ចំណែក​អតីត​ប្រធាន​ភ្នាក់ងារ CIA និង ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក   Michael Hayden បាន​បញ្ជាក់ថា បើ​ករណី​លោក ដូ​ណា​ល់ ត្រាំ បញ្ជា​ឲ្យ លោក​សម្លាប់​ក្រុមគ្រួសារ​ភេរវជន លោក​នឹង​ទទួលបញ្ជា ប៉ុន្តែ​ទាហាន​មាន​កាតព្វកិច្ច​មិន​គោរព​បទបញ្ជា​នេះ​។​

​លោក​ដូ​ណា​ល់​ត្រាំ បាន​បកស្រាយ​ផងដែរ ពី​មូលហេតុ​ដែលថា​សម្លាប់​ក្រុមគ្រួសារ​ភេរវជន​ជា​រឿង​រឿង​សមស្រប​។ លោក​លើកយក​ករណី​ក្រុមគ្រួសារ​ក្រុម​ភេរវជន​ដែល​បាន​បើក​យន្តហោះ​បំ​បុក​អាគារ​ពាណិជ្ជកម្ម​ពិភពលោក   ព្រោះ​ពួកគេ​បានដឹង​រឿងរ៉ាវ​នេះ​ច្បាស់​ថា​មាន​អ្វី​កំពុង​កើតឡើង​នៅពេលនេះ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​