ម៉ា​សុ​ី​ត្រជាក់​ស៊េរី​ថ្មី​របស់​សាម​សុង​កាន់តែ​ត្រជាក់ សុខភាព​កាន់តែ​ប្រសើរ​កាន់តែ​សន្សំសំចៃ​

: សាម​សុង​បានប្រកាស​សម្ពោធ​ម៉ាស៊ីនត្រជាក់​ដែល​រចនា​ជា​រាង​ត្រីកោណ​ថ្មី ដែលមាន​ខ្យល់ ត្រជាក់​ស្រួល និង​មាន​ប្រយោជន៍​ដល់​សុខភាព​។ ម៉ា​សុ​ី​ន​ត្រជាក់​រាង​ត្រីកោណ​នេះ​ធ្វើ​ឲ្យ​ខ្យល់​ត្រជាក់​ចេញ​បាន​លឿន​បំផុត​ដែល​អាច​សាយភាយ​ពេញ​បន្ទប់​ដោយសារ​បច្ចេកវិទ្យា POWERboost បង្កើតឡើង​ដោយ 8-Pole Inverter​ហើយ​បច្ចេកវិទ្យា Digital Inverter របស់​សាម​សុង​ជួយ​សន្សំសំចៃ​ថាមពលអគ្គីសនី​យ៉ាង​មាន​ប្រសិទ្ធភាព​រហូតដល់​68%​។ ជាងនេះទៅទៀត​បច្ចេកវិទ្យា​Virus Doctor និង  3 Care Filter​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ច្រោះ​ធូលី មេរោគ​ក្នុង​ខ្យល់ និង​បាក់តេរី​ផ្សេងៗ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​អា​ឡែ​រ​ហ្សី​។​

​លោក Seungho Choi​អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​នៅ​កម្ពុជា និង​ឡាវ​បានអោយដឹងថា​៖«​រូបរាង​ដ៏​ស្រស់ស្អាត និង​សម្ថ​ភាព​ធ្វើ​ឲ្យ​ត្រជាក់​របស់​ម៉ាស៊ីនត្រជាក់​នេះ​បាន​នាំមក​នូវ​ផាសុខភាព​ដល់​អតិថិជន​របស់​យើង​។ យើង​បាន​បង្កប់​លក្ខណៈពិសេសៗ​និង​ទំនើបៗ​ដើម្បី​ធានាថា​វា​គឺជា​ឧបករណ៍​ឆ្លាត​វៃ​និង​ផ្តល់​ភាព​សុខ​ស្រួល​ដល់​អតិថិជន​នៅ​ដើម​ឆ្នាំនេះ​។ នោះ​គឺជា​ការបង្កើត​ថ្មី​ពិតៗ​។​»

​វា​អាច​រក្សា​សីតុណ្ហភាព​នៅក្នុង​បន្ទប់​ឲ្យ​ត្រជាក់​រហូត​ដោយ​មិនចាំបាច់​បិទ​បើក ឬក៏​កំណត់​សីតុណ្ហភាព​ចុះឡើង​ដូច្នេះ​វា​ប្រើប្រាស់​ថាមពលអគ្គីសនី​កាន់តែ​តិច​។​បច្ចេកវិទ្យា Digital Inverter ជំនាន់​ថ្មី​ប្រើប្រាស់​ថាមពល​ត្រឹមតែ​៣២% នៃ​ការប្រើប្រាស់​ថាមពល​ម៉ាស៊ីនត្រជាក់​ធម្មតា ដូច្នេះ​មានន័យថា​វា​អាច​សន្សំសំចៃ​រហូតដល់​ទៅ ៦៨%​។ ជាមួយនឹង​មុខងារ​នេះ​នឹងធ្វើ​ឲ្យ​បន្ទប់​ត្រជាក់​លឿន​ជាង​មុន ដោយសារ​ដំណើរការ​ក្នុង​កម្រិត​អតិបរិមា​ជាមួយនឹង​ល្បឿន កង្ហារ​ត្រឹមតែ​៣០​នាទី​ប៉ុណ្ណោះ​ដើម្បី​ប​ង្ក្រ​ប់​ភាព​ត្រជាក់​ក្នុង​បន្ទប់​។​

​សូមបញ្ជាក់ថា បច្ចេកវិទ្យា 8-Pole Motor ជា​បច្ចេកវិទ្យា​ម៉ាស៊ីនត្រជាក់ ដែល​បង្កើតឡើង​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ដោយ​ក្រុមហ៊ុន​សាម​សុង​។​
​សម្រាប់​រដូវក្តៅ​ដែល​មកដល់​ខាងមុខនេះ លោកអ្នក​មិនបាច់​បារម្ភ​ពី​ភាព​ក្តៅស្អុះ​ស្អាប់​ទៀត​នោះឡើយ ដោយ​គ្រាន់តែ​ត្រូវការ​ម៉ាស៊ីនត្រជាក់​មួយ​ពី​ក្រុមហ៊ុន​សាម​សុង​ប៉ុណ្ណោះ​។ រាល់​ការ ទិញ​នូវ​ម៉ា​សុ​ី​ន​ត្រជាក់​ស៊េរី​ថ្មី​មួយ​នេះ លោកអ្នក​នឹង​ទទួលបាន​ការធានា​ពី​ក្រុមហ៊ុន​សាម​សុង រហូតដល់​ទៅ 10 ឆ្នាំ​។ លើសពីនេះ​ទៀត​លោកអ្នក​ក៏​ទទួល​នូវ​ជើង​ភ្ជាប់​ជញ្ជាំង ការ​តម្លើង និង​ការសម្អាត​ម៉ា​សុ​ី​ត្រជាក់​ចំនួន​មួយដង​ដោយ​ឥតគិតថ្លៃ​៕

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុងតែ​នាំ​គេ​ផ្នែក​អុ​ី​ន​ធឺ​ណែ​ត​(Internet of Things) ដែលមាន​ឧបករណ៍​វៃឆ្លាត​ជាច្រើន និង​មានការ​សហការ យ៉ាង​ល្អ​និង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។   យើង​មាន​បុគ្គលិក​ចំនួន 319.000 នាក់ នៅ​ទូទាំង 84 ប្រទេស ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក​។

​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com​។​