អ្នកកាសែត កំពុងប្រឈមនឹងការរារាំង មិនចូលយកព័ត៍មាន

ភ្នំពេញ:

សេចក្តីអំពាវនាវរបស់ក្លឹបអ្នកកាសែតកម្ពុជា បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រុមអង្គរក្សលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងសមាជិកគណបក្សសង្គ្រោះជាតិ ជាច្រើនរូបបានរារាំង និងរុញច្រានអ្នកកាសែតមិនឲ្យសំភាន៍លោកកឹម សុខា ពាក់ព័ន្ធរឿងខ្សែអាត់សម្លេងស្នេហាអូនបង ជាមួយស្រីក្មេង ដែលបានបែកធ្លាយជាបន្តបន្ទាប់ ។ ការរារាំងអ្នកកាសែតមិនឲ្យសំភាសន៍លោកកឹម សុខា គឺបានកើតឡើងកាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីចប់ពិធីសំណេះសំណាល ជាមួយសមាជិករបស់ខ្លួន នៅក្នុងខណ្ឌសែនសុខ។ សកម្មភាពនេះ បានធ្វើឲ្យក្រុមអ្នកកាសែតជាតិ និងអន្តរជាតិ បានធ្វើការរិះគន់និងថ្កោលទោសទៅលើក្រុមអង្គរក្សលោកកឹម សុខា និងសមាជិក គណបក្សសង្គ្រោះជាតិ ដែលបានហាមឃាត់មិនឲ្យក្រុមអ្នកកាសែតសំភាសន៍លោកកឹម សុខា ។
អ្នកកាសែត កំពុងប្រឈមនឹងការរារាំង មិនចូលយកព័ត៍មាន