Berahino ត្រៀម​មកលេង​នៅ Spurs នា​រដូវក្តៅ​ខាងមុខ

កីឡាករ Saido Berahino នឹងត្រូវ​ត្រៀម​បំពេញ​ការផ្ទេរ​ដែល​អូសបន្លាយ​យ៉ាងយូរ​ ទៅកាន់​ក្លិប​សារិកា​ព្រេង Tottenham Hotspur, ជាមួយនឹង​ក្លិប West Bromwich Albion បាន​យល់ព្រម​ជាគោលការណ៍​ថា កីឡាករ​នេះ​អាច​ចាកចេញ​នៅ​រដូវក្តៅ​ខាងមុខ​បាន។

westbromខ្សែប្រយុទ្ធ វ័យ ២២ ឆ្នាំ​រូបនេះ មានបំណង​ចង់​មកលេង​នៅ Tottenham នេះ​តាំងពី​រដូវក្តៅ​ឆ្នាំមុន និង​បាន​ដំណើរ​ការស្នើ​ផ្ទេរ​ជា​អក្សរ​រហូតមក​ដល់ពេលនេះ ប៉ុន្តែ​កិច្ចព្រមព្រៀង​ជួប​ការបរាជ័យ​រហូត ដល់​ធ្វើ​ឲ្យ​ភាគី​ទាំងអស់​ខឹងសម្បារ​ដាក់គ្នា។ ការខឹង​ដាក់គ្នា​នេះ​ត្រូវបាន​ធូរស្រាល​វិញ រវាង​កីឡាករ Berahino និង​លោក Jeremy Peace ប្រធាន​ក្លិប West Brom និង​លោក Peace ជាមួយ​សម​ភាគី​ក្លិប Tottenham លោក Daniel Levy។ តាមរយៈ​ការទំនាក់ទំនង​គ្នា​ជាច្រើន ត្រូវបាន​ធ្វើឡើង រវាង​ក្លិប នឹងត្រូវ​បាន​គេ​ជឿថា លោក Peace និង Levy នឹង​មក​អង្គុយ​ចរចា​គ្នា នៅ​ចុងរដូវ​កាល​នេះ ដើម្បី​ដោះស្រាយ​ការផ្ទេរ ក្នុង​ចេតនា​ល្អ​ដូចគ្នា។

កាលពី​រដូវ​កាល​មុន​លោក Levy បានធ្វើ​បដិបក្ខ​ប្រឆាំង​ជាមួយ​លោក Peace សម្រាប់​ការដាក់​ដេញថ្លៃ​ចំនួន ៤ដង​សម្រាប់​កីឡាករ Berahino ប៉ុន្តែ​ត្រូវបាន​បដិសេធ​ទាំងអស់។ យោងតាម​ក្លិប Tottenham ការដាក់សំណើរ​ចុងក្រោយ​មានតម្លៃ ២៥លាន​ផោន ដែលជា​តម្លៃ​ខ្លួន ដែល​ក្លិប West Brom ត្រៀម​ទទួល​ធ្វើ​ពាណិជ្ជ​កម្មនេះ ប៉ុន្តែ​វា​យឺត​ពេល ចំ​ថ្ងៃ​ផុតកំណត់​នៃ​ការដោះដូរ​កីឡាករ​កាល​ពី​រដូវ​កាល​មុន៕