Moyes និង Benitez ឈរ​ជា​បេក្ខភាពគ្រូបង្វឹក Newcastle ខណៈក្លឹបកំពុងជជែក​ពី​អនាគត​លោក McClaren

ការជជែក​ពី​វិបត្តិ​កំពុង​កើតឡើង​នៅ​ក្លិប Newcastle United ក្នុងចំណោម​នាយក កំពុង​ដេញដោល​គ្នា​ថា​តើ​ត្រូវ​បណ្តេញ​លោក Steve McClaren និង​ថា​តើន​រណា ដែល​ពួកគេ​ត្រូវ​យកមក​ជំនួស​តំណែង​នេះ ខណៈដែល​នៅសល់តែ ១០ ប្រកួត​ទៀត​ប៉ុណ្ណោះ។

newcsatleឈ្មោះ​លោក David Moyes ត្រូវបាន​គេ​ជឿថា ត្រូវ​បានលើកឡើង​ច្រើនជាងគេ​ក្នុងការ​ពិភាក្សា និង​លោក Rafa Benitez ធ្លាប់បាន​បង្ហាញ​កាលពីមុន​ថា ចាប់អារម្មណ៍​នៅក្នុង​តំណែង​ជាមួយនឹង​ក្លិប​កំពុង​ជួប​ការ​ប្រឈម​ខ្លាំង​មួយ ក្នុង​ពិភពលោក​បាល់ទាត់​អង់គ្លេស។ កំពុងស្ថិត​ក្នុង​លំដាប់​ទី​ពីរ​ពី​បាត​តារាង ក្នុង​លី​ក Premier League និង​ស្ថិតក្នុង​គ្រោះថ្នាក់​ត្រូវគេ​កាត់ចោល, ក្លិប Newscatle ជួប​ការខកចិត្ត​ចាញ់ ៥ ប្រកួត​ក្នុងចំណោម ៦ ប្រកួត។ កាលពី​ថ្ងៃ​សៅរ៍ ក្លិប​ចាញ់ ៣-១ នៅផ្ទះ​ខ្លួនឯង​ជាមួយ​ក្លិប Bournemouth។

លោក McClaren បាន​ប្រា​ប់លោក Lee Charnley នាយក​គ្រប់គ្រង​ក្លិប​ថា រូបលោក​ចង់បាន​ឳ​កាស​ទៀត ដើម្បី​រៀបចំ​ឲ្យ​ត្រូវ និង​ជឿជាក់ថា រូបលោក​នៅតែ​ជា​គ្រូបង្វឹក​ដ៏​ត្រឹមត្រូវ ដើម្បី​ជួយ​រក្សា​ក្រុម​ឲ្យ​នៅក្នុង Premier League ដ​ដែរ ប៉ុន្តែ​ការសម្រេចចិត្ត​ចុងក្រោយ គឺ​ស្ថិតនៅលើ​លោក Mike Ashley ដែលជា​ម្ចាស់​ក្លិប។ អ្នកគាំទ្រ​ក្លិប Newcastle ជាច្រើន ចង់ឃើញ​លោក Benitez ដែល​អាចម​កបាន ក្រោយពី Real Madrid បាន​បណ្តេញចេញ។ ទោះជា​យ៉ាងណាក្តី លោក Ashley យល់ឃើញថា លោក Benitez នឹង​ជួប​ការ​ប្រឈម​ខ្លាំងពេក សម្រាប់​ឲ្យ​រូបលោក​មក។ លោក Ashley ក៏​ធ្លាប់​បានលើកឡើង​ដែរ​ថា លោក​ចង់បាន​លោក Moyes ដែល​បច្ចុប្បន្នកំពុង​អត់​ការងារ​ធ្វើ៕