លោក ទៀ សុខា នាំយកអំណោយ ក្រុម១៥៧ ចែកជូនគ្រូបង្រៀន ក្នុងតំបន់ ដាច់ស្រយាល

ព្រះសីហនុ៖ ប្រធានចលនាយុវជន កម្ពុជា ក្រុម១៥៧ សាខា ខេត្តព្រះសីហនុ លោក ទៀ សុខា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ នេះ បាននាំ យកអំណោយ មនុស្សធម៌មួយចំនួន របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ចែកជូនដល់គ្រូបង្រៀន ចំនួន៥នាក់ នៅតំបន់ដាច់ស្រយាល នៅសាលាបឋមសិក្សាចំរាំង ស្ថិតនៅក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

បើតាមលោក ទៀ សុខា បានឲ្យដឹងថា អំណោយរបស់លោក បណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិកនៃ ចលនា យុវជន កម្ពុជា ក្រុម១៥៧ ដែលផ្តល់ជូន លោកគ្រូ ៥នាក់ ក្នុងតំបន់ចំរាំង តាមរយៈ ក្រុម១៥៧ សាខា ខេត្តព្រះសីហនុ នេះ រួមមាន អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ១លីត្រ, អំបិល ១គីឡូក្រាម, ស្ករស ១គីឡូក្រាម, ប៊ីចេង ០,៥គីឡូក្រាម និងថវិកា ១០ម៉ឺន រៀលក្នុងម្នាក់ៗ ដោយឡែកសម្រាប់ សិស្សសាលាទំាងអស់ នៅសាលាបឋមសិក្សា ចំរាំងទទួលបាន ថវិកាចំនួន ៥០ម៉ឺនរៀល។

លោក ទៀ សុខា បានមានប្រសាសន៍ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាស្ថាបនិក នៃចលនា យុវជន កម្ពុជា ក្រុម១៥៧ និងលោក ម៉ឹង ពន្លក ប្រធានក្រុម១៥៧ តែងតែគិតគូរ ពីសុខទុក្ខ របស់បងប្អូន ប្រជាពលរដ្ឋ ដែលជួបការលំបាក និងបញ្ហាផ្សេងៗ ជាក់ស្តែងនៅថ្ងៃនេះផ្ទាល់ បន្ទាប់ពីទទួលបាន ព័ត៌មានអំពីការខ្វះខាត របស់លោកគ្រូ និងសិស្សាសាលានៅចំរាំង លោកទំាងពីរ បានចាត់ចែងឲ្យ យុវជនក្រុម១៥៧ នាំយកអំណោយ សម្ភារៈមនុស្សធម៌ និងថវិកាមួយចំនួន យកមកចែកជូនភ្លាមៗ ដើម្បីឆ្លើយតប និងតម្រូវការជាក់ស្តែង៕