អ្នកវិនិយោគជាតិ អន្តរជាតិ ចាប់អារម្មណ៍ ចូលរួមការ អភិវឌ្ឍន៍វិស័យ ទេសចរណ៍ នៅកម្ពុជា

កំពង់ធំ៖ បច្ចុប្បន្ននេះ គេកត់សម្គាល់ ឃើញថា អ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ បានចាប់អារម្មណ៍ ជាបន្តបន្ទាប់ក្នុងការ ភិវឌ្ឍន៍វិស័យ ទេសចរណ៍ នៅកម្ពុជា ជាក់ស្តែងនៅថ្ងៃទី០៦ខែមីនានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមក្នុងពិធី សម្ពោធសណ្ឋាគារថ្មី គ្លរៀសនិងស្ប៉ា នៅទីរួមខេត្តកំពង់ធំ ដោយបានចាត់ទុក ជាសមិទ្ធផលថ្មីមួយទៀត ឆ្លុះបញ្ចាំងអំពីការចូល យ៉ាងសកម្មរបស់ផ្នែក ឯកជនកំពុងមាននិន្នាការកើនឡើង ចូលរួមក្នុងការអភិវឌ្ឍន៍ ក្នុងវិស័យទេសចរណ៍   នៅកម្ពុជា ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទសរណ៍ មានប្រសាសន៍ថា“ការកើនឡើង ជាបន្តបន្ទាប់នៃការវិនិយោគ របស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ គឺដោយសារភាព ជឿជាក់លើស្ថានភាពប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយដ៏ល្អ“។

លោករដ្ឋមន្រី្តបានបន្តថា កំពង់ធំត្រូវបានចាត់ទុក ជាចំណុចកណ្តាលនៃ ព្រះរាជាណាចក្រកម្ពុជា គឺជាចំណុចភ្ជាប់ រវាងប៉ូលទេសចរណ៍ សំខាន់ រាជធានីភ្នំពេញ និងខេត្តសៀបរាប និងភ្ជាប់ទៅគោលដៅទេសចរណ៍ ភូមិភាគឥសាន្ត តាមរយះផ្លូវជាតិលេខ៦២ និងផ្លូវជាតិលេខ៩ តាមព្រះវិហារ និងផ្លូវជាតិលេខ៧១ កាត់តាម ខេត្តកំពង់ចាម ។ លក្ខណៈអំណោយផលនេះ បូករួមនិងសក្តានុពលទេសចរណ៍ ផ្ទាល់របស់ខេត្តកំពង់ធំ និងការរីកលូតលាស់ នៃសេដ្ឋកិច្ចក្នុងខេត្តប្រាកដណាស់ ខេត្តនេះនឹងក្លាយជាគោលដៅ ទេសចរណ៌មួយប្រកបដោយ ភាពទាក់ទាញ ។

លោករដ្ឋមន្រ្តីបន្តទៀតថា ក្នុងបរិបទនៃសមាហរកម្មអាស៊ានក្រោយឆ្នាំ២០១៥ ការយកចិត្តទុកដាក់លើគុណភាព សេវ៉ាកម្ម និងការប្រែក្លាយកម្ពុជា ជាគោលដៅ ទេសចរណ៍បៃតង និងស្អាត គឹជាកក្តាស្នូលនៃកិច្ចសហប្រតិបត្តិការ រួមមួយក្នុងចំណោមស្តង់ដា ទាំង៦របស់អាស៊ាន ក្នុងនោះស្តង់ដាសណ្ឋាគារ បៃតងអាស៊ាន ត្រូវបាន ចាត់ទុក ជាបន្ទាត់តំម្រង់ទិស មួយសម្រាប់ការអនុវត្ត នៅក្នុងវិស័យសណ្ឋាគារ អោយកាន់តែរក្សាបាននូវភាពស្អាត និងបៃតងស្របតាមនិន្និការបច្ចុប្ប ។

លោករដ្ឋមន្រ្តីក៏បាន ជម្រុញដល់ប្រតិបត្តិករទេសចរណ៍ បន្តសហការពង្រឹងគុណភាព សេវាកម្មទេសចរណ៌ តាមរយ:ការ ធ្វើចំណាត់សេវាកម្មទរសចរណ៍ និងអនុវត្តស្តង់ដា បៃតងក្នុងឱស្សាហកម្ម ទេសចរណ៌ ពិសេសពង្រឹងសមត្ថភាពជំនាញ ក្នុងវិស័យទេសចរណ៍អោស្របតាម ស្តង់ដាសមត្ថភាពអាស៊ាន។

លោក ស្រី គីវ៉ាន់ ថន ម្ចាស់សណ្ឋាគារ គ្លរៀស និងស្ប៉ា បានឲ្យដឹងថា “ការបង្កើតសណ្ឋាគារនេះឡើង ក្នុងន័យចូលរួមផ្តល់ ឱកាសការងារដល់ប្រជាពលរដ្ឋ នៅក្នុងតបន់ និងបង្កើនចំនួនសណ្ឋាគារក្នុងខេត្តនេះ ដើម្បីទទួលភ្ញៀជាតិ អន្តរជាតិដែលគេបានមកទស្សនាកម្ពុជាពិសេសខេត្តកំពង់ធំនេះ” ។

បច្ចុប្បន្នយើងបាន ជ្រើសបុគ្គលិកចូលបំរើការងារ សរុបចំនួន៤៥នាក់ ក្នុងនោះ ស្រី៣០នាក់ ហើយបន្តធ្វើការជ្រើស បុគ្គលិកបន្ថែមជាបន្តបន្ទាប់ ទៀតនាពេល ខាងមុខ។

សូមបញ្ជាក់ថា មកដល់ពេលនេះ សណ្ឋាគារនៅទូទាំង ប្រទេសមានចំនួន៦៦៧កន្លែង ស្នើនិង៣៤,៧៨២បន្ទប់។ ដោយឡែកសម្រាប់ខេត្តកំពង់ធំ សណ្ឋាគារមានចំនួន៨ ស្មើនិង៣២០បន្ទប់ ផ្ទះសំណាក់ចំនួន៤២ស្មើនិង ៦៤៤ បន្ទប់។

វិស័យទេសចរណ៍បាន នាំមកនូវចំណូលជូន ជាតិប្រមាណជា៣២០០លានដុល្លា និងបង្កើនឱកាសការងារ ដោយផ្ទាល់ប្រមាណជា ៦៣ម៉ឺននាក់៕

អ្នកវិនិយោគជាតិ អន្តរជាតិ ចាប់អារម្មណ៍ ចូលរួមការ អភិវឌ្ឍន៍វិស័យ ទេសចរណ៍ នៅកម្ពុជា

អ្នកវិនិយោគជាតិ អន្តរជាតិ ចាប់អារម្មណ៍ ចូលរួមការ អភិវឌ្ឍន៍វិស័យ ទេសចរណ៍ នៅកម្ពុជា

អ្នកវិនិយោគជាតិ អន្តរជាតិ ចាប់អារម្មណ៍ ចូលរួមការ អភិវឌ្ឍន៍វិស័យ ទេសចរណ៍ នៅកម្ពុជា