រាជដ្ឋាភិបាល គ្រោងរៀបចំកែលម្អ ច្រកទ្វារអន្តរជាតិ ដើម្បីលុបបំបាត់ ភាពអសកម្ម ដែលកើតមាន ឡើងចំពោះភ្ញៀវ ទេសចរអន្តរជាតិ

ភ្នំពេញ៖ បច្ចុប្បន្ននេះចំនួន ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកទស្សនា នៅប្រទេសកម្ពុជា មានចំនួនកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនភ្ងៀវទេសចរ មកកម្សាន្តកម្ពុជា តាមមធ្យោបាយផ្សេងៗ ក្នុងនោះមានតាមផ្លូវអាកាស តាមផ្លូវទឹក និងតាមច្រកទ្វារអន្តរជាតិជាដើម។

ដើម្បីពង្រឹងការ គ្រប់គ្រងនិងលុបបំបាត់ បាតុភាពអសកម្មផ្សេងៗ ដែលកើតមានឡើងចំពោះ ភ្ញៀវទេសចរ ដែលធ្វើដំណើរ នឹងដឹកជញ្ចូនតាមច្រកទ្វារ អន្តរជាតិសំខាន់ៗរបស់កម្ពុជា ក្រសួងទេសចរ ក្រសួងមហាផ្ទៃនិងភាគី ពាក់ព័ន្ធបានបើកកិច្ច ប្រជុំពេញអង្គលើកទី២ នាថ្ងៃទី៧មីនាឆ្នាំ២០១៦នេះ ដើម្បីដោះស្រាយបញ្ហា នានាដែលកើតឡើង នាពេលកន្លងមក។

កិច្ចប្រជុំនោះមានការ ចូលរួមពិភាក្សាគ្នា ពីសំណាក់លោក ថោង ខុន និងលោក សុខ ផល អគ្គនាយកនៃ នាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។ ភាគីទាំងពីរបាន លើកយកនូវកិច្ចការធំៗពីរ ក្នុងនោះមានដោះស្រាយការធ្វើដំណើរ របស់ភ្ងៀវទេសចរណ៍ តាមច្រកទ្វារអន្តរជាតិ កន្លែងធ្វើការងារ របស់សមត្ថកិច្ច និងលើកយកពីចំនួន ទេសចរណ៍ចិន មកទស្សនាក្នុង ប្រទេសកម្ពុជាផងដែរ។

លោក ថោង ខុន មានប្រសាសន៍ថា “ក្នុងមួយឆ្នាំៗចំនួន ទេសចរចិន បានធ្វើដំណើរចេញក្រៅប្រទេស មានចំនួនជាង១៣០លាននាក់ ប៉ុន្តែប្រទេសក្នុងតំបន់ បានស្រូបភ្ញៀវទេសចរចិន បានចំនួនតិចនៅឡើយ ក្នុងនោះក៏មានប្រទេស កម្ពុជាផងដែរ។ ដើម្បីបង្កើនចំនួនភ្ងៀវ ទេសចរចិនឲ្យមកកាន់ កម្ពុជាឲ្យច្រើន ត្រូវមានអក្សរចិន ងាយស្រួលឲ្យគាត់ បំពេញឯកសារ និងមិនសូវសាំញាំ”។

សូមបញ្ជាក់ថា កម្ពុជាមានច្រកអន្តរជាតិ ចំនួន២៤ ក្នុងនោះ ច្រកផ្លូវអាកាស មានចំនួន៣ ច្រកសមុទ្រ៤ ច្រកកម្ពុជាថៃ៧ ច្រកកម្ពុជាវៀតណាមចំនួន១០ និងមានច្រកតូចៗ ជាមួយប្រទេសជិតខាង ជាច្រើនទៀត ៕