អាជីវករនៅផ្សារដំបូលខៀវ (ជាប់ព្រំដែនកម្ពុជា-ថៃ) កំពុងរើឥវ៉ាន់ចេញ ក្រោយទទួលដំណឹងពីការចុះឆែកឆេរ ពីសំណាក់អាជ្ញាធរថៃ

ភ្នំពេញ៖ សេចក្តីរាយការណ៍ពីខេត្តបន្ទាយមានជ័យ បានឲ្យដឹងមុននេះ បន្តិចថា ក្រុមអាជីវករនៅផ្សារដំបូលខៀវ (ជាប់ព្រំដែនកម្ពុជា-ថៃ) នៅពេលនេះ កំពុងតែរើឥវ៉ាន់ចេញ ក្រោយទទួលដំណឹងពីការចុះឆែកឆេរ ពីសំណាក់អាជ្ញាធរថៃ នៅយប់ថ្ងៃចន្ទនេះ។

តែយ៉ាងណាក៏ដោយ លោក ង៉ោ ម៉េងជ្រួញ អភិបាលក្រុងប៉ោយប៉ែត បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា សមត្ថកិច្ចកំពុងតាមដានព័ត៌មានស្តីពីការចុះមកឆែកឆេរឥវ៉ាន់នេះ ថាតើមានប្រភពមកពីណា។