ភាពយន្ត​ខ្នាត​ធំ​រឿង “​សណ្តាន​ពស់​” គ្រោង​ចំណាយ ៦០ ម៉ឺន​ដុល្លារ​ ​

6 Videos

អ្នកដឹកនាំ​សម្តែង​ធ្លាប់មាន​ឈ្មោះ​ល្បី​លោក​ហ្វៃ សំអាង បន្ទាប់ពី​ផ្អាក​ការផលិត​ខ្សែភាពយន្ត អស់​ជាច្រើន​ឆ្នាំ​មក​ពេលនេះ​បានបង្ហាញ​ពី​គម្រោង​ថ្មី​គឺ​ធ្វើ​ការផលិត​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង “​សណ្តាន​ពស់​” ដោយ​ត្រៀម​ចំណាយ រហូតដល់ ៦០ ម៉ឺន​ដុល្លារ ។​ ​ខ្សែភាពយន្ត​ខ្នាត​ធំ​ដែល​លោក​ហ្វៃ សំអាង ធ្លាប់​ដឹកនាំ​ផលិត​ហើយ​ទទួលបាន​ជោគជ័យ​ជា​បន្ត បន្ទាប់​មានដូចជា​រឿង «​ទុំ​ទាវ​» រឿង “​មរណៈ​មាតា​” រឿង “​ពស់​កេងកង​” រឿង ”​ចៅ​ពស់​កេងកង​”… ជាដើម ។​

ភាពយន្ត​ខ្នាត​ធំ​រឿង “​សណ្តាន​ពស់​” គ្រោង​ចំណាយ ៦០ ម៉ឺន​ដុល្លារ​ ​

M88

​លោក​ហ្វៃ សំអាង​បាន​បង្ហើប​ឲ្យ​ដឹងថា​៖ នៅ​ដើមឆ្នាំ​២០១៧ លោក​នឹង​ចាប់ផ្តើម​ផលិត​ខ្សែ​ភាព យន្ត​រឿង «​សណ្តាន​ពស់​» ដែលជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ហើយ​ជា​សាច់រឿង​បន្ត​ពី​រឿង «​កូន​ពស់​កេងកង​» និង «​ចៅ​ពស់​កេងកង​» ។​​ ដោយសារតែ​លោក​ត្រូវ​ជ្រើសរើស​តួ​សម្តែង​ដែលមាន​សមត្ថភាព​ពិតប្រាកដ ហើយ​តំណែង​តួឯក​នឹងត្រូវ ជ្រើស​ផ្ទាល់​ចេញពី​ក្នុង​កម្មវិធី​ថ្មី​របស់លោក​គឺ​កម្មវិធី​”​ស្ពាន​លេខ ១១”​ទើប​ខ្សែភាពយន្ត​នេះ​ត្រូវបាន​ពន្យារពេល​រហូត​ដល់​ឆ្នាំក្រោយ ។

តំណែង​តួឯក​នឹង​ប្រគល់ជូន​ម្ចាស់​ជ័យលាភី​កម្មវិធី​«​ស្ពាន​លេខ ១១» ហើយ​លោក​ក៏​គ្រោង​នឹង​អញ្ជើញ​សិល្ប​ករពី​បរទេស​មក​ចូលរួម​សម្តែង​ជាមួយ​ផងដែរ​ដែល​ការជ្រើសរើស​គឺមាន​ពី​ប្រទេស​ចិន ​និង ​ថៃ ។​ ​ផលិតករ​រូបនេះ​អះអាងថា​ការដែល​ខ្សែភាពយន្ត​នេះ​ត្រូវ​ចំណាយ​ការផលិត​ខ្ពស់​ក៏​ព្រោះតែ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ប្រាកដថា​ជា​ខ្សែភាពយន្ត​មានគុណ​ភាព​ស្តង់ដារ​មួយ​ហើយ​វា​ទាមទារ​ចំណាយពេល​យូរ​ក្នុង​ការផលិត ។​

ភាពយន្ត​ខ្នាត​ធំ​រឿង “​សណ្តាន​ពស់​” គ្រោង​ចំណាយ ៦០ ម៉ឺន​ដុល្លារ​ ​

​ស្រប​ពេលដែល​ប្រទេស​ទាំង ១០ នៅ​តំបន់​អាស៊ាន​បានធ្វើ​សមាហរណកម្ម​ខ្សែភាពយន្ត​នេះ​មិន​ត្រឹមតែ​ធ្វើ​ការចាក់​បញ្ចាំង​ក្នុងប្រទេស​កម្ពុជា​នោះទេ​ពោលគឺ លោក មានបំណង​នាំយក​ខ្សែភាពយន្ត​នេះ​ទៅ​ចាក់​បញ្ចាំង និង ប្រកួតប្រជែង​នៅ​បរទេស​ផងដែរ​ពិសេស​ក្នុង​តំបន់​អាស៊ាន​តែម្តង ។​​ ​ក្រៅពី​គម្រោង​ផលិត​ខ្សែភាពយន្ត​ខ្នាត​ធំ​នេះ​លោក​ក៏​គ្រោង​សហការ​ជាមួយ​ផលិតកម្ម​ក្រៅ ប្រទេស​ធ្វើការ​ផលិត​ខ្សែភាពយន្ត​ភាគ​ដោយ​យក​ពីរ​រឿង​បញ្ចូល​គ្នា​គឺ​រឿង “​កូន​ពស់​កេងកង​” និង​ រឿង ”​ចៅ​ពស់​កេងកង​” ផងដែរ ។

ភាពយន្ត​ខ្នាត​ធំ​រឿង “​សណ្តាន​ពស់​” គ្រោង​ចំណាយ ៦០ ម៉ឺន​ដុល្លារ​ ​

​កន្លងទៅ លោក​ហ្វៃ សំអាង ត្រូវបាន​សិល្បករ​ផលិតករ​ចាត់ទុកថា ជា​អ្នកនិពន្ធ និង​ដឹកនាំ​កម្មវិធី​និង​ខ្សែភាពយន្ត​មាន​ស្នាដៃ​លេចធ្លោ​ម្នាក់ ។​នៅក្នុង​ឆ្នាំ​១៩៩០ លោក​ហ្វៃ សំអាង ចាប់ផ្តើម​និពន្ធ​បទ​ចម្រៀង ដោយ​បទ​ដំបូង​មាន​ចំណងជើង​ថា «​កុំ​ស្រឡាញ់​ស្រី​ក្នុង​វ័យ​សិក្សា​» ច្រៀង​ដោយ​លោក​ប៊ុន ចាន់ថន មាន​ភាពល្បីល្បាញ​ទូទាំងប្រទេស ។ ក្រោយមក​លោក​ក៏បាន​និពន្ធ និង ដឹកនាំ​រឿងភាពយន្ត​ដឹកនាំ​ថត​បទ​ចម្រៀង​កាយវិការ​ជា​សាច់រឿង​ខ្លី​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ៕ ដេវីត​