រឿងពិត CNRP (វគ្គទី១៨)៖ លោក កឹម សុខា ឆ្លើយដោះសារកុហកស្រីស្នេហ៍ម្នាក់ទៀត ខណៈគាត់ដេកជាមួយប្រពន្ធចុងជាស្រីយួន តែគាត់ប្រកែកថា មិនបានដេកជាមួយទេ

រឿងអាស្រូវ កឹម សុខា វគ្គទី១៨

រឿងអាស្រូវ កឹម សុខា វគ្គទី១៨លោក កឹម សុខា ឆ្លើយដោះសារកុហកស្រីស្នេហ៍ម្នាក់ទៀត ខណៈគាត់ដេកជាមួយប្រពន្ធចុងជាស្រីយួន តែគាត់ប្រកែកថា មិនបានដេកជាមួយទេ!(សំឡេងសាសងគ្នា ថ្ងៃទី១៩ ២០ ខែតុលា ឆ្នាំ២០១៤)អ្នកណាក៏ដឹងដែរថា លោក កឹម សុខា មានប្រពន្ធ ក្នុងនោះមានទាំងកូនស្រីម្នាក់ ឈ្មោះ កឹម មនោវិទ្យា ជាសមាជិកគណៈកម្មាធិកាអចិន្ត្រយ៍គណបក្សសង្គ្រោះជាតិផងដែរ ប៉ុន្តែ លោក កឹម សុខា នៅមានប្រពន្ធចុងផ្សេងជាច្រើននាក់ទៀត ដូចជាស្រីយួនឈ្មោះម៉ាក់អានីតតាជាដើម ។ដូចសម្រង់សម្តី និងសំឡេងដែលខ្ញុំបានបង្ហោះ ស្រីយួនម្នាក់នោះ គឺលោក កឹម សុខា តែងតែយកទៅដេកជាមួយ នៅពេលគាត់ចុះមូលដ្ឋាន ឬទៅតាមខេត្តនានា ប៉ុន្តែ ទោះជាមានប្រពន្ធចុងទៅតាមប៉ុណ្ណឹងក៏ដោយ ក៏លោក កឹម សុខា នៅតែមិនឆ្អែតឆ្អន់នឹងស្រីញីទេ គឺមួយថ្ងៃៗមានស្រីស្នេហ៍ដែលគាត់ធ្លាប់ទាក់ទងរួមរ័ក្សបានទូរស័ព្ទមកសួរលោក កឹម សុខា ជាបន្តបន្ទាប់ ដើម្បីរកណាត់ពេលដេកសប្បាយជាមួយគ្នាប្រដាក់វេនដូចខ្យង ពីមួយទៅមួយ។ ជាក់ស្តែង នៅពេលដែលបងប្អូនបានស្តាប់សម្តីឆ្លើយឆ្លងគ្នាតាមទូរស័ព្ទនៅថ្ងៃទី ១៩ និងទី២០ ខែតុលា ឆ្នាំ២០១៤ នោះបងប្អូននឹងបានដឹងថា លោក កឹម សុខា ពិតជាចំណាយពេលច្រើនទៅលើបញ្ហារួមរ័ក្សជាងបញ្ហាជាតិ។សំឡេងនេះ បញ្ជាក់ថា លោក កឹម សុខា ត្រូវការដេកជាមួយស្រីស្នេហ៍ និងប្រពន្ធចុងគាត់ស្ទើរតែគ្រប់ពេលវេលា សូម្បីតែមួយយប់ក៏មិនអាចខានបានដែរ។ មានពេលមួយនោះលោក កឹម សុខា បានឱ្យតៃកុងឡានរបស់ខ្លួនឈ្មោះ វីន សុភ័ក្រ ដើម្បីរៀបចំឱ្យប្រពន្ធចុងរបស់គាត់ឈ្មោះយ៉េស ដែលជាជនជាតិយួន ឡើងទៅកំពង់ចាមតាមគាត់ ដើម្បីទៅដេកជាមួយគ្នា នៅសណ្ឋាគារមនោរម្យ ខេត្តកំពង់ចាម ដោយមានប្រាប់ពីលេខបន្ទប់ច្បាស់លាស់។ លុះព្រឹកព្រលឹមឡើង មានស្រីស្នេហ៍ម្នាក់ ទំនងជាឈ្មោះអាលីន បានទូរស័ព្ទមកសួរនាំ គាត់កុហកស្រីក្មេងម្នាក់ទៀតនោះថា អត់បានដេកជាមួយស្រីយួន( ម៉ាក់អានីតតាទេ)។ លោក កឹម សុខា នៅពេលចុះទៅមូលដ្ឋាន គឺគាត់តែងតែនិយាយបោកប្រាស់ប្រជាពលរដ្ឋថា គាត់គិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្លាំងណាស់ គាត់តែងតែខ្វល់ខ្វាយបារម្ភពីជីវភាព និងការរស់នៅ ក៏ដូចជាការលំបាករបស់ប្រជាពលរដ្ឋ ប៉ុន្តែធាតុពិតមិនដូច្នេះទេ លោក កឹម សុខា គឺនៅក្នុងខួរក្បាលរបស់គាត់តិតតែពីរឿងស្រីញី គ្រប់ពេលវេលា គឺសូម្បីតែពេលធ្វើការងារ រឺពេលចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមខេត្តក៏ឆ្លៀតណាត់ស្រីក្មេង ឬប្រពន្ធចុងយកទៅដេកតាមខ្លួនដែរ។ថ្ងៃនេះខ្ញុំសូមបង្ហោះនូវសម្រង់សម្តី និងសំឡេងដើម របស់ថៃកុងឡាន កឹម សុខា និយាយតាមទូរស័ព្ទជាមួយប្រពន្ធចុង លោក កឹម សុខា ជាស្រីយួន ឈ្មោះ យ៉េស (ម៉ាក់អានីតា) និងលោក កឹម សុខា និយាយជាមួយស្រីក្មេងម្នាក់ទៀត ដូចតទៅ៖ ថ្ងៃទី 19 ខែ 10 ឆ្នាំ 2014 សម្លេងទាក់ទងតាមទូរស័ព្ទរវាង ស្រ្តីយួនឈ្មោះ យ៉េស ប្រពន្ធចុងលោក កឹម សុខា ជាមួយ លោក វីន សុភ័ក្រ (តៃកុងឡាន កឹម សុខា) ទាក់ទងគ្នាសួរនាំតាមផ្លូវទៅកំពង់ចាម!យ៉េស៖ ខ្ញុំមកដល់ហើយ គាត់ (កឹម សុខា) នៅ Hotel ណា? វីន សុភ័ក្រ៖ នៅសណ្ឋាគារមនោរម្យ (នៅខេត្តកំពង់ចាម) នៅមាត់ទន្លេហួស Hotel មេគង្គមកបន្តិច គេដាក់ថាសណ្ឋាគារមនោរម្យឡើងមកប្រាប់គេថាបន្ទប់412។ យ៉េស៖ សោរនៅគេមែន? វីន សុភ័ក្រ៖ សោរខ្ញុំយកឡើងមកលើហើយ ឡើងមកជាន់ទី 4 មក គេនាំមកហើយ។ថ្ងៃទី 19 ខែ 10 ឆ្នាំ 2014 វីន សុភ័ក្រ៖ ឃើញទេ? យ៉េស៖ មិនទាន់ទៅដល់មែនទែនទេ គ្រាន់តែមកដល់ទីរួមខេត្តហើយ។វីន សុភ័ក្រ៖ ឥឡូវមកមាត់ទន្លេមក។ យ៉េស៖ នៅជួរជាមួយមេគង្គដែរហ្នឹងអី ពូភ័ក្រ? វីន សុភ័ក្រ៖ ហ្នឹងហើយ ជួរមេគង្គហ្នឹង ហួសប្រហែល 100 ម៉ែត្រ ជួរមាត់ទន្លេហ្នឹង តាមមាត់ទន្លេរហូតមកឃើញហើយ គេដាក់ឈ្មោះមនោរម្យ។ យ៉េស៖ ចាំយ៉ាងម៉េចៗខ្ញុំតេទៅសួរទៀតអញ្ចឹង។ថ្ងៃទី 19 ខែ 10 ឆ្នាំ 2014 ( លោក កឹម សុខា ឆ្លើយដោះសារជាមួយស្រីក្មេងម្នាក់ទៀត ដែលជជីកសួរថា យប់មិញមានបានដេកជាមួយស្រីយួនម្នាក់នោះឬអត់ សំដៅលើម៉ាក់អានីតតា)សំឡេងទាក់ទងតាមទូរស័ព្ទរវាង កឹម សុខា ជាមួយស្រ្តីម្នាក់ (អ្នកធ្វើការនៅ Restaurant)កឹម សុខា៖ នៅខាង Restaurant មែន? ស្រ្តីនោះ៖ ចា៎!។ កឹម សុខា៖ កុម្មង់ម្ហូបលឿនទេ យកសម្លរតែមួយមុខទេ? ស្រ្តីនោះ៖ លឿនតើ។ កឹម សុខា៖ លឿនប៉ុន្មាននាទី? ស្រ្តីនោះ៖ ពូកុម្មង់ម្ហូបអី? កឹម សុខា៖ ស្ងោរជ្រក់មាន់ស្រួលទេ។ ស្រ្តីនោះ៖ លឿនតើ តែ 10 ទៅ 15 នាទីអីរួចហើយ។ កឹម សុខា៖ អញ្ចឹងស្ងោរជ្រក់មាន់មួយមក ហើយបាយមួយចានធំមក។ ស្រ្តីនោះ៖ នៅសណ្ឋាគាមនោរម្យមែន? កឹម សុខា៖ នៅមនោរម្យ បន្ទប់ 412 ហើយបង្អែមមានផ្លែអាយទេ? ស្រ្តីនោះ៖ ផ្លែអាយអត់មានទេ មានស្ករផែន មានចេកឆឹង មាននំដូង។ កឹម សុខា៖ មិនបាច់ទេអញ្ចឹង យកតែបាយសម្លរហ្នឹងបានហើយ សុំកុំយូរពេក។ ស្រ្តីនោះ៖ អត់ពិសាភេសជ្ជៈទេ? កឹម សុខា៖ ទឹកមានហើយ អត់អីទេ។ថ្ងៃទី 20 ខែ 10 ឆ្នាំ 2014 សំឡេងទាក់ទងតាមទូរស័ព្ទរវាង កឹម សុខា ជាមួយ ស្រ្តីម្នាក់ (ដែល កឹម សុខា ឧស្សាហ៍ហៅទៅដេកជាមួយ) ស្រីកំណាន់៖ យប់មិញបងឯងគេងនៅខេត្តកំពង់ចាមមែន? កឹម សុខា៖ ហ្នឹងហើយ អត់ទេ ឡើងទៅវិញព្រឹក។ ស្រីកំណាន់៖ ខ្ញុំឃើញពត៌មានបងឯងនៅខេត្តកំពង់ចាមព្រឹកមិញ យប់មិញគេងនៅកំពង់ចាម។ កឹម សុខា៖ ហ្នឹងហើយ នៅកំពង់ចាម ឥឡូវឡើងមកជិតកោះសូទិន។ ស្រីកំណាន់៖ អញ្ចឹងយប់មិញបងឯងឡើងមកភ្នំពេញវិញ ព្រលឹមឡើងទៅកំពង់ចាមវិញមែន? កឹម សុខា៖ ហ្នឹងហើយ (កឹម សុខា ភរតាមពិតយប់ថ្ងៃទី19 កឹម សុខា ដេកជាមួយម៉ែនីតតា)។ ស្រីកំណាន់៖ បងឯងនៅឯណាហ្នឹង? កឹម សុខា៖ កំពុងតែជិះឡាន ចេញពីកោះសូទិនមក។ ស្រីកំណាន់៖ ខ្ញុំឃើញព្រលឹមឡើង ប្រហែលបងឯងនៅកំពង់ចាមហើយមើលទៅស្មានតែនៅជាមួយស្រីយួនតើ។ កឹម សុខា៖ (សើច) ជនសង្ស័យ។ ស្រីកំណាន់៖ ខ្ញុំសង្ស័យយប់មិញនៅជាមួយស្រីយួនហ្នឹងបានតេទៅសួរ។ កឹម សុខា៖ ជនតាមដាន។ ស្រីកំណាន់៖ អញ្ចឹងហើយ គេស្រឡាញ់គេតាមដានអញ្ចឹងហើយ។ កឹម សុខា៖ ភ្នាក់ងារសំង៉ាត់។ ស្រីកំណាន់៖ មិនមែនគិញសំង៉ាត់ទេ បងឯងអត់ប្រាប់ខ្ញុំ ក៏ខ្ញុំដឹងដែរ ពត៌មានផ្សាយរាល់ថ្ងៃរឿងអីមិនដឹង កុំចង់មកលាក់បាំង លាក់អត់បានទេ ហើយបងឯងចេញមកវិញហើយនៅ? កឹម សុខា៖ ហ្នឹងហើយ កំពុងតែជិះឡាន។ ស្រីកំណាន់៖ ដល់ណាហើយបង?កឹម សុខា៖ ដល់ពារាំង។ ស្រីកំណាន់៖ សុខសប្បាយតាមផ្លូវបង។សូមស្តាប់សំឡេងឆ្លើយឆ្លងគ្នាតាមទូរស័ព្ទ នៃការឆ្លើយឆ្លងគ្នារវាង តែកុងឡាន កឹម សុខា ជាមួយប្រពន្ធចុងកឹម សុខា ជាស្រីយួន និងសំឡេងលោក កឹម សុខា ជាមួយ ស្រីក្មេងម្នាក់ទៀត ដូចខាងក្រោម៖

Posted by រឿងពិត CNRP on Monday, March 7, 2016