Update: ក្រុមអាជីវករប្រមាណជា១.០០០តូប កំពុងតែជញ្ជូនឥវ៉ាន់ រត់ប្រសេចប្រសាចពេញផ្សារដំបូលខៀវ

បន្ទាយមានជ័យ៖ ខណៈនេះ ក្រុមអាជីវករប្រមាណជា១.០០០តូប កំពុងតែជញ្ជូនឥវ៉ាន់ រត់ប្រសេចប្រសាចពេញផ្សារដំបូលខៀវ ជាប់ព្រំដែនក្រុងប៉ោយប៉ែត ខណៈដែលបានឮព័ត៌មានថា ក្រុមតម្រួតរបស់ថៃ ចុះមកចាប់ឥវ៉ាន់របស់ពួកគាត់។ នេះ បើយោងតាមសេចក្តីរាយការណ៍ពីអាជីវករនៅផ្សារដំបូលខៀវ និងអ្នកខៀវហេតុការណ៍ផ្ទាល់ភ្នែក បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មុននេះបន្តិច។

លោក ង៉ោ ម៉េងជ្រួញ អភិបាលក្រុងប៉ោយប៉ែត នៅពេលនេះ មិនអាចសុំអត្ថាធិប្បាយតាមទូរស័ព្ទ បានទេ ដោយសារទូរស័ព្ទនៅក្រៅប្រព័ន្ធ រីឯលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ក៏មិនអាចសុំអត្ថាធិប្បាយបានដែរ ដោយសារទូរស័ព្ទចូល តែមិនមានអ្នកលើក។

  • Update: ក្រុមអាជីវករប្រមាណជា១.០០០តូប កំពុងតែជញ្ជូនឥវ៉ាន់ រត់ប្រសេចប្រសាចពេញផ្សារដំបូលខៀវ已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/03/07  Category:ក្នុងស្រុក