​ដំណោះស្រាយ​បញ្ហា​រមួលក្រពើ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​

​ដំណោះស្រាយ​បញ្ហា​រមួលក្រពើ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​

​ការ​ក្រ​មួល​ក្រពើ​នៅត្រង់​ជើង និង ប្រអប់ជើង​គឺ​តែងតែ​កើតមាន​ជាទូទៅ នៅក្នុង​រយៈពេល នៃ​ការ​មាន​គភ៌ និង​ជា​ធម្មតា​វា​ច្រើន​កើតមាន​នៅពេល​យប់ ។​

  • ​ប្រសិនបើ​អ្នក មាន​អាការៈ​រមួលក្រពើ សូម​ដាក់​ជើង​របស់​អ្នក​អោយ​ត្រង់​នៅ​លើ​ពូក និង​ទាញ​មេជើង​របស់​
  • ​អ្នក​មក​ក្រោយ​ទៅរក​ជង្គង់​។ វា​នឹង​ជួយ​ទាញ​សន្ធឹង​សាច់ដុំ​កំភួនជើង​របស់​អ្នក និង អាច​កាត់បន្ថយ​ភាពឈឺចាប់​។ ប្រសិនបើ​ការធ្វើ​បែប​នេះ​នៅតែ​មិន​បាត់ សូម​ព្យាយាម ក្រោកឈរ​ឡើង និង ឈាន​ជើង​មួយទៀត​ទៅ​មុខ ដើម្បី​ទាញ​សន្ធឹង​សាច់ដុំ​ដែល​រមួល​។ ការដាក់​ប្រអប់ជើង រាបស្មើរ​លើ​ឥដ្ឋ អាច​នឹង​ជួយ​បង្កើន​ការ​ទាញ​សន្ធឹង​របស់​សាច់ដុំ ។​
  • ​នៅពេល​ដែល​អ្នក​ឈប់​ឈឺចាប់​ហើយ​អ្នក​អាច​ធ្វើការ​ម៉ាស្សា​នៅ​តំបន់ ឬ កន្លែង​រមួលក្រពើ នោះ​ជាមួយនឹង​ដប​ទឹ​កក្តៅ ឬ ថង់​កំដៅ ។​

 អ្នក​អាច​ការពារ ការ​រមួល​សាច់ដុំ​កំភួនជើង​នៅពេល​យប់​បាន ដោយ​ការ​ទាញ សន្ធឹង​សាច់ ដុំកំភួន​ជើង​មុន​ពេល​អ្នក​ចូល​គេង​។ អ្នក​ក៏​អាច​ទទួលយក​ពត៌មាន​បន្ថែម​អំពី លំ​ហាត់ប្រាណ នៃ​ការ​ទាញ​សន្ធឹង​សាច់ដុំ​នេះ នៅឯ​ថា្នក់​រៀន​ថែទាំ​មុន សម្រាល ឬ ក៏​ពី​វេជ្ជបណ្ឌិត និង​ឆ្មប​របស់​អ្នក ៕
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។