Update៖ អាជីវករនៅ ផ្សារដំបូលខៀវ ក្នុងទឹកដីថៃ បានមានសភាព នឹងនវិញហើយ អភិបាលក្រុងប្រាប់កុំឲ្យ អាជីវករព្រួយបារម្ភ ព្រោះអាជ្ញាធរទាំង២ ទាក់ទងគ្នាជាប់ជាប្រចាំ

បន្ទាយមានជ័យ៖ លោកជុំ សុន្ធរី អ្នកនាំពាក្យ ក្រសួងការបរទេស បានបញ្ជាក់មុននេះបន្តិចថា លោកបានទាក់ទង ទៅអគ្គកុងស៊ុលខ្មែរ ប្រចាំខេត្តស្រះកែវ ដោយអគ្គកុងស៊ុលខ្មែរ បានបញ្ជាក់ថា ពុំមានមន្ត្រីសមត្ថកិច្ច ខាងភាគីថៃ ទៅចាប់ឥវ៉ាន់ដែល រំលោភកម្មសិទ្ធិបញ្ញាពី អាជីវករខ្មែរនៅផ្សារ ក្នុងទឹកដីខេត្តស្រះកែវទេ។

រហូតមកដល់ពេលនេះ អាជីវករនៅផ្សារដំបូលខៀវ បានឈប់ភ្ញាក់ផ្អើល ជញ្ជូនឥវ៉ាន់យកទៅលាក់ទុក នៅក្នុងឃ្លាំងហើយ។

សភាពការនៅក្នុងផ្សារដំបូលបានមានសភាពការស្ងប់ស្ងាត់នៅរង្វង់ម៉ោង ៧យប់នេះ៕