នារីជនជាតិ បរទេស២នាក់ បើកម៉ូតូស្ទើរភ្លើង បុកគូថ រថយន្តពីក្រោយ រងរបួស តែសំណាងល្អ មិនគ្រោះដល់ជីវិត

កំពត៖ ជនជាតិបរទេស២នាក់ ជិះម៉ូតូឌុបគ្នា ជ្រុលទៅបុកគូថ រថយន្តពីក្រោយ មនុស្សចូលក្រោមរថយន្ត តែសំណាងល្អ
មិនគ្រោះថ្នាក់ដល់ជីវិត នៅវេលាម៉ោង៤និង ៣៥នាទីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ចំណុចគល់ស្ពាន ថ្មីខាងលិច លើ កំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

នគរបាលជរាចរខេត្ត បានឲ្យដឹងថា នារីរងគ្រោះទាំង២ មាន ១-ឈ្មោះLindrey អាយុ២២ឆ្នាំ ជនជាតិ ស្គុតឡែន និង
២-ឈ្មោះChas Lotte អាយុ២៧ឆ្នាំ ជនជាតិអង់គ្លេស។ ទាំង២ ជិះម៉ូតូម៉ាកអ៊ែប្លេត ពណ៌ក្រហម អត់ពាក់ស្លាកលេខ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដឹកស៊ីម៉ង់ កូរ៉េចំណុះ៥តោណ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-0031 បានបើកចុះពីលើស្ពាន ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូរបស់នារី ជបជាតិបរទេស បានបើកក្នុងទិសដៅពីត្បូង ហើយបត់កាចទៅកើត ប៉ុន្តែដោយសារមិនស្ទាត់ជំនាញ ក្នុងការបញ្ជាម៉ូតូ ក៏ជ្រុលទៅបុកគូថរថយន្តពីក្រោយ បណ្តាលឲ្យជួបគ្រោះថ្នាក់ បែបនេះតែម្តងទៅ។

ក្រោយហេតុការណ៍ អ្នកបើកបររថយន្តខាងលើ បានចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត នៅនឹងកន្លែងកើតហេតុ។ ចំណែកនារីរងគ្រោះទាំង២ ត្រូវបានរថយន្តសង្គ្រោះ មកទទួលដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត៕