​ខ្ញី​អាចជួយ​បញ្ហា​ទល់លាមក និង បញ្ហា​សុខភាព​ផ្សេងៗ​

6 Videos

​បញ្ហា​ទល់លាមក​គឺជា​បញ្ហា​មួយ​ដែល​តែងតែ​កើតមាន​ចំពោះ​មនុស្ស​គ្រប់គ្នា ហើយ​វា​ក៏​ជា​រឿង​មួយ​គួរ ឱ្យ​ខ្មាសអៀន​ប្រសិនបើ​លើកយក​មក​និយាយ ។ ​វា​ជា​បញ្ហាលំបាក​មួយ​ដែលធ្វើឱ្យ​ចលនា​ពោះវៀន​របស់​អ្នកមាន​ភាព​ពិបាក​ក្នុងការ​ធ្វើ​ចលនា ហើយ​លាមក​របស់​អ្នក​ច្រើន​មាន​សភា​ពរឹង និង ពិបាក​បន្ទោបង់​ផងដែរ ។  ​ប៉ុន្តែ​ចូរ​អ្នក​កុំ​បារម្ភ ព្រោះ​ខ្ញី​អាចជួយ​អ្នក​បាន និង ងាយ​រក​បំផុត ​៖

​ខ្ញី​ក៏​ជា​អាហារ​សម្រាប់​សុខភាព​ដ៏​ល្អ​បំផុត​ផងដែរ និង ជា​ថ្នាំ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ព្យាបាល បញ្ហា​ទល់លាមក ។ ខាងក្រោម​នេះ​ជា​វិធី ៥ យ៉ាង​ក្នុង​ការយក​ខ្ញី​មក​ប្រើ​ជា​ថ្នាំ​ព្យាបាល​បញ្ហា​ទល់លាមក​៖

M88

•​ ​ចិត​ខ្ញី​ជា​ដុំ​តូចៗ​រួច​យកទៅ​កិន​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ លាយ​ជាមួយ​ទឹក​ក្តៅ រួច​យកទៅ​ពិសា ឱ្យបាន ២ ទៅ ៣ ដង ក្នុង​មួយថ្ងៃ​ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព ។
•​ ​អ្នក​ក៏​អាច​យក​ខ្ញី​ស្រស់​ចិត​ជា​ចំណិត​ស្តើងៗ រួច​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ ទឹកអំពៅ ឬ​ទឹកឃ្មុំ ផឹក​ក៏បាន ។

•​ ​វិធី​មួយទៀត​អ្នក​អាច​យក​ខ្ញី​ទៅ​ចិ​ញ្ចាំ​រួច​យកមក​ប្រឡាក់​ជាមួយ​សាច់ ឬ​ចិត​ជា​ចំណិត​ស្តើងៗ​ពិសា​ជាមួយ​បន្លែ​អន្លក់​ផ្សេងៗ​ក៏បាន ។
•​ ​អ្នក​ក៏​អាច​យក​ខ្ញី​ទៅ​ចិត​ជា​ចំណិត​តូច​ល្មម រួច​យកទៅ​ទំពា​មួយៗ ពេល​ពិសា​បាយ​រួច ដើម្បី​ជួយ​សម្រួល​ការរំលាយ​អាហារ និង កាត់បន្ថយ​បញ្ហា​ទល់លាមក​ដ៏​មាន​ប្រសិទ្ធភាព​

•​ ​វិធី​មួយទៀត គឺ​អ្នក​អាច​យក​ខ្ញី​ទៅ​ឆុង​លាយ​ជាមួយ​ទឹកតែ​ផឹក​ក៏បាន វា​នឹង​ជួយ​ដោះស្រាយ បញ្ហា​ទល់លាមក​បាន​ប្រសើរ​បំផុត​ផងដែរ ។​
​ដោយឡែក​ក្នុង​ម៉ើ​ម​ខ្ញី វា​ក៏​សម្បូរ​ដោយសារ​ធាតុ​ម្យ៉ាង​ឈ្មោះថា gingerol​ដែលជា​សារធាតុ​មួយ ជួយ​កាត់បន្ថយ​សារធាតុ​អុក​ស៊ី​ដក​ម្ម កាត់បន្ថយ​បញ្ហា​រលាក ប្រ​ឆាំ​ង​នឹង​សារធាតុ​ដែល​អាច​បង្ក​ជា​ជំងឺ មហារីក ។ បន្ថែម​ពីនេះ វា​ក៏មាន​សមត្ថភាព​ជួយ​បន្ថយ​អាការ​រកកល​ក្អួត ផ្តាសាយ គ្រុន ឈឺសន្លាក់​ឆ្អឹង សុខភាព​បេះដូង និង ជំងឺមហារីក ។