ថើប​ផ្តល់​ប្រយោជន៍ ៦ យ៉ាង​ដល់​រាងកាយ​

6 Videos

​អ្នកវិទ្យាសាស្ត្រ​ធ្លាប់បាន​បញ្ជាក់​អះអាងថា​ការ​ថើបញឹកញាប់​អាចធ្វើឱ្យ​សរសៃឈាម​បេះដូង​កាន់​តែមាន​ស្ថិរភាព​អាច​បញ្ចុះ​សម្ពាធ​ឈាមនិង បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​ព្រមទាំង​អាចធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ម​នុស្ស​រឹតតែ​ស្រស់បំព្រង​ទៀតផង ។

១ – ការពារ​ធ្មេញ​

M88

​ការ​ថើប​អាច​ជំនួស​ការ​ទំពា​ស្ករ​កៅស៊ូ​ព្រោះ​អាច​ការពារ​ស្នាម​ប្រឡាក់​ធ្មេញ​និង​ដង្កូវ​ស៊ី​ធ្មេញហើយក៏​មិន​ខុសគ្នា​នឹង​ថ្នាំដុសធ្មេញ​ដែរ ។ ហេតុផល​គឺថា​ការ​ថើប​អាច​រំញោច​ដល់​ការបញ្ចេញ​ទឹកមាត់​ក្នុង​បរិមាណ​ច្រើន​ហើយ​នៅក្នុង​ទឹកមាត់​មាន​ផ្ទុក​ទៅដោយ​ជាតិ​កាល់ស្យូមនិង​ហ្វូ​ស​ហ្វ័​រ​ក្នុង​បរិមាណ​ច្រើនដូច្នេះ​វា​មាន​ប្រសិទ្ធភាព​បង្ការ​មិនឱ្យ​ដង្កូវ​ស៊ី​ធ្មេញ ។ ម្យ៉ាងទៀត​ការ​ថើប​ញក់ញី​ដ៏​ពុះកញ្ជ្រោល​រឹតតែ​មិន​ងាយ​កើតរោគ​រលាកជើង​ធ្មេញ​ទៀតផង ។ ក្រៅពីនោះ​នៅពេល​ថើប​គ្នា​ម្តងៗ Acid-base មាន​កម្រិត​សមល្មម​ដែល​អាចជួយ​ការពារ​ជំងឺ​ធ្មេញ​ផ្សេងៗ​ទៀតផង ។​

២ – រក្សា​សម្ផស្ស​
​ការ​ថើប​ជញ្ជក់មាត់​ដ៏​ពុះកញ្ជ្រោល​អាចធ្វើឱ្យ​សាច់ដុំ​ផ្ទៃមុខ​ជាង ៣០ ដុំ តឹង​ណែនទើប​វា​អាចធ្វើឱ្យ​ស្រទាប់​ស្បែក​រឹតតែ​ភ្លឺរលោង​ហើយក៏​អាច​បង្កើនល្បឿន​នៃ​ចរន្តឈាម​រត់​ដែរ ។ ប្រសិទ្ធភាព​នៃ​ការ​ថើប​ញក់ញី​បែបនេះ​អាចមាន​ភាពល្អប្រសើរ​ជាង​ការប្រើ​ឡេ​ការពារ​ស្បែកនិងផាត់ម្សៅ​ទៀតផង ។​

៣ – សម្រក​ទម្ងន់​
​ការ​ថើប​ជញ្ជក់មាត់​ដ៏​ពុះកញ្ជ្រោល​ម្តងៗ​ត្រូវ​ចំណាយ​អស់ ១២ កាឡូរីចេញពី​រាងកាយប៉ុន្តែ​ប្រសិនបើ​ចង់​ឈានទៅដល់​គោលដៅ​នៃ​ប្រសិទ្ធភាព​សម្រក​ទម្ងន់គេ​មិនត្រូវ​ថើប​គ្នា​វក់វី​ជ្រុល​ហួសហេតុ​ពេក​ទេ ។ អ្នកវិទ្យាសាស្ត្រ​បានប្រកាស​ប្រាប់ថាមួយថ្ងៃ​ថើប​បី​ដងហើយ​ថើប​ម្តងៗ​ត្រូវ​រក្សា​ឱ្យបាន ២០ វិនាទី គឺជា​ការ​គ្រប់គ្រាន់​ដែល​អាចធ្វើឱ្យ​អ្នក​ឈានទៅដល់​គោលដៅ​នៃ​ការ​សម្រក​ទម្ងន់ ។

៤ – បន្ថយ​ការឈឺចាប់​
​ចំពោះ​អ័រម៉ូន Endorphin គឺជា​ថ្នាំស្ពឹក​ដ៏​ល្អ រីឯ​ការ​ថើប​ជញ្ជក់មាត់​កាន់តែ​ពុះកញ្ជ្រោល​ធ្វើឱ្យ​រាងកាយ​របស់​មនុ​ស្សអា​ច​បញ្ចេញ​ជាតិ Endorphin កាន់តែច្រើន ។ ការ​ថើប​ញក់ញី​តែម្តង​គឺជា​ការបង្កើន​អ័រម៉ូនដែល​អាច​កាត់បន្ថយ​ការឈឺចាប់មាន​ប្រសិទ្ធភាព​ស្មើនឹង​ថ្នាំ​បំបាត់​ការឈឺចាប់​មួយ​គ្រាប់ ។ ម្យ៉ាងទៀត​ការ​ថើប​ដែលបានផ្តល់​ភាព​ត្រេកត្រអាល​នោះ​មាន​ទាក់ទង​ដល់​ថ្នាំ​បំបាត់​ការឈឺចាប់ (Antibiotic) ដោយ​នៅពេល​កំពុងតែ​ថើប​គ្នាទឹកមាត់​អាច​ផលិត​អង់​ទី​ប៊ី​យោ​ទិ​កដោយ​ស្វ័យប្រវត្តិ ។ ដូច្នេះ​វា​ក៏​អាច​ផលិត​បាន​នូវ​ប្រសិទ្ធភាព​នៃ​ការ​ស្ពឹក​ដែរហើយ​ធ្វើឱ្យ​អ្នក​បំភ្លេច​ការឈឺចាប់​នៅពេលដែល​អ្នក​ថើប​ហើយ​ថើប​ទៀត ។​

៥ – បញ្ចុះ​សម្ពាធ​ឈាម​
​ការ​ថើប​អាច​ទប់ស្កាត់​អ័រម៉ូន​នៃ​ភាព​តានតឹង​ដែល​អាច​បង្កើតបានជា​រូបរាង​នៃក្រពេញ Adrenal (​នៅ​ជិត​តម្រង់​នោម​) ហើយ​ក្រពេញ Adrenal នេះ​ក៏បង្ក​ឱ្យមានគ្រោះថ្នាក់​ដល់​សម្ពាធ​ឈាម​ឡើង​ខ្ពស់ កូឡេ​ស្តេ​រ៉ូ​ល​មាន​កម្រិត​ខ្ពស់សាច់ដុំ​ស្វិតនិងរោគ​ដេក​មិន​លក់​ដែរ។ជាទូទៅ​ការ​ថើប​មាន​ប្រសិទ្ធភាព ​អាចធ្វើឱ្យ​អ្នក​ដែលមាន​ភាពតានតឹង​បាន​ស្ងប់​អារម្មណ៍​មកវិញ ។ តាម​ការកត់សម្គាល់​អ្ន​កដែល​ចូលចិត្ត​ថើប​តាម​ធម្មតាគឺ​សុទ្ធតែជា​អ្នកមាន​សុ​ទិដ្ឋិនិយម ។ ក្រៅពីនោះការ​ថើប​អាចជួយ​រំញោច​ដល់​ការ បញ្ចេញ​ជាតិ Adrenaline ក្នុង​បរិមាណ​ច្រើនហើយ​សារជាតិ​នេះ​អាច​ទប់ស្កាត់និងជួយ​កាត់បន្ថយ​សម្ពាធ​ដែល​ធ្វើឱ្យមាន​ចិត្ត​សប្បាយរីករាយ​ឡើងវិញ ។ ដូច្នេះ​ក្នុង​មួយថ្ងៃៗយ៉ាងហោចណាស់​បើ​បាន​ថើប​បី​ដង​អាចធ្វើឱ្យ​លោកអ្នក​ស្ថិតក្នុង​ភាព​រ៉ូ​មែន​ទិ​កនិងសប្បាយរីករាយ ។​

៦ – ភាពស៊ាំ​នឹង​ជំងឺ​
​នៅក្នុង​ទឹកមាត់​របស់​មនុ​ស្សមាន​ផ្ទុក​ពពួក​បាក់តេរី​ក្នុង​បរិមាណ​ច្រើន ។ ក្នុងចំណោម​នោះ​បាក់តេរី​ប្រហែលជា ៨០ ភាគរយ គឺមាន​ដូចគ្នា ។ រីឯ​បាក់តេរី​ដែល​នៅសល់ ២០ ភាគរយ គឺ​ខុសៗ​គ្នា​ទៅតាម​មនុស្ស​ម្នាក់ៗ ។ ដូច្នេះ​នៅពេលដែល​កំពុងតែ​ថើប​ជញ្ជក់មាត់​ជាមួយ​ដៃគូ​ហើយ​ក្នុង​ពេលណាមួយ​ដែល​បញ្ចូល​បាក់តេរី​ពី​អ្នកដទៃ​គឺ​បាក់តេរី​ទាំងអស់នេះ​អាចបង្កើត​ជា​ប្រតិកម្ម​មិន​ដូចគ្នា ។ ហេតុនេះ​វា​អាច​រំញោច​ដល់ប្រព័ន្ធ​ស៊ាំ​នឹង​ជំងឺ​របស់​មនុស្ស​ម្នាក់​ដើម្បី​ប្រឆាំង​មេរោគ​ផ្សេងៗនៅក្នុង​រាងកាយ ។​
​ម្យ៉ាងទៀត​ការស្រាវជ្រាវ​បាន​រកឃើញថាអ្នក​ដែល​ថើបជញ្ជក់មាត់​ញឹកញាប់​មាន​អត្រា​កើត​ជំងឺ​ក្រពះ បោ្លកនោមនិងប្រព័ន្ធ​ឈាម​រត់​មាន​កម្រិត​ទាប​បំផុត ។ ក្រៅពីនោះ​អ្នក​ដែលមាន​ទម្លាប់​ថើប​ជញ្ជក់មាត់​យ៉ាង​ពុះកញ្ជ្រោល​នោះ​មាន​អាយុ​វែងជាងគេ ៥ ឆ្នាំ បើ​ប្រៀបធៀប​ទៅនឹង​អ្នក​ថើប​ម្តងម្កាល ឬ អ្នក​មិនដែល​ថើប​សោះ ៕ គ​.​ឡេង​