បុរសម្នាក់ បើកម៉ូតូទៅបុក រថយន្តជនបរទេស បណ្តាលឲ្យ រងរបួស ខ្លួនឯង

ភ្នំពេញៈ បុរសម្នាក់ បានរងរបួស បន្ទាប់ពីបើកម៉ូតូ ទៅប៉ះនឹងរថយន្ត របស់ជនបរទេស ដែលហេតុការណ៍នេះ បានកើតឡើង នៅតាមបណ្តោយ ផ្លូវព្រះនរោត្តម ក្បែរទីស្នាក់ការ ធនាគារ World Bank។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បើកម៉ូតូមួយគ្រឿង តែម្នាក់ឯង ម៉ាកវីវ៉ា ពាក់ស្លាកលេខ ភ្នំពេញ 1P-3446 ក្នុងទិសដៅបើកច្រាសផ្លូវ ចំណែករថយន្ត ម៉ាកហាយឡែនឌ័រ ធ្វើដំណើរពីវិមានឯករាជ្យ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានប៉ះគ្នា បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូរងរបួស។

ក្រោយកើតហេតុជនបរទេស ដែលបើករថយន្ត បាននាំជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យ៕

បុរសម្នាក់ បើកម៉ូតូទៅបុក រថយន្តជនបរទេស បណ្តាលឲ្យ រងរបួស ខ្លួនឯង

បុរសម្នាក់ បើកម៉ូតូទៅបុក រថយន្តជនបរទេស បណ្តាលឲ្យ រងរបួស ខ្លួនឯង

បុរសម្នាក់ បើកម៉ូតូទៅបុក រថយន្តជនបរទេស បណ្តាលឲ្យ រងរបួស ខ្លួនឯងបុរសម្នាក់ បើកម៉ូតូទៅបុក រថយន្តជនបរទេស បណ្តាលឲ្យ រងរបួស ខ្លួនឯង