កម្មករនៅក្លឹប វាយកូនហ្គោល ម្តុំបឹងកក់ខ្យល់គរស្លាប់

ភ្នំពេញ៖ បុរសជាកម្មករម្នាក់ បម្រើការងារនៅក្នុងក្លិប វាយកូនហ្គោល ម្តុំបឹងកក់បានខ្យល់គរ ស្លាប់ នៅម៉ោងប្រមាណ ២១៖០៥នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ ខណៈកំពុងដើរ តាមផ្លូវ។

បើតាមកម្មករម្នាក់ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សុខ បូណា ហៅ សុខ មឿន អាយុ៤២ឆ្នាំ បានខ្យល់គរដួលស្លាប់ ខណៈកំពុងដើរតាមផ្លូវ នៅម៉ោងប្រមាណ ៧យប់ ថ្ងៃទី៧ ខែមីនា នេះ ក្នុងម្តុំបឹងកក់ ជនរងគ្រោះ មានស្រុកកំណើត នៅឃុំប្រសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង៕

កម្មករនៅក្លឹប វាយកូនហ្គោល ម្តុំបឹងកក់ខ្យល់គរស្លាប់