Mahrez ​ថា​មុន​ចុះ​កុងត្រា អត់​ដែល​ស្គាល់​ Leicester ​សោះ!

Riyad Mahrez ​​ខ្សែ​បម្រើ​ឆ្នើម​ក្រុម​ Leicester City ​​បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្លួន​មិន​ដែល​ស្គាល់​ក្លឹប​ Leicester ​​ទេ​មុន​ផ្ទេរ​​មក​​លេង​នៅ​អង់គ្លេស។ កីឡាករ​​ជម្រើស​ជាតិ​អាល់ហ្សេរី​រូប​នេះ ​ធ្លាប់​ប្រាប់​ដល់​ FourFourTwo កាល​ខែ​មេសា ឆ្នាំ​មុន​​ថា៖ “មុន​ចុះ​កុងត្រា ខ្ញុំ​មិន​ដែល​ឮ​ឈ្មោះ​ក្លឹប​ Leicester ​ទេ ខ្ញុំ​គិត​ថា​ពួកគេ​ជា​ក្លឹប​បាល់​ឱប”។

 

Mahrez ​ថា​មុន​ចុះ​កុងត្រា អត់​ដែល​ស្គាល់​ Leicester ​សោះ!

 

​Mahrez ​វ័យ​២៥​ឆ្នាំ បាន​ផ្ទេរ​ពី​ក្លឹប​​បារាំង​ Le Havre AC ​មក​ Leicester កាល​ឆ្នាំ​២០១៤ ​និង​បាន​ក្លាយ​ជា​កីឡាករ​សំណព្វ​ចិត្ត​របស់​អ្នកគាំទ្រ​ក្រុម​រហស្ស​នាម “កញ្ជ្រោង” ​​យ៉ាង​ឆាប់​រហស្ស។ ​សម្រាប់​រដូវ​កាល​នេះ​ ​ខ្សែ​បម្រើ​ស្លាប​រូប​នេះ ស៊ុត​បាន​១៥​គ្រាប់ និង​ Assists ១១​ដង​ហើយ​ ជួយ​ឲ្យ​ក្រុម​ Leicester ​​ឈរ​​លើ​កំពូល​តារាង​ Premier League ​បច្ចុប្បន្ន​ នាំ​មុខ​គេ​៥​ពិន្ទុ៕

 

-ចុចអាន៖ Mahrez ​ខំ​បំពេញ​បំណង​ឪពុក​ តែ​​​ស្ដាយ​លោក​មិន​បាន​ឃើញ

 

ដោយ៖ វិន ជីវ័ន្ត