តើ​បង​ស្រី​ចិត្ត​ពិសពុល​​របស់ អ៊ូ ​ម៉ីនាង​ក្នុង “The Empress of China” ជា​អ្នកណា?

បោះ​ជើង​ចូល​សិល្បៈ​​បាន​ជាង​១០ ឆ្នាំ​តែ​រហូត​ដល់​ពេល​ដើរ​តួ Xu Hui ក្នុង​កំពូល​រឿង​ភាគ “The Empress of China” ទើប​តារា​សម្ដែង Chang Chun Ning ត្រូវ​បាន​ទស្សនិកជន​ស្គាល់​មុខ​ច្រើន។

ចាប់​កំណើត​ក្នុង​ត្រកូល​ខ្ពង់​ខ្ពស់

តារា​សម្ដែង​ស្រី Chang Chun Ning ចាប់​កំណើត​នៅ​ថ្ងៃ​ទី ៤ ខែ​កញ្ញា​ឆ្នាំ ១៩៨២ នៅ​តៃវ៉ាន់​។ គ្រួសារ​របស់ Chang Chun Ning គឺ​ជា​គ្រួសារ​មួយ​ក្នុង​ចំណោម​គ្រួសារ​មួយ​ចំនួន​ទៀត​ដែល​ឋានៈ​ខ្ពង់​ខ្ពស់​បំផុត​នៅ​តៃវ៉ាន់។ ឪពុក​របស់​តារា​ស្រី​នេះ​គឺ​ជា​សាស្ត្រាចារ្យ​របស់​សកលវិទ្យាល័យ​ភូមិន្ទ​តៃវ៉ាន់ ហើយ​ក៏​ជា​សហការី​នៅ​មន្ទីរ​ពិសោធន៍​ជាតិ​ផង​ដែរ។ រីឯ​ម្ដាយ​របស់​ស្រី​ស្អាត​នេះ​ គឺ​ជា​បណ្ឌិត​អក្សរ​សាស្ត្រ​ក៏​ដូច​ជា​សាស្ត្រាចារ្យ​នៅ​សាលា​វិចិត្រ​សិល្បៈ​តៃវ៉ាន់​ផង​​ដែរ។ អាច​និយាយ​បាន​ថា Chan Chun Ning ត្រូវ​បាន​ចាប់​កំណើត​ក្នុង​គ្រួសារ​មួយ​ដែល​ត្រូវ​បាន​អ្នក​ផង​គោរព​កោត​សរសើរ។ ដោយ​សារ​បាន​អប់រំ​ល្អ បូក​រួម​នឹង​រស់​នៅ​ក្នុង​បរិស្ថាន​មាន​ចំណេះ​វិជ្ជា​ខ្ពស់ ចរិត​របស់​តួ​ស្រី​នេះ​ក៏​មាន​ភាព​ទន់​ភ្លន់​ចាប់​តាំង​ពី​មុន​ពេល​ចូល​សិល្បៈ​មក​ម៉្លេះ។

 

តើ​បង​ស្រី​ចិត្ត​ពិសពុល​​របស់ អ៊ូ ​ម៉ីនាង​ក្នុង “The Empress of China” ជា​អ្នកណា?

 

សញ្ញា​ប័ត្រ​អនុបណ្ឌិត

មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា Chang Chun Ning មាន​សញ្ញា​ប័ត្រ​ដ៏​ខ្ពស់​កម្រ​រក​បាន​នៅ​ក្នុង​វិស័យ​សិល្បៈ។ កំឡុង​ពេល​ដើរ​តាម​អាជីព​ជា​តារា​សម្ដែង តារា​អាយុ ៣៣ ឆ្នាំ​ទទួល​បាន​ការ​ហាមឃាត់​ជា​ច្រើន​ពី​គ្រួសារ។ Chun Ning បាន​សន្យា​នឹង​អ្នក​មាន​គុណ​ថា​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​​​ទាំង​២​អស់​សង្ឃឹម​នឹង​ខ្លួន​នោះ​ទេ។ ដូច​នឹង​អ្វី​ដែល​នាង​បាន​និយាយ​ពិត​មែន Chang បាន​ទទួល​សញ្ញា​ប័ត្រ​អនុបណ្ឌិត​ផ្នែក​ច្បាប់​ជាមួយ​នឹង​ពិន្ទុ​ខ្ពស់​កប់​ពពក​ពី សាកល​វិទ្យាល័យ​សេដ្ឋកិច្ច​ជាតិ​តៃវ៉ាន់។ នេះ​ក៏​ជា​គោលដៅ​​ដែល​ម្ដាយ​របស់ Chun Ning ដាក់​ឲ្យ​នាង​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​បើ​សិន​ជា​ចង់​ឈាន​ចូល​សិល្បៈ។

 

តើ​បង​ស្រី​ចិត្ត​ពិសពុល​​របស់ អ៊ូ ​ម៉ីនាង​ក្នុង “The Empress of China” ជា​អ្នកណា?

 

ស្លាប់​រស់​នឹង​ការ​សម្ដែង

Chang Chun Ning មិន​ធ្លាប់​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​សម្ដែង​ណា​ទាំង​អស់​ពី​មុន​មក​។ គ្រប់​តួអង្គ​ដែល​នាង​រ៉ាប់រង​គឺ​ត្រូវ​បាន​សម្ដែង​ឡើង​ដោយ​សមត្ថភាព​ធម្មជាតិ​របស់​នាង​ទាំង​អស់។ ចាប់​ផ្ដើម​អាជីព​សម្ដែង​ក្រោយ​ពេល​ថត​ស្ប៉ត​ពាណិជ្ជកម្ម​តូច​មួយ នោះ​គឺ​ជា​កាលៈទេសៈ​ដែល Chun Ning គិត​ថា​នាង​មិន​អាច​រស់​​នៅ​ដោយ​ខ្វះ​ការ​សម្ដែង​បាន។ ស្រី​ស្អាត​តូច​ស្ដើង​មក​ពី​តៃវ៉ាន់​រូប​នេះ បាន​ចូល​រួម​​សម្ដែង​ក្នុង​រឿង​ជា​ច្រើន​ពី​តៃវ៉ាន់​រហូត​ដល់​ចិន​ដី​គោក។ តួអង្គ​ទី​១​នៅ​ក្នុង​ជីវិត​របស់ Chun Ning គឺ​តួ​លេខា​មួយ​រូប​នៅ​ក្នុង​កំពូល​រឿង​ភាគ​ល្បី​ល្បាញ​ពេញ​អាស៊ី​ “ស្នេហា​បួន​ដួង” វគ្គ​២។ ចាប់​ពី​ពេល​នោះ​មក​តារា​សម្ដែង​ពន្លក​ក្រោយ​នេះ ឧស្សាហ៍​មាន​វត្តមាន​ដើរ​តួ​រង​ក្នុង​រឿង​ភាគ​របស់​តៃវ៉ាន់​ជា​ច្រើន។

 

តើ​បង​ស្រី​ចិត្ត​ពិសពុល​​របស់ អ៊ូ ​ម៉ីនាង​ក្នុង “The Empress of China” ជា​អ្នកណា?

 

ជោគជ័យ​បាន​មក​ដល់​ក្រោយ​តស៊ូ ១០​ឆ្នាំ

បើ​ទោះ​បី​ជា​ខំ​ព្យាយាម​​​សម្ដែង​ក្នុង​តួ​រង​តូចតាច​ក៏​ដូច​ជា​តួ​កំប៉ិកកំប៉ុក​ផ្សេងៗ​គ្នា​ក្នុង​រយៈពេល​១០ ឆ្នាំ​ក៏ដោយ​ ប៉ុន្តែ Chan Chun Ning នៅ​មិន​ទាន់​បាន​បន្សល់​នូវ​ស្នាដៃ​ណាមួយ​ដែល​ធ្វើ​ឲ្យ​ដក់​ក្នុង​ចិត្ត​របស់​ទស្សនិកជន​នោះ​ទេ។ គ្រប់​តួ​អង្គ​​របស់​នាង​មិន​ទាន់​​បាន​ធ្វើ​ឲ្យ​គេ​ចាំ​មុខ​នៅ​ឡើយទេ។ បើ​ទោះ​ជា​ពេល​ខ្លះ​បាន​ដើរ​តួ​អង្គ​សំខាន់​ក៏​ដោយ​តែ​នាង​នៅ​តែ​ត្រូវ​ស្រមោល​ដ៏​ធំ​របស់​តួឯក​ប្រុស​សង្កត់​ពី​លើ​ដដែល។

 

តើ​បង​ស្រី​ចិត្ត​ពិសពុល​​របស់ អ៊ូ ​ម៉ីនាង​ក្នុង “The Empress of China” ជា​អ្នកណា?

 

តើ​បង​ស្រី​ចិត្ត​ពិសពុល​​របស់ អ៊ូ ​ម៉ីនាង​ក្នុង “The Empress of China” ជា​អ្នកណា?

 

Chan Chun Ning ពិត​ជា​ទទួល​បាន​ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក​ ពី​តួ​អង្គ Xu Hui ក្នុង​កំពូល​រឿង​ភាគ​ឆ្នាំ ២០១៥ “The Empress of China”។ រូបភាព Xu Hui ពី​​ក្មេង​ស្រី​សុភាព​រាបសា​ក្លាយ​ជា​អ្នកម្នាង​​ព្រៃផ្សៃ​ហ៊ាន​ប្រើ​គ្រប់​កលល្បិច​ ដើម្បី​បំផ្លាញ​ជីវិត​ប្អូន​ស្រី​តែ​មួយ​គត់​របស់​ខ្លួន​នៅ​កណ្ដាល​រាជវាំង​ដ៏​ឃោរឃៅ​បាន​ធ្វើ​ឲ្យ​នាង​ទទួល​បាន​ការ​គាំទ្រ​លើស​​តួឯក​ស្រី Fan Bing Bing ទៅ​ទៀត។ គេ​មិន​អាច​បដិសេធ​បាន​ទេ​ថា ជាមួយ​នឹង​រូប​សម្រស់​ស្រស់​ស្អាត ផ្ទៃ​មុខ​ល្អ​ឥត​ខ្ចោះ​គួប​ផ្សំ​នឹង​បទពិសោធន៍​សម្ដែង​ជាង​១០​ឆ្នាំ​មក​នេះ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ស្លុង​នឹង​តួ​សម្ដែង​របស់​នាង​ជា​ខ្លាំង​ក្នុង​តួ Xu Hui មុខ​ពីរ ពិសពុល​។ ការ​ស្លាប់​​​នៅ​ចុង​បញ្ចប់​រឿង​របស់ Xu Hui បាន​ធ្វើ​ឲ្យ​​ទស្សនិកជន​មិន​តិច​ទេ​ស្ដាយ​ក្រោយ។

 

តើ​បង​ស្រី​ចិត្ត​ពិសពុល​​របស់ អ៊ូ ​ម៉ីនាង​ក្នុង “The Empress of China” ជា​អ្នកណា?

 

តើ​បង​ស្រី​ចិត្ត​ពិសពុល​​របស់ អ៊ូ ​ម៉ីនាង​ក្នុង “The Empress of China” ជា​អ្នកណា?

 

ជោគជ័យ​របស់​តួ Xu Hui បាន​ជួយ​ឲ្យ​ Chang Chun Ning ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ជាង​ពី​អ្នក​គាំទ្រ​នៅ​ចិន​ដី​គោក។ នាង​ត្រូវ​បាន​ផលិតករ​ជា​ច្រើន​​ចាប់​អារម្មណ៍​ក្រោយ​បោះ​ជើង​ចូល​សិល្បៈ​ជាង​១០​ឆ្នាំ។ អាច​និយាយ​បាន​ថា Xu Hui គឺ​ជា​តួ​អង្គ​ដែល​បាន​ជួយ​ Chun Ning លុប​បំបាត់​​នូវ​រូបភាព​តួ​អង្គ​​កម្សត់​កម្រ ទន់ជ្រាយ​ទាំង​ឡាយ​ដែល​ធ្លាប់​ធ្វើ​ឲ្យ​ទស្សនិកជន​ធុញ​ទ្រាន់​នឹង​នាង។ បច្ចុប្បន្ន Chun Ning និង Zhang Han កំពុង​​សហការ​គ្នា​ក្នុង​រឿង​ភាគ​ថ្មី “The Four” ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​ទាំង​នៅ​តៃវ៉ាន់​និង​ចិន​ដីគោក៕

 

តើ​បង​ស្រី​ចិត្ត​ពិសពុល​​របស់ អ៊ូ ​ម៉ីនាង​ក្នុង “The Empress of China” ជា​អ្នកណា?

 

តើ​បង​ស្រី​ចិត្ត​ពិសពុល​​របស់ អ៊ូ ​ម៉ីនាង​ក្នុង “The Empress of China” ជា​អ្នកណា?

 

ចុចអាន៖ដំណើរ​ពី​ស្រី​បម្រើ​រហូត​ក្លាយ​ជា​រាជិនី​សិល្បៈ​​របស់ Fan Bing Bing

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖emdep