ហ៊ីយ៉ាន់ដាយ ២តោនកន្លះ បុកម៉ូតូ ស្លាប់ម្នាក់នៅ ត្បែងមានជ័យ

ព្រះវិហារ៖ អនុប្រធានភូមិក្រំាងដូង ម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿងបុក ម៉ូតូ នៅម៉ោងប្រមាណ ៦៖៣០នាទី យប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ នេះ ស្ថិតនៅចំណុចវាលអំពុក តាមបណ្តោយផ្លូវជាតិលេខ៦២ ភូមិក្រំាងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីរថយន្តហ៊ីយ៉ាន់ដាយ ជ្រុលចង្កូតទៅបុកនិងម៉ូតូរបស់លោក អនុប្រធានភូមិដួង ដែលកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យលោក ចាន់ សារាយ អាយុ៥១ឆ្នាំ ជាអនុប្រធានភូមិក្រាំងដូង ស្លាប់ភ្លាមៗតែម្តង ឯអ្នកបើកបររថយន្តបានគេចខ្លួនបាត់។

មន្រ្តីនគរបាល បានឲ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទ ២តោនកន្លះ ពណ៌ខៀវ លាយសរ ពាក់ស្លាកលេខកំពង់ចាម3A 3721 បើកបរពីភ្នំពេញទៅព្រះវិហារលុះមកដល់ ចំណុចវាលអំពុក បានជែងរថយន្ដកាមរី មួយគ្រឿងធ្វើដំណើរស្រប ទិសគ្នា រួចបានរេចង្កូតទៅបុកម៉ូតូ ស៊ុយស៊ីគីមួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ1FL3803 បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ ហើយអ្នកបើករថយន្ដ បានរត់គិចខ្លួនបាត់ស្រម៉ោល។

ក្រោយកើតហេតុ រថយន្ដនិងម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្ដិ៍ព្រះឃ្លាំង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះត្រូវ បានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហ៊ីយ៉ាន់ដាយ ២តោនកន្លះ បុកម៉ូតូ ស្លាប់ម្នាក់នៅ ត្បែងមានជ័យ

ហ៊ីយ៉ាន់ដាយ ២តោនកន្លះ បុកម៉ូតូ ស្លាប់ម្នាក់នៅ ត្បែងមានជ័យ