​កីឡាករ​​បាល់ទាត់៥​រូប​ ​​​​​​​ផ្ញើ​សារ​​​​ជូនពរ​​ស្ត្រី​ ក្នុង​ឱកាស​ទិវា​​នារី​អន្តរជាតិ​

​កីឡាករ​បាល់ទាត់  គូច សុកុម្ភៈ, អ៊ុំ​ សេរីរ័ត្ន, ​កែវ សុខផេង, ​​នេន សុធារ័ត្ន ​និង​ រស់​ សំអឿន  ផ្ញើ​សារ​​ជូនពរ​ទៅ​កាន់​នារី​ៗ ​គ្រប់​រូប​​​​ក្នុង​ថ្ងៃ​ទី៨ ​ខែ​មីនា ឆ្នាំ​២០១៦ ​ទិវា​បុណ្យ​​សិទ្ធិ​នារី​​នេះ។

​កីឡាករ​​បាល់ទាត់៥​រូប​ ​​​​​​​ផ្ញើ​សារ​​​​ជូនពរ​​ស្ត្រី​ ក្នុង​ឱកាស​ទិវា​​នារី​អន្តរជាតិ​

 

​​​​​កីឡាករ​បាល់ទាត់​​របស់​ភ្នំពេញ​ក្រោន កែវ សុខផេង បាន​​និយាយ​ថា ៖«​នា​ថ្ងៃ​បុណ្យ​សិទ្ធ​នារី​ខ្ញុំ​សូម​ឲ្យ​​ស្រី្ត​ទាំងអស់ ​ទទួល​ការ​គោរព​ពី​ប្ដី។ ​បុរស​ទាំង​អស់​​ផ្ដល់​តម្លៃ​ដល់​ស្រី្ត ហើយ​គោរព​ស្រី្ត​ជា​ធំ ពី​ព្រោះ​ ​ស្ត្រី​គឺ​ជា​មនុស្ស​​ម្នាក់​ ដែល​មាន​តម្លៃ​ធំធេង​ណាស់​ ជា​ពិសេស​​ស្រី្ត​អាច​បង្កើត​កូន​បាន​​យ៉ាង​​ពិបាក​​។ នេះ​ហើយ​ទើប​ខ្ញុំ សូម​អោយ​អ្នក​ទាំង​អស់​គ្នា​ស្រលាញ់​​ស្រី្ត​ជាធំ» ​។

 ​កីឡាករ​​បាល់ទាត់៥​រូប​ ​​​​​​​ផ្ញើ​សារ​​​​ជូនពរ​​ស្ត្រី​ ក្នុង​ឱកាស​ទិវា​​នារី​អន្តរជាតិ​កីឡាករ កែវ សុខផេង

 

​ស្រប​​ពេល​​អ្នក​ចាំ​ទី​របស់​ក្រសួង​ការពារ​ជាតិ​ អ៊ុំ សេរីរ័ត្ន បាន​​​ឲ្យ​ដឹង​​​ថា ​៖«ក្នុង​ថ្ងៃ​ទី៨​​ ខែ​មីនា ឆ្នាំ​២០១៦ ​នេះ​ សូម​ឲ្យ​​នារីៗ ទាំង​អស់​​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​សុខភាព​ល្អ​»។

 

​កីឡាករ​​បាល់ទាត់៥​រូប​ ​​​​​​​ផ្ញើ​សារ​​​​ជូនពរ​​ស្ត្រី​ ក្នុង​ឱកាស​ទិវា​​នារី​អន្តរជាតិ​កីឡាករ អ៊ុំ សេរីរ័ត្ន

 

​ចំណែក​ខ្សែ​បម្រើ​របស់​​ណាហ្គាវើល គូច សុកុម្ភៈ ​បាន​​លើក​ឡើង​ថា ៖«​ក្នុង​ឱកាស​បុណ្យ​សិទ្ធិ​នារី​ឆ្នាំ​២០១៦ ​នេះ​ ខ្ញុំ​​សូម​​ជូនពរ​​ឲ្យ​​​ស្រ្តី​គ្រប់​រូប​មាន​សុខភាព​ល្អ និង​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​គ្រប់​ៗ​គ្នា»។​

 ​កីឡាករ​​បាល់ទាត់៥​រូប​ ​​​​​​​ផ្ញើ​សារ​​​​ជូនពរ​​ស្ត្រី​ ក្នុង​ឱកាស​ទិវា​​នារី​អន្តរជាតិ​កីឡាករ គូច សុកុម្ភៈ

 

​ទន្ទឹម​នឹង​នោះ​ខ្សែ​ការពារ​របស់​​ក្លឹប​ព្រះខ័នរាជ​ស្វាយរៀង នេន សុធារ័ត្ន​ ​​បាន​ជូនពរ​ដែរ​ថា ៖«ខ្ញុំ​សូម​ជូនពរ​​ឲ្យ​​បង​ប្អូន​នារី​ៗ ទាំង​អស់​ក្នុង​ពិភពលោក​ និង​​អ្នក​ម្ដាយ​ជា​ទី​ស្រលាញ់ ​ធ្វើ​អ្វី​បាន​សម្រេច​គ្រប់​​រឿង​ ដែល​​​​ចង់​បាន»។

 ​កីឡាករ​​បាល់ទាត់៥​រូប​ ​​​​​​​ផ្ញើ​សារ​​​​ជូនពរ​​ស្ត្រី​ ក្នុង​ឱកាស​ទិវា​​នារី​អន្តរជាតិ​កីឡាករ នេន សុធារ័ត្ន

 

​ជា​មួយ​គ្នា​នោះ​ដែរ​​​កីឡាករ រស់ សំអឿន បាន​ផ្ញើសារ​ជូន​ពរ​ទៅ​​កាន់​នារី​ៗ ក្នុង​ពិភពលោក​ថា ៖«ខ្ញុំ​សូម​ជូន​ពរឲ្យ​ស្ត្រី​ទាំង​អស់​ក្នុង​ពិ​ភព​លោក​មាន​សុខភាព​ល្អ មាន​សុភមង្គល​ក្នុង​គ្រួសារ និង​ជៀស​​ឲ្យ​ផុត​ពី​អំពើ​ហិង្សា​ទាំង​ឡាយ»៕

 

 ​កីឡាករ​​បាល់ទាត់៥​រូប​ ​​​​​​​ផ្ញើ​សារ​​​​ជូនពរ​​ស្ត្រី​ ក្នុង​ឱកាស​ទិវា​​នារី​អន្តរជាតិ​កីឡាករ រស់ សំអឿន

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​