Update៖​ អគ្គិភ័យឆាបឆេះ ផ្ទះពលរដ្ឋ ក្នុងខណ្ឌ៧មករា បានរលត់ហើយ

ភ្នំពេញ៖អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅម៉ោងប្រមាណ ៦ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្បែរក្រសួងសុខាភិបាលចាស់ តាមបណ្តោយផ្លូវលេខ១២៨ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា បានរលត់វិញហើយ ក្រោយពីមានកិច្ចអន្តរាគមន៍ពីក្រុមពន្លត់ អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចប្រើប្រាស់រយៈពេលប្រមាណ៣០នាទី។

សេចក្តីរាយការណ៍ពីន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យបានរលត់នៅម៉ោង៦៖៣៥នាទី ព្រឹកថ្ងៃទី៨ ខែមីនា នេះ ក្រោយពីក្រុមពន្លត់ បានប្រើប្រាស់រថយន្តពន្លត់ចំនួន៣គ្រឿង ដើម្បីបាញ់ពន្លត់។

សេចក្តីរាយការណ៍បានបញ្ជាក់បន្ថែមទៀតថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ក្រុមរថយន្តពន្លត់អគ្គិភ័យចំនួន ៩គ្រឿងបានចេញទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ ហើយបានប្រើប្រាស់រថយន្តពន្លត់ចំនួន៣គ្រឿង ដើម្បីបាញ់ពន្លត់ ទីបំផុតក៏អាចគ្រប់គ្រងស្ថានការណ៍បាន ធ្វើឲ្យអគ្គិភ័យរលត់ទំាងស្រុង។

យ៉ាងណាក៏ដោយរហូតមកទល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ស្តីពីមូលហេតុនៃការឆាបឆេះនោះនៅឡើយទេ ហើយទំហំនៃការខូចខាតសម្ភារៈនៅក្នុងផ្ទះក៏មិនទាន់ដឹងថាអស់ប៉ុន្មាននៅឡើយដែរ។

សវតារឿង៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ទំាងព្រឹកព្រលឹម ស្ថិតនៅតាមណ្តោយផ្លូវ១២៨ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា នៅម៉ោងប្រមាណ៦ ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុបានឲ្យដឹងថា ខណៈនេះរថយន្តពន្លត់អគ្គិភ័យចំនួន ៧គ្រឿងបានចេញទៅអន្តរាគមន៍ ហើយអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ក៏កំពុងអន្តរាគមន៍ជួយពន្លត់អគ្គិភ័យផងដែរ ប៉ុន្តែការពន្លត់មានការលំបាកខ្លះ ក៏ព្រោះតែផ្ទះដែលជាទីតាំងនៃការឆាបឆេះនោះ ម្ចាស់ផ្ទះបានចាក់សោរចោល គ្មានមនុស្សនៅ៕

Update៖​ អគ្គិភ័យឆាបឆេះ ផ្ទះពលរដ្ឋ ក្នុងខណ្ឌ៧មករា បានរលត់ហើយ

Update៖​ អគ្គិភ័យឆាបឆេះ ផ្ទះពលរដ្ឋ ក្នុងខណ្ឌ៧មករា បានរលត់ហើយ

Update៖​ អគ្គិភ័យឆាបឆេះ ផ្ទះពលរដ្ឋ ក្នុងខណ្ឌ៧មករា បានរលត់ហើយ

Update៖​ អគ្គិភ័យឆាបឆេះ ផ្ទះពលរដ្ឋ ក្នុងខណ្ឌ៧មករា បានរលត់ហើយ