Facebook ធ្វើឲ្យសម្ដេចតេជោ និងប្រជាពលរដ្ឋ កាន់តែមានភាព ស្និទ្ធស្នាលជាងមុន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃ០៨ ខែមីនា ឆ្នាំ២០១៦នេះ បានបង្ហាញសេចក្ដី សោមនស្សរីករាយ និងភាពកក់ក្ដៅ ស្និទ្ធស្នាលរវាងសម្ដេច ជាមួយប្រជាពលរដ្ឋ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក ។

នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ សម្ដេចបានសរសេរថា "សម្តេចតេជោ ហ៊ុន សែន គឺនៅក្នុងក្រអៅបេះដូង របស់ពលរដ្ឋគ្រប់ៗគ្នា។ ភាពសាមញ្ញរបស់ សម្តេចតេជោ គឺបានធ្វើអោយពលរដ្ឋ សប្បាយចិត្តឥតគណនា។ ចាប់តាំងពី សម្តេចតេជោ មាន Facebook ផ្លូវការ គឺធ្វើអោយប្រជាពលរដ្ឋ កាន់តែមានភាពកក់ក្តៅ និងស្និទ្ឋស្នាលកាន់ តែខ្លាំងឡើងៗជាមួយ សម្តេចតេជោ" ៕