របៀប​​ធ្វើ​មុខ​​ម្ហូប ​ខ​ប្រហុក​

តោះ ​! ថ្ងៃ​នេះ​យើង​មក​សាក​ធ្វើ​ខ​ប្រហុក​ម្ដង​ ។
‪គ្រឿង​ផ្សំ‬‬​- ត្រី​អណ្ដែង ​- សាច់​ជ្រូក​បីជាន់ ​- ប្រហុក - ខ្ទឹម​ស ​- ម្ទេស​ - ស្លឹក​ក្រូច​សើច ​- ត្រប់​ពុត​លំញង​បន្លែ​អន្លក់​មាន​៖ ត្រកួន​ ត្រប់​ស្រួយ​ ត្រសក់​ ផ្កា​ស្នោ​ ខ្ញី ​ស្វាយខ្ចី ​ពពាយ​ និង​ព្រលឹត ​(ឬបន្លែ​ផ្សេងៗទៀត​តាម​ចំណូល​ចិត្ត)។​គ្រឿង​ផ្សំរសជាតិ៖ ម្សៅស៊ុប​ ប៊ីចេង​ ស្ករស ​និង​ស្ករត្នោត​។
‪របៀបធ្វើ‬‬- ដំបូង​យើង​យក​ខ្ទឹមស​ មក​បក​សម្បក​ចេញ ​និង​បេះ​ត្រប់​ពុត​លំញង។​-យក​សាច់​ជ្រូក​បី​ជាន់​ទៅ​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ​ ទុក​មួយ​អន្លើ​ រួច​សឹម​ចិញ្ច្រាំ​ប្រហុក​ឱ្យ​ម៉ដ្ឋ​ល្អ​ ទុក​ដោយ​ឡែក​។- យកត្រី​អណ្ដែង​ទៅ​បំពង​ឱ្យ​ស្រួយ ​និង​ឆ្អិន​ល្មម​​រួច​ដួស​វាទុកឱ្យស្រក់ខ្លាញ់​។- បន្ទាប់​មកទៀត យកខ្ទឹមស ត្រប់ពុតលំញង ម្ទេសក្រហម និងស្លឹកក្រូចសើចទៅលីងឱ្យមានក្លិនឈ្ងុយមុននឹងដាក់ប្រេងឆាចូល។ -ចាប់ផ្ដើមបង់ប្រហុក និងសាច់ជ្រូកចិញ្ច្រាំដាក់ចូលក្នុងខ្ទះឆាជាមួយគ្នាឆាឱ្យសព្វសាច់។- ចុងក្រោយដាក់ត្រីអណ្ដែងបំពងចូលក្នុងខ្ទះ ជាមួយប្រហុក និងសាច់ជ្រូកចិញ្ច្រាំ រួចចាក់ទឹកចូលបន្តិច។- ចាប់ផ្ដើមបង់គ្រឿងផ្សំរសជាតិ រួមមាន៖ ម្សៅស៊ុប ប៊ីចេង ស្ករស និងស្ករត្នោតក្នុងបរិមាណតិចតួច ហើយរម្ងាស់វាឱ្យឆ្អិនសាច់ត្រី ដើម្បីឱ្យខប្រហុកបាត់ដំបងនេះ កាន់តែមានរសជាតិឈ្ងុយឆ្ងាញ់៕
របៀប​​ធ្វើ​មុខ​​ម្ហូប ​ខ​ប្រហុក​

ដោយ៖ ឈូក ស
ប្រភព៖ មេផ្ទះ