ធ្វើ​យ៉ាង​ណា​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ក្បាល?​

ឈឺ​ក្បាល​គឺ​ជា​ជម្ងឺ​មួយ​ដែល​ជា​ទូទៅ​យើង​គិត​ថា​វា​ជា​រឿង​ធម្មតា​ តែ​វា​នឹ​ង​អាច​ធ្វើ​ឱ្យ​ឈាន​ទៅ​រក​ការ​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ង​​រ​​។ជន​ជាតិ​អាមេរិក​ 45​ លាន​នាក់​ទទួល​រង​ពី​ការ​ឈឺ​ក្បាល​រ៉ាំរ៉ៃ​ហើយ​ភាគ​ច្រើន​នៃ​ពួក​គេ​គឺ​ជា​ស្ត្រី។​ ដើម្បី​ជៀសវាង​បញ្ហា​ធ្ងន់​ធ្ងរ​ទាំង​នេះ​យើង​គួរ​យល់​ដឹង​នូវ​វិធីសាស្រ្ត​ខ្លះៗ​ដើម្បី​កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល​នេះ​បាន​មួយ​ផ្នែក​។ការ​ឈឺ​ក្បាល​អាច​កើត​ឡើង​តាម​ផ្នែកៗ​ខ្លះ​នៅ​ជុំ​វិញ​ក្បាល​ ហើយ​ភាគ​ច្រើន​វា​ចាប់​ផ្តើម​ឈឺ​នៅ​ក្បាល​ផ្នែក​ខាង​ក្រោយ​។ មូល​ហេតុ​ខ្លះ​ដែល​បណ្តាល​អោយ​ឈឺ​ក្បាល​វា​អាច​បណ្តាល​មក​ពី​រួម​មាន​៖ ការ​ញាំ​ទឹក​មិន​បាន​គ្រប់​គ្រាន់ ​ដេក​លក់​មិន​ស្កប់​ស្កល់ ​ស្រ្តេស​ និង​មាន​បញ្ហា​ជា​ច្រើន​ទៀត​។ ជា​ការ​ពិត​ណាស់​វា​មាន​វិធី​ច្រើន​ខុស​ៗគ្នា​ដែល​ជួយ​កាត់​បន្ថយ​បញ្ហា​ឈឺ​ក្បាល​នេះ​៖1.គេង​ឱ្យ​បាន​គ្រប់​គ្រាន់​2.ញុំា​ទឹក​អោយ​បាន​ច្រើន​3.ធ្វើ​អារម្មណ៍​ឱ្យស្រស់ស្រាយ​4.កុំ​គិត​រឿង​ស្មុគស្មាញ​ច្រើន​5.ញុំា​អាហា​រដែល​មាន​ប្រូតេអ៊ីន ​និង​ វីតា​មីន​ឱ្យ​បាន​គ្រប់​គ្រាន់​6.ពិគ្រោះ​យោបល់​ជា​មួយ​នឹង​គ្រូ​ពេទ្យ​ជំនាញ​បើ​សិន​ជា​មិន​បាន​ធូរ​ស្រាល។​
ធ្វើ​យ៉ាង​ណា​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ក្បាល?​

អត្ថបទដោយ៖ Ramy