ក្រុម​អ្នក​គាំទ្រ ​ថា ​G-Dragon​ កែសម្ភស្ស​

ជា​តារា​ចម្រៀង​និង​ជា​អ្នក​ច្នៃ​ម៉ូដ​ G-Dragon ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កំពូល​តារា​ជួរ​មុខ ​ដែល​សម្បូរ​ទៅ​ដោយ​ទេព​កោសល្យ​ សម​ជា​កំពូល​តារា​ប្រចាំ​ស្រទាប់​យុវវ័យ​មិន​ថា ​ក្នុង​និង​ ក្រៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឡើយ។​ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ ​សមាជិក​ក្រុមBIGBANG  ​G-Dragon​ បាន​លើក​ឡើង​ពី ​ការ​ក្លាយ​ទៅ​ជា​អ្នក​ដើរ​ម៉ូត ​ផលិត​ផល​ម៉ាក​ល្បី​  គាត់​មាន​ភាព​​រី​ករាយ ​ដែល​គាត់​ត្រូវ​បាន​ក្រុមហ៊ុន​ម៉ាក​ល្បី ​សម្រេច​ឱ្យ​គាត់​តំណាង​ផលិត​ផល​ គាត់​ក៏​មិន​ប្រាកដ​ខ្លួន​ឯង​​ដែរ​ ថា​តើ​ហេតុ​អ្វី ​បាន​ជា​គេ​ជ្រើស​រើស​យក​គាត់​នោះ​។នៅ​ពេល​ដែល​ធ្វើ​បទ​សម្ភាសន៍ ​អ្នក​ទស្សនា​ ពិសេស​អ្នក​គាំទ្រ​បែ​រ​ជា​ចាប់​អារម្មណ៍​ទៅ ​លើ​ផ្ទះ​មុខ​របស់​គាត់​ទៅ​វិញ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​​អ្នក​គាំទ្រ ​ដែល​តែង​តែ​និយម​លេង​តាម​ប្រព័ន្ធ​ផ្សេងៗ​នោះ​បាន​យក​ចិត្ត​​ទុក​ដាក់​ទៅ​លើ​ផ្ទៃ​មុខ​តារា​ប្រុស​រូប​នេះ​ប៉ុណ្ណោះ​  ដោយ​ពួក​គេ​យល់​ថា​ ផ្ទៃ​ មុខ​របស់​តារា​ប្រុស​រូប​នេះ​ខុស​ប្លែក ​នៅ​ពេល​ដែល​គាត់​ធ្វើ​បទ​សំភាសន៍​។ តាម​ការ​ពិត​ទៅ ​បន្ទាប់​ពី​ឃើញ​មុខ​របស់​ G-Dragon ​បាន​លេច​មុខ​តាម​រយះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ រួច​មក ​ពួក​គេ​ក៏​បាន​បន្ទរ​ម្នាក់​មួយ​មាត់​ៗថា ​G-Dragonបាន​កែ​សម្ភស្ស​ នៅ​លើ​ផ្ទៃ​មុខ​របស់​គាត់​  ដែល​ ពួក​គេ​ទាំង​អស់​នោះ​អះអាង​ថា ​ផ្ទៃ​មុខ​របស់​តារា​ប្រុស​រូប​នេះ​ខុស​ប្លែក​ខ្លាំង​ណាស់​មួយ​រយះ​ ពេល​ចុង​ក្រោយ​នេះ​៕
ក្រុម​អ្នក​គាំទ្រ ​ថា ​G-Dragon​ កែសម្ភស្ស​ក្រុម​អ្នក​គាំទ្រ ​ថា ​G-Dragon​ កែសម្ភស្ស​ក្រុម​អ្នក​គាំទ្រ ​ថា ​G-Dragon​ កែសម្ភស្ស​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.koreaboo.com/netizens