ទម្រង់មុខទាំង ៣ នេះ អាចមើលដឹងពីអត្ថរិករបស់មនុស្សម្នាក់ៗបាន

ផ្ទៃមុខមនុស្ស គឺជាផ្នែកមួយងាយនឹងស្គាល់បំផុត។ មនុស្សចាំណាំគ្នាដោយសារការមើលទម្រង់មុខ ប៉ុន្តែផ្ទៃមុខរបស់មនុស្សអាចមើលដឹងពីព័ត៌មានច្រើនជាងការមើលស្គាល់គ្នាធម្មតា។
ទម្រង់ផ្ទៃមុខអាចប្រាប់បានច្រើនពីអាកប្បកិរិយា និងចរិកលក្ខណៈ។ មានទម្រង់មុខ ៥យ៉ាងដែលត្រូវបានយកមកសិក្សាដូចជា៖ ប៉ោង, ផត, រាបស្មើ។
 
ទម្រង់មុខទាំង ៣ នេះ អាចមើលដឹងពីអត្ថរិករបស់មនុស្សម្នាក់ៗបាន
ទន្ទឹមនឹងនេះផងដែរ អ្នករាល់គ្នាអាចសិក្សាពីចរិកលក្ខណៈរបស់មនុស្សតាមរយៈមើលទម្រង់មុខ។
ទម្រង់មុខប៉ោង
នេះជាប្រភេទផ្ទៃមុខដែលមានច្រមុះធំស្រួច ជម្រាលថ្ងាស។ ច្រមុះតែងតែមានទម្រង់ដូចទម្ពក់ និងមានចិញ្ចើមធំៗ ឬចង្ការតូច។ មនុស្សដែលមានទម្រង់មុខបែបនេះជាច្រើនជាមនុស្សទាមទារ ហើយក្បាលរឹង។ ទាំងបុរស និងស្ត្រីតែងតែជាមនុស្សខ្វះភាពអំណត់។
ពួកគេជាមនុស្សឆ្លាត និងធ្វើការងារបានលឿន។
ទម្រង់មុខផត
ប្រភេទផ្ទៃមុខនេះមានលក្ខណៈថ្ងាសប៉ោង មករាបស្មើនឹងចិញ្ចើម, ច្រមុះ និងមាត់តូច, ចង្ការរាងលយចេញ ហើយធំ។ មនុស្សមានទម្រង់មុខបែបនេះជាមនុស្សមានសន្តានចិត្តល្អ។ ពួកគេជាមនុស្សចេះអត់ធ្មត់ និងមានការប្រុងប្រយ័ត្ននឹងការគិតចំពោះបញ្ហាដែលកើតឡើង។
ទម្រង់មុខរាបស្មើ
ទម្រង់មុខនេះគ្មានតំបន់ណាដែលប៉ោង ឬក៏ផតឡើយ។ លក្ខណៈទម្រង់មុខនេះមានលក្ខណៈសមាមាត្រនឹងគ្នាបានល្អ។ មនុស្សប្រភេទនេះជាមនុស្សអត់ធ្មត់ ហើយមានចរិកលក្ខណៈនឹងន។ ពួកគេជាមនុស្សចេះដឹងខុសត្រូវចំពោះដៃគូមុខជំនួញ និងស្វាមីភរិយា៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទម្រង់មុខទាំង ៣ នេះ អាចមើលដឹងពីអត្ថរិករបស់មនុស្សម្នាក់ៗបាន