ថ្ងៃទី៧មីនាម្សិលមិញ បង្ក្រាបបទល្មើស គ្រឿងញៀន៣ករណី ឃាត់ជនសង្ស័យ ៥នាក់

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើស គ្រឿងញៀនបានចំនួន ៣ករណី និងឃាត់ខ្លួនជនសង្ស័យ បានចំនួន ៥នាក់ នៅទី ២កន្លែងផ្សេងគ្នា។

យោតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី៧ ខែមីនា សមត្ថកិច្ចបង្ក្រាប បទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៣ករណី ឃាត់មនុស្ស ៥នាក់ (ប្រុស) មុខសញ្ញាជួញដូរ ៥នាក់ រឹបអូសវត្ថុតាង មានគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice) ០,០៧ក្រាម និង២៩កញ្ចប់តូច។

ទីតាំងដែលបង្ក្រាប ទី១. ខេត្តបាត់ដំបង បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ប្រុស)  មេតំហ្វេតាមីន(ice) ០,០៧ក្រាម និងទី២. បន្ទាយមានជ័យ បង្រា្កប ២ករណី ឃាត់ខ្លួន ៣នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ២៩កញ្ចប់តូច៕