ស្លាប់ ៥នាក់ និងរបួស១៨នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៧ មីនាម្សិលមិញ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ បានបណ្ដាលឲ្យមនុស្សចំនួន ៥នាក់ បានស្លាប់បាត់បង់ជីវិត និង១៨នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។

យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែមីនា មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ១៣លើក, ស្លាប់ ៥នាក់, របួសធ្ងន់ ៩នាក់ និងរបួសស្រាល ៩នាក់។

បណ្ដាលឲ្យខូចខាតម៉ូតូចំនួន ១១គ្រឿង, រថយន្តធុនតូច ៤គ្រឿង, រថយន្តធុនធំ ៥គ្រឿង និងថ្មើរជើង ៣នាក់។ មូលហេតុបណ្ដាលមក ពីបើកបរក្នុងល្បឿនលឿនចំនួន ៥លើក, ប្រជែង ៣លើក, ស្រវឹង ៣លើក, មិនប្រកាន់ស្តាំ ១លើក និងកត្តាយានយន្ត ១លើក។

លទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ដោយមធ្យោបាយចូលគោលៅ ៣៧.៣០០គ្រឿង (ម៉ូតូ ៦០ភាគរយ), មធ្យោបាយល្មើស ៦.៦៦៨គ្រឿង (ម៉ូតូ ៧២ភាគរយ), ធ្វើការអប់រំ ៣.៥២៦គ្រឿង ស្មើនឹង ៥៣ភាគរយ, ពិន័យ ៣.១៤២គ្រឿង (បង់ប្រាក់ ៩០ភាគរយ) និងអប់រំឲ្យពាក់មួកសុវត្ថិភាព ១.៦១៩នាក់៕

ស្លាប់ ៥នាក់ និងរបួស១៨នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៧ មីនាម្សិលមិញ