ក្មេងៗមួយចំនួន ពេលខ្លះរអ៊ូ ង៉ក់ងរ មិនចង់ទៅរៀន ចុះទម្រាំក្មេងៗទាំងនេះ ត្រូវប្រថុយជីវិត ដើម្បីទៅរៀនវិញ មានអារម្មណ៍យ៉ាងណា?

នេប៉ាល់៖ ពេលខ្លះនៅមានមនុស្ស ជាច្រើនណាស់ដែល ចង់បានជីវិត និងស្ថានភាពដូចជាយើង ទាំងដែលយើងកំពុង តែស្អប់ និងធុញទ្រាន់ចំពោះ ស្ថានភាពខ្លួនឯងនោះ។ តួយ៉ាងដូចជា ក្មេងៗនៅក្នុងភូមិមួយនេះ ត្រូវតស៊ូនិង ប្រថុយជីវិត ជារៀងរាល់ថ្ងៃ ដើម្បីបានទៅសាលារៀន ស្របពេលដែល ក្មេងមួយចំនួនតូចផ្សេងទៀត តែងរអ៊ូ និងង៉ក់ងរ ពេលដែលត្រូវទៅរៀនម្តងៗ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កុមារនៅក្នុងភូមិ Dhaing នៃប្រទេសនេប៉ាល់ ត្រូវតស៊ូជំនះឧបសគ្គយ៉ាងលំបាក និងមានភាពប្រថុយប្រថាន យ៉ាងខ្លាំង ក៏ព្រោះតែពួកគេត្រូវ តោងបង្ហូតតាមខ្សែកាប ដើម្បីឆ្លងកាត់ទន្លេមួយ រាល់ពេលដែល ពួកគេធ្វើដំណើរ ទៅសាលារៀន តែពួកគេទាំងនោះ នៅតែរីករាយ និងតស៊ូជានិច្ច សម្រាប់ការសិក្សា របស់ពួកគេ។

ក្មេងៗមួយចំនួន ពេលខ្លះរអ៊ូ ង៉ក់ងរ មិនចង់ទៅរៀន ចុះទម្រាំក្មេងៗទាំងនេះ ត្រូវប្រថុយជីវិត ដើម្បីទៅរៀនវិញ មានអារម្មណ៍យ៉ាងណា?
សកម្មភាពពេលដែល ក្មេងៗត្រូវតោងបង្ហូតតាមខ្សែកាប ដើម្បីឆ្លងទន្លេ ទៅសាលារៀន

បើតាមការបញ្ជាក់បន្ថែមទៀតថា ការប្រថុយប្រថាននេះ មិនមែនមានត្រឹមតែ កុមារនោះទេ ពោលគឺអ្នកភូមិទាំងអស់ ត្រូវឆ្លងកាត់ដោយរបៀបនេះ ប្រសិនណាបើពួកគេ ចង់ធ្វើដំណើរទៅ ទិញឥវ៉ាន់ ឬក៏ទីណាផ្សេង ដែលនៅម្ខាងទៀត នៃទន្លេ Trishuli ។

អ្វីដែលសំខាន់នោះគឺថា កន្លងមកការឆ្លងកាត់ តាមខ្សែកាបនេះ ធ្លាប់បានបង្កគ្រោះថ្នាក់ មួយចំនួនទៅហើយ ដោយក្នុងនោះក៏បាន ធ្វើឲ្យមនុស្សបាត់បង់ជីវិត ផងដែរ។

អ្នករស់នៅក្នុងភូមិ Dhaing ម្នាក់ មានឈ្មោះ Shreyasa Kumar បានរំឭករឿងគ្រោះថ្នាក់ទាក់ទងនឹងខ្សែកាប នោះឲ្យដឹងថា “អំឡុងឆ្នាំ២០១០ មានមនុស្ស៥នាក់ បានបាត់បង់ជីវិត ដោយសារការឆ្លង តាមរយៈខ្សែកាបមួយនោះ ហើយនៅមានអ្នកផ្សេងទៀត ក៏បានជួបគ្រោះថ្នាក់ដែរ ដោយអ្នកខ្លះត្រូវដាច់ម្រាមដៃ អីជាដើម។ សម្រាប់ខ្ញុំ នៅពេលដែលទន្លេជន់ឡើង ខ្ញុំត្រូវប្រើប្រាស់ ស្ពានជំនួសមួយទៀត ដែលនៅឆ្ងាយពីភូមិ ដោយត្រូវធ្វើដំណើរ ផ្លូវឆ្ងាយតែយ៉ាងណា ក៏វានៅមានសុវត្ថិភាពដែរ”។

គូសបញ្ជាក់ផងដែរថា រឿងរ៉ាវមួយនេះ ជាពិសេសទាក់ទង នឹងការតស៊ូរបស់ កុមារទាំងអស់ក្នុងភូមិនោះ បានកំពុងធ្វើឲ្យ មនុស្សជាច្រើនមាន ការរំជួលចិត្ត និងចាប់អារម្មណ៍យ៉ាងខ្លាំង។ តែយ៉ាងណាមិញ ក៏មានដំណឹងល្អ ផងដែរដោយ កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី នៃប្រទេសនេប៉ាល់ KP Oli បានប្រកាសថា នឹងមានគម្រោង សាងសង់ស្ពានថ្មីមួយ ក្នុងរយៈពេល២ឆ្នាំ ដើម្បីជំនួសនៅ ខ្សែកាបឆ្លងមួយនេះ ក្នុងបំណងជួយសម្រាលបន្ទុក របស់ប្រជាជនផងដែរ៕

ក្មេងៗមួយចំនួន ពេលខ្លះរអ៊ូ ង៉ក់ងរ មិនចង់ទៅរៀន ចុះទម្រាំក្មេងៗទាំងនេះ ត្រូវប្រថុយជីវិត ដើម្បីទៅរៀនវិញ មានអារម្មណ៍យ៉ាងណា?
ក្មេងៗមួយចំនួន ពេលខ្លះរអ៊ូ ង៉ក់ងរ មិនចង់ទៅរៀន ចុះទម្រាំក្មេងៗទាំងនេះ ត្រូវប្រថុយជីវិត ដើម្បីទៅរៀនវិញ មានអារម្មណ៍យ៉ាងណា?
ក្មេងៗមួយចំនួន ពេលខ្លះរអ៊ូ ង៉ក់ងរ មិនចង់ទៅរៀន ចុះទម្រាំក្មេងៗទាំងនេះ ត្រូវប្រថុយជីវិត ដើម្បីទៅរៀនវិញ មានអារម្មណ៍យ៉ាងណា?
ក្មេងៗមួយចំនួន ពេលខ្លះរអ៊ូ ង៉ក់ងរ មិនចង់ទៅរៀន ចុះទម្រាំក្មេងៗទាំងនេះ ត្រូវប្រថុយជីវិត ដើម្បីទៅរៀនវិញ មានអារម្មណ៍យ៉ាងណា?
ក្មេងៗមួយចំនួន ពេលខ្លះរអ៊ូ ង៉ក់ងរ មិនចង់ទៅរៀន ចុះទម្រាំក្មេងៗទាំងនេះ ត្រូវប្រថុយជីវិត ដើម្បីទៅរៀនវិញ មានអារម្មណ៍យ៉ាងណា?
ក្មេងៗមួយចំនួន ពេលខ្លះរអ៊ូ ង៉ក់ងរ មិនចង់ទៅរៀន ចុះទម្រាំក្មេងៗទាំងនេះ ត្រូវប្រថុយជីវិត ដើម្បីទៅរៀនវិញ មានអារម្មណ៍យ៉ាងណា?
ក្មេងៗមួយចំនួន ពេលខ្លះរអ៊ូ ង៉ក់ងរ មិនចង់ទៅរៀន ចុះទម្រាំក្មេងៗទាំងនេះ ត្រូវប្រថុយជីវិត ដើម្បីទៅរៀនវិញ មានអារម្មណ៍យ៉ាងណា?

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត