ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពត ​៖ ​បុរស​ចំណាស់​ម្នាក់​បាន​ចង.ក​ធ្វើ​អត្តឃាត​ខ្លួនឯង​​ស្លាប់​ភ្លាម​ៗ​គ្មានអ្នក​ជួយ​សង្គ្រោះ​ទាន់ កាលពី​វេលា​ម៉ោង​១១និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៦ ខែមីនា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ភូមិ​ដំណាក់​ត្រ​យ៉ឹ​ង ឃុំ​តា​កែន ស្រុក​ឈូក ខ​ណៈបុរស​ចំណាស់​រូប​នេះ​ទិញ​ស្រាស​ផឹក​អស់​១​ពាន់​រៀល​​ស្រ​វឹងមាន​ទំ​នា​ស់​​ជាមួយ​ប្រ​ព​ន្ឋ ​​ប្រើ​អំពើ​ហិ​​ង្សា​វាយ​ប្រ​ព​ន្ឋ​នឹង​ខ្នងពូថៅ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ និង​អ្នក​ចូល​ទៅជួយ​​ឃាត់​រង​របួស​៤នាក់ផង​​ដែរ ។

លោក អ៊ូ ហាន ​នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​​តា​កែន​ បាន​ឲ្យ​ដឹង​ថា បុរស​ចំណាស់​ដែល​ចង.ក​ស​ម្លា​ប់​ខ្លួន​នេះ​​ ឈ្មោះ​ ភោគ រុន ​អាយុ​៦២​ឆ្នាំ​ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​ ។ ​ក្រោយ​ពី​ផឹក​ស្រា​ស្រវឹង​ឈ្លោះប្រកែក​ជាមួយ​ប្រ​ព​ន្ឋ ​ស្ទុះ​​ទៅយក​​ខ្នងពូថៅ​វាយ​ទៅ​លើ​​ស្ត្រី​ជា​​ប្រ​ព​ន្ឋ​បែកក្បាល​ ពេល​ឃើញ​​ដូច្នេះ​ក្មួយ​ប្រុស​ម្នាក់​ដែល​នៅ​​ផ្ទះ​ក្បែរ​គ្នារ​ត់ទៅ​ឃាត់ក៍​ត្រូវ​បុរស​នោះ​វាយ​នឹង​​ខ្នងពូថៅ​ឲ្យ​របួស​ក្បាល​២​កន្លែង​ទៀត ក្រោយមក​កូនស្រី​បង្កើត​រត់​មក​ជួ​យ​ឃាត់ក៍​ត្រូវ​បុរស​នោះ​វាយ​​នឹង​​ខ្នងពូថៅ​ទៀត​​​របួសស្រាល ​។

លោកនាយ​រង​ប៉ុស្តិ៍​បាន​​បន្ត​​​ថា បន្ទាប់​ពី​វាយ​អ្នក​ទៅ​ឃាត់​ឲ្យ​រង​របួស​អស់​៣​នាក់​ហើយក៍​ដើរ​សំដៅ​ទៅ​ផ្ទះ​បងថ្លៃ​ប្រុស​នៅ​ខាងក្រោយ​ផ្ទះ​​ចម្ងាយ​ប្រហែលជា​៥០​ម៉ែត្រ ពេល​ទៅ​ដល់​ផ្ទះ​បងថ្លៃ​ក៍​ត្រូវ​បងថ្លៃ​ស្តីបន្ទោស​ថា​ ម៉េច​បាន​បអូន​ឯង​ធ្វើ​អីចឹង​ក៍​ត្រូវ​បុរស​រូប​នេះ​វាយ​បី​ខ្នងពូថៅ​ បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​កក្លាក់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ និង​អ្នកស្រុក​ជួ​យ​យក​អ្នក​របួស​ទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​ ។ ជាមួយ​គ្នា​នោះ​ បុរស​រូប​នេះ​ក៍​ដើរមក​ផ្ទះ​វិញ​ចូល​សម្ងំ​ក្នុងផ្ទះ​ដោយ​គ្មាន​អ្នក​ណា​ហ៊ាន​ដើរ​តាម​ឡើយ ​។

លោកនាយ​រង​ប៉ុស្តិ៍​​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​បុរស​រូប​នោះ​ចូល​ទៅ​ក្នុងផ្ទះ​យូរ​មិនឃើញ​ចេញ មាន​ស្ត្រី​ចំណាស់​ដែល​នៅ​ក្បែរ​គ្នា​ហើយ​ធ្លាប់​អប់រំ​បុរស​រូប​នោះ​​កន្លង​មក​​ គាត់​បាន​តាម​មក​មើល មុន​ដំបូង​ស្ត្រី​ចំណាស់​រូប​នោះ​ដើរ​ក្រឡឹង​ជុំវិញ​ផ្ទះ ដោយ​ហៅ​ឈ្មោះ​បុរស​រូប​នោះ​តិច​ៗ អត់​មាន​ឮ​សូរ​ឆ្លើយ​ក៍​លួច​មើល​តាម​ប្រហោង​ជញ្ជាំង​ផ្ទះ​ឃើញ​ជើង ពេល​នោះ​ស្ត្រី​រូប​នោះ​ក៍បាន​ស្រែកហៅ​ខ្លាំង​ៗ​អត់​ឮ​ឆ្លើយ​ទៀត​ក៍​ហែក​ជញ្ជាំង​មើល​ស្រាប់តែ​ឃើញ​បុរស​រូប​នេះ​ចង.ក​ដោយ​ខ្សែ​នីឡុង​​ភ្ជាប់​នឹង​មេ​ដំបូលផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ក៍​ស្រែកហៅអ្នក​ជិតខាង​រួច​ផ្អើល​ឆោឡោរ​ឡើង​តែ​ម្តង​ ៕