ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ លោក អេ​ង ឆៃ​អ៊ា​ង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ព្រលប់​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០១៦ ត្រូវ​គេ​ផ្ញើ​លិខិត​អនាមិក​មួយ​ច្បាប់​ដល់​គេហដ្ឋាន​របស់​គាត់ ដោយ​ព្រមាន​រូប​គាត់​ចំនួន​៥​ចំណុច​កុំ​ឲ្យ​និយាយ​ការពារ​រឿងអាស្រូវ​ផ្លូវភេទ​របស់​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បើ​នៅ​តែ​និយាយ​ការពារ​ទៀត​គេ​នឹង​ទម្លាយ​រឿងអាស្រូវ​របស់​លោក​នៅ​លើ Facebook និង​នៅ​លើ Webpage របស់​គេ ។ នេះ​បើ​យោង​តាម Facebook របស់​លោក អេ​ង ឆៃ​អ៊ា​ង ។

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង បាន​សរសេរ​នៅ​លើ Facebook របស់​លោក​ថា «​កាលពី​ព្រលប់​នេះ ( ០៧-០៣-២០១៦ ) ខ្ញុំ​មាន​កិត្តិយស ដោយ​បាន​ទទួល​លិខិត​ព្រមាន​មួយ​ច្បាប់​ដែល​ពួក​គេ​យក​មក​ដល់​គេហដ្ឋាន ។​»

នៅ​ក្នុង​លិខិត​ដែល​មាន​ដាក់​ឡូ​ហ្គោ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​ព្រមាន​លោ​កអេង ឆៃ​អ៊ា​ង ចំនួន​៥​ចំណុច​ដូច​ខាងក្រោម ៖
១-​សូម​អាន និង​ស្តាប់​រឿងអាស្រូវ​របស់​លោក​ផ្ទាល់
២-​សូមកុំ​ព្រហើន និង​ត្រូវ​ឈប់​ព្រហើន​តទៅ​ទៀត ក្នុង​ការ​និយាយ​ជា​សាធារណៈ និង​ជាមួយ​អ្នកកាសែត​។
៣-​ត្រូវ​ដកខ្លួន​ឲ្យ​ផុត​ពី កឹ​ម សុខា ក្នុង​រឿងអាស្រូវ​ដ៏​ច្រើន​លើសលប់​នេះ
៤-​ត្រូវ​ឈប់​ជា​បន្ទាន់​ក្នុង​ការ​ចេញ​មក​និយាយ​ជួយ​ការពារ និង​បិទ​បាំង​រឿងអាស្រូវ​របស់​លោក កឹ​ម សុខា ជា​ពិសេស​ការ​និយាយ​បង្វែ​រឿងអាស្រូវ​ពិតប្រាកដ​របស់ កឹ​ម សុខា ទៅ​រឿង​ផ្សេង ដោយ​ទុក​ឲ្យ កឹ​ម សុខា ទទួលខុសត្រូវ​ម្នាក់ឯង​ចុះ
៥-​បើ​មិន​ស្តាប់ និង​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​ប្រាប់​ទាំង​៤​ចំណុច​ខាងលើ​ទេ រឿងអាស្រូវ​ផ្ទាល់​របស់​លោក​ក៏​នឹង​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​គេ​ដឹង​ពេញ​ស្រុក​ខ្មែរ និង​ពេញ​ពិភពលោក តាម Facebook និង Webpage របស់ខ្ញុំ ដូច​រឿងអាស្រូវ​របស់ កឹ​ម សុខា ដែរ ។

លិខិត​ដែល​ផ្ញើ​ជូន​ទៅ​លោក អេ​ង ឆៃ​អ៊ា​ង ដែល​ដាក់​ថា ពី​ខ្ញុំ​«​រឿង​ពិត Cnrp» មាន​ខ្លឹមសារ​ដើម​ទាំងស្រុង​ដូច​ខាងក្រោម ៖